ភាគ៣

221 25 0
                                    

                                 ភាគ០៣

  យប់ងងឹតផ្ទៃមេឃពោរពេញទៅដោយពពកខ្មៅ បង្ហាញឲឃើញរាងកាយស្រលូនស្រឡៅ សាច់សរម៉ត់
រលោង ផ្ទៃមុខមានស្នាមម្រាមដៃទាំងសងខាង ត្រូវគេដាក់ច្រវាក់.ក សភាពមើលទៅពិបាកភ្នែកខ្លាំងណាស់។ ថេយ៉ុងបើកភ្នែកតិចៗ យកដៃញីភ្នែក ច្រត់ដៃក្រោកអង្គុយ ងាកមើលឆ្វេងស្ដាំគឺខ្លួនកំពុងតែនៅក្នុងនរកដដែរ។
«ហ្ហឹកៗ~~ខ្ញុំនឹកប៉ាណាស់ អាមនុស្សគ្មានបេះដូង
នោះវាធ្វើបាបខ្ញុំខ្លាំងណាស់ ហ្ហឹកកក៎~~~» ថេយ៉ុងអោបជង្គង់យំអណ្ដឺតអណ្ដក ទឹកភ្នែកដណ្ដើមគ្នាហូរស្រក់ពេញក្បាលជង្គង់ យកដៃអង្អែលពោះ ព្រោះមិនបានញុំាអីតាំងពីព្រឹកទល់ប្រលប់ នេះបើរស់វេទនាអ៊ីចឹងគេសុខចិត្តស្លាប់វិញល្អជាង រស់ក៏គ្មានបានប្រយោជន៍ បើមនុស្សគ្មានចិត្តមិនអាណិត ចាប់គេយកមកឃុំទុកហើយនៅធ្វើបាបវាយដំគេ
ទៀត ស៊ូស្លាប់ក៏មិនចង់រស់នៅដូចក្នុងនរកដែរ។
«ហ្ហឹកកកក៎~~~»
«យំស្អីថ្លង់ណាស់»ជុងគុកចេញពីបន្ទប់ទឹកដើរចូលមកជិតសម្លត់ថេយ៉ុងធ្វើឲនាយតូចងាកទៅមើលតាមសម្លេងរួចហើយក៏យកដៃជូតទឹកភ្នែកចេញខំប្រឹងទប់យំ ព្រោះខ្លាច
និងទឹកមុខរបស់ជុងគុក បានត្រឹមអណ្ដឺតអណ្ដកតិចៗឥតឈប់។
«អាណាគេងាប់បានប្រឹងអណ្ដឺតអណ្ដកជិតដាច់ខ្យល់ងាប់បែបនេះ? ឆាប់ជូតទឹកភ្នែកចេញឲស្អាត ប្រយ័ត្នយើងបាញ់ទម្លុះក្បាលបែកខួរទៅ»ជុងគុកឃើញថេយ៉ុងប្រឹងយំអណ្ដឺតអណ្ដកមិនបាត់ ទើបនាយទៅសម្លត់ថាឲដោយសម្លេងកាច ។
«បាញ់ឲស្លាប់ទៅ ក៏គ្រាន់ជាងរស់នៅដូចចុះនរក បើខ្លាំងបាញ់មក ខ្ញុំអង្គុយឲលោកបាញ់ហើយ»ថេយ៉ុងខំប្រឹងសម្រួលអារម្មណ៍ ទប់ភាពឆាបឆួលមិនឲទឹកភ្នែកស្រក់មក
ទៀត ទើបនិយាយយ៉ាងខ្លាហាន មិនខ្លាចរអានិងអ្នកដែរឈរសម្លក់ខ្លួននោះ។
«ចង់ងាប់ខ្លាំងណាស់មែនទេ? វាមិនទាន់ដល់ពេលងាប់ស្រួលៗនោះទេ យើងនិងធ្វើឲឪរបស់ឯងនិងឯងវេទនាជាងងាប់រាប់ពាន់ដងទៅទៀត»ជុងគុកស្ទុះទៅបោចសក់ថេយ៉ុងតាមកម្លាំងដៃមនុស្សធំដែរសុទ្ធតែសរសៃច្បាមសក់ក្បាលខ្លាំងៗ សើចចំអកឡកឡឺយឲថេយ៉ុងចាប់ផ្ដើមឆួលចុងច្រមុះ សម្រក់ទឹកភ្នែកមិនដាច់។
«អូ!!!ឃ្លានបាយទេ?យើងគិតថាមិនបង្អត់បាយឯងទេ ព្រោះយើងខ្លាចថាឯងងាប់មុនពេលដែរយើងសងសឹងឪរបស់ឯង»ជុងគុកប្រលែងដៃពីការចាប់បោចសក់របស់ថេយ៉ុងរួចឈរយកដៃអង្អែលចង្ការតិចៗនិងជ្រួញចញ្ចើមចូលគ្នាសួរទៅថេយ៉ុង។
«ខ្ញុំមិនសុី...ខ្ញុំនិងមិនឲគម្រោងផែនការដែរលោកចង់ធ្វើបាបប៉ារបស់ខ្ញុំបានសម្រេចដាច់ខាត»ថេយ៉ុងនិយាយម៉ាត់ៗ ធ្វើឲអ្នកដែរឈរស្ដាប់ឮហើយក្ដៅឆេះឆួលដូចគេយកភ្លើងមកដុតទាំងរស់ ដៃក្ដាប់យ៉ាងណែនដោយកំហឹងពេញទ្រូង រួចក៏ដើរទៅយកអ្វីម្យ៉ាងនៅក្នុងទូរ រួចក៏ដើរមកវិញ។
«លោ...លោកចង់ធ្វើស្អីនិង?»ថេយ៉ុងតាមសម្លឹងដំណើររបស់ជុងគុកដែរ ដើរទៅបើកទូរយករបស់អ្វីក៏មិនដឹង រួចដើរតម្រង់មករកគេវិញ ដោយក្នុងដៃមានកូនសោរនិងខ្នោះដៃធ្វើឲថេយ៉ុងលេបទឹកមាត់ក្អឹក ញ័រខ្លួនដូចកើតគ្រុនចាញ់។
«គឺ..ដោះច្រវាក់ចេញពី.ក ឯងនោះអី យ៉ាងម៉េច? មិនចង់ឬ?» ជុងគុកលុតជង្គង់ចុះរួចដាក់ខ្នោះដែរកាន់និងដៃទៅលើពូកទើបយកកូនសោរចាក់និងនិយាយដោយទឹកមុខ
ស្មើៗ។
«ចុះ..ស្អ...ស្អី នៅទ្រង់នោះ?»ថេយ៉ុងរំភើបបន្តិចនៅពេលដែរឮជុងគុកនិយាយថាដោះច្រវាក់ចេញពីខ្លួន តែក៏ប្រែទឹកមុខងាកទៅចង្អុលរបស់ដែរនៅលើពូកដោយសម្លេងដាច់ៗព្រោះតែភ័យ។
«ខ្នោះដៃ»
«យក..មក..ធ្វើស្អី?»ថេយ៉ុងសួរជុងគុកទាំងញ័រមាត់ ជុងគុកមិនតបក៏ប្រញាប់ដោះច្រវាក់ចេញពី.កថេយ៉ុងរួចចាប់កញ្ឆក់ដៃរាងតូចមួយទំហឹង រួចក៏ច្រានកាយតូចស្ដួចស្ដើង ឲដួលលើពូកទើបនាយយកខ្នោះនោះមកពាក់និងដៃរបស់គេទាំងសងខាងរួចគិបជាប់និងក្បាលគ្រែ។
«នែ៎..លែងខ្ញុំលោកដាក់ខ្នោះខ្ញុំធ្វើស្អី? ដោះចេញភ្លាមអាឆ្កួត ហ្ហឹក~~»ថេយ៉ុងចាប់ផ្ដើមបុកពោះភឹបៗ ក៏រើបម្រាស់ទាំងស្លន់ស្លោ តែក៏មិនឈ្នះនិងកម្លាំងយក្សរបស់ជុងគុកនោះដែរ។ ថេយ៉ុងបានត្រឹមប្រកាច់ប្រកិន ដៃរើកន្ត្រាក់រហូតរលាត់ស្បែកចេញឈាមរឹមៗ សម្រក់ទឹកភ្នែក ខណ:នោះត្រូវបើកភ្នែកធំៗប៉ុនពងមាន់ពេលឮសម្ដីរបស់ជុងគុក:
«ដេកជាមួយយើងមួយយប់ទៅ ក្រែងល៎បានរស់ដល់ស្អែក»....

To be continued....💜💜
Ÿa Ÿa

🔥គុំនំស្នេហ៍សាតាន🔥Where stories live. Discover now