EP29 : ក្ដីស្រឡាញ់ដ៏ធំធេង (ភាគបញ្ចប់)

2.4K 165 17
                                    

     #ភូមិគ្រឹះផាក
ពេលព្រឹកព្រលឹមគូរស្នេហ៍មួយគូរកំពុងរៀបចំខ្លួនដើម្បីធ្វើដំណើរចេញទៅខាងក្រៅ ថ្ងៃចុងសប្ដាហ៍រាងក្រាស់ចង់នាំប្រពន្ធទៅដើរលេងលំហែកាយខ្លះ ព្រោះពួកគេខានចេញទៅក្រៅជាងមួយសប្ដាហ៍ហើយ។ ពួកគេរៀបចំខ្លួនរាល់ក៏ចុះទៅខាងក្រោមឃើញអ្នកម៉ាក់និងបងប្រុសកំពុងតែទទួលទានអាហារពេលព្រឹក ដូច្នេះពួកគេក៏ចូលទៅនិយាយជាមួយគាត់បន្ដិច។
" អៅ...នាំគ្នាចេញទៅណាទាំងព្រឹកមិននៅញុំាអីជាមួយគ្នាសិនទេអីកូនជេយ៍ " អ្នកស្រីផាក ឃើញកូនទាំងពីរតែងខ្លួនស្អាតៗហើយមិនចូលអង្គុយរួមតុជាមួយគ្នាទៀតទើបគាត់ចង់ដឹងកូនៗចង់ចេញទៅណា
" បាទ ពួកកូនចង់ចេញទៅញុំាអីនៅខាងក្រៅ ហើយចង់នាំកូនប្រសារម៉ាក់ទៅផ្សារទិញសម្ភារៈប្រើប្រាស់បន្ដិច " ជេយ៍ ប្រាប់ម៉ាក់ហើយក៏បែរមករកប្រពន្ធដែលឈរនៅក្បែរខ្លួន
" ចាស៎ ចឹងទៅចុះ ដើរលេងឱ្យសប្បាយណា "
" បាទ បើចឹងពួកខ្ញុំចេញទៅក្រៅសិនហើយ ជម្រាបលា " បន្ទាប់ពីលាពួកគាត់រួចហើយ អ្នកទាំងពីរក៏ចេញទៅខាងក្រៅដោយមានឆាលជាអ្នកបើកឡាន។
មកដល់ភោជនីដ្ឋានជេយ៍ក៏នាំប្រពន្ធទៅបន្ទប់វីអាយភីដែលនាយបានកក់ បុគ្គលិកនៅទីនោះរួសរាយថែមទាំងមានសុជីវធម៌ទៀតផង ជេយ៍បានកម្មង់អាហារសម្រាប់រាងតូចនិងមួយចំនួនសម្រាប់ខ្លួនឯង។
" ជេយ៍ហា៎! អូនសុំទៅបន្ទប់ទឹក " ជុងវ៉ុន រយៈពេលអង្គុយចាំអាហាររាងតូចក៏ឈឺបត់ជើងតូចទើបហើបមាត់សុំស្វាមីដែលអង្គុយនៅក្បែរនេះ
" ចាំបងជូនទៅ " ជាធម្មតានាយមិនដែលបណ្ដោយអោយរាងតូចចេញទៅណាមកណាម្នាក់ឯងឡើយ ជាពិសេសពេលចេញមកខាងក្រៅនាយតែងតែសុំទៅជាមួយគេរហូត
" មិនបាច់ទេ អូនទៅខ្លួនឯងបាន បងនៅចាំទីនេះហើយអូនទៅតែមួយភ្លេតទេ " ជុងវ៉ុន បដិសេធព្រោះមិនចង់រំខានដល់នាយ ណាមួយគេទៅតែមួយភ្លេតប៉ុណ្ណោះបន្ដិចនឹងមកវិញ
" មិនបាន ក្រែងនិយាយគ្នាហើយកាលពីម្សិលមិញ ចាំបានឬអត់? " ជេយ៍ ប្រកែកដាច់ខាតហាមមិនអោយទៅណាម្នាក់ឯង ឬភ្លេចពាក្យដែលនាយនិយាយកាលពីម្សិលមិញហើយ ជុងវ៉ុនអង្គុយធ្វើស្អុយហើយក៏ងក់ក្បាលយល់តាមសម្ដីរបស់នាយ។ ពួកគេចេញមកដល់ខាងក្រៅរាងក្រាស់ក៏ដើរទៅរកបុគ្គលិកស្រីម្នាក់ដែលឈរមើលការខុសត្រូវភ្ញៀវ នាយសួរនាងដើម្បីរកផ្លូវទៅបន្ទប់ទឹក បុគ្គលិកញញឹមព្រមទាំងប្រាប់ផ្លូវដល់ពួកគេ នាយបានអរគុណដល់បុគ្គលិកហើយក៏ដើរតាមផ្លូវដែលនាងបានប្រាប់ មិនទាន់ដើរទៅផងស្រាប់តែរទះភ្លើងបុកគ្នា គឺសារីណាបង្ហាញខ្លួននៅចំពោះមុខពួកគេ នាងញញឹមហើយដើរទៅក្បែរនាយក្រាស់។
" បងយ៉ុនមកទីនេះដែលហ៎! ហេតុអីមកមិនប្រាប់អូន ហើយ...ជុងវ៉ុនក៏មកដែរនា៎ក អូយ៎!!ពោះឯងធំម្ល៉េះឯងមានកូនហ្អេស? បងប៉ះបន្ដិចបានឬអត់? " សារីណា ស្រាប់តែឃើញពោះរាងតូចធំនាងចង់យកដៃទៅប៉ះ ប៉ុន្ដែរាងតូចឈានជើងថយក្រោយមិនអោយនាងប៉ះពោះរបស់គេឡើយ ជេយ៍ឃើញប្រពន្ធដូចជាខ្លាចនាងក៏ចូលមកបាំងនឹងនិយាយជំនួស
" បាទ អ្នកនាងមានការអីជាមួយពួកយើងឬអត់? បើគ្មានទេពួកយើងសុំលាសិនហើយ " ជេយ៍ មិននិយាយច្រើនក៏នាំរាងតូចដើរចេញ ចំណែកឯសារីណាតាមសម្លឹងពួកគេ នាងខំនិយាយល្អៗជាមួយហើយរាងក្រាស់បែរជាប្រងើយនឹងនាងទៅវិញ ពីមុនហៅសុទ្ធតែអូន ឥឡូវនាងប្ដូរសព្វនាមខ្លួនទៅជាអ្នកនាងវិញ។
" សារីណាមកឈរធ្វើអីនៅទីនេះ លោកឈីនកំពុងតែចាំ "
" គ្មានអីទេ គ្រាន់តែជួបអ្នកស្គាល់គ្នាប៉ុណ្ណោះ ឆាប់ទៅកុំអោយគេចាំយូរ " សារីណា និងមិត្តដើរទៅកន្លែងរបស់ខ្លួនដែលមានបុរសសង្ហាម្នាក់អង្គុយរង់ចាំពួកនាង។
មកដល់បន្ទប់ទឹកជេយ៍ក៏អោយរាងតូចចូលទៅខាងក្នុងបំពេញធុរៈរបស់ខ្លួន ហើយនាយឈរចាំនៅខាងក្រៅ នាយឈរចាំដើរទៅវិញទៅមកដោយសារនឹកដល់សម្ដីរបស់សារីណាមុននេះ ដឹងទេនាយខ្លាច ខ្លាចសារីណាធ្វើអ្វីមិនល្អចំពោះមនុស្សដែលគេស្រឡាញ់ណាស់ កំពុងតែបារម្ភផងស្រាប់តែមានអ្នកណាមកប៉ះនាយមិនដឹងធ្វើអោយនាយភ័យប្រលឹងហោះសីប្រលិត។
" ជេយ៍...ជេយ៍!! អូនរួចហើយ "
" អូស៎!! អូយ៎...អូនទេហ្អេស? មិចក៏មកស្ងាត់ៗដឹងទេបងភ័យ "
" ហឹស!!មិញនេះអូនហៅបងហាយ តែបងឈរស្ងៀមមិនកម្រើខ្លួនសោះទើបអូនមកចាប់ដៃបងបែបនេះ បងកើតអី? មិចក៏ទឹកមុខស្លេកស្លាំងម្ល៉េះ? មិនស្រួលខ្លួនឬ? "
" បង...បងមិនបានកើតអីទេ តោះពួកយើងឆាប់ទៅបងឃ្លានហើយ "
" បាទ " សន្ទនាចប់ពួកគេទាំងពីក៏ដើរសំដៅទៅបន្ទប់វីអាយភីវិញ ពួកគេមកដល់អាហាររៀបចំនៅលើដាក់នៅលើតុហើយល្មម ឯឆាលដើរទៅបើកទ្វាអោយចៅហ្វាយរួចក៏ឈរយាមនៅក្បែរនោះ។ ចូលអង្គុយកន្លែងរៀងខ្លួនហើយពួកគេចាប់ផ្ដើមញុំាអាហារពេលព្រឹកជាមួយគ្នា ជេយ៍ចាប់ម្ហូបអោយរាងតូចហើយក៏ញុំាខ្លួនឯង ពួកគេញុំាអាហារពេលព្រឹករួចក៏នាំគ្នាទៅដើរផ្សារបន្ដ ដូចដែលបាននិយាយនាយមកទិញសម្ភារៈប្រើប្រាស់ឱ្យរាងតូចហើយនិងសម្លៀកបំពាក់សម្រាប់កូនពួកគេផងដែរ។
ពេលល្ងាចក៏ឈានមកដល់ព្រះអាទិត្យចាប់ផ្ដើមលិចជំនួសវិញដោយពន្លឺព្រះចន្ទ ជេយ៍នាំរាងតូចមកទន្លេហានដែលជាកន្លែងស្អាតជាងគេនាពេលរាត្រី មនុស្សជាច្រើនទាំងក្មេងទាំងចាស់ក៏មកទស្សនានៅទីនេះដែរ ពន្លឺភ្លើងពណ៌ចម្រុះភ្លឺចែងចាំងនៅលើស្ពានពិតជាស្រស់ស្អាតខ្លាំងណាស់។ អាកាសធាតុនៅទីនេះស្រស់ស្រាយខ្លាំងណាស់ សម្រាប់អ្នកដែលស្រ្ដេសការងារនឹងចង់ចេញមកស្រូបខ្យល់អាកាសគឺមកកន្លែងនេះល្អបំផុត ដូចដែលជេយ៍នាំប្រពន្ធរបស់គេដើរលំហែកាយនៅទីនេះអញ្ចឹង។
" អូនរងារហ្អេស? " ជេយ៍ ឃើញរាងតូចអោបដៃហើយរំកិលខ្លួនចូលមកក្បែរនាយក៏អាចស្មានដឹងខ្លះដែរ ពេលយប់អាកាសធាតុចាប់ផ្ដើមចុះត្រជាក់ ជាពិសេសរាងតូចជាមនុស្សចាញ់ឆាប់ចាញ់នឹងអាកាសធាតុបែបនេះ
" តិចតួចដែរ បងធ្វើអី? បងទុកពាក់ទៅបងក៏រងារដែរ "ជុងវ៉ុន មើលមុខរាងក្រាស់ហើយក៏ងក់ក្បាល កាលបើឃើញនាយដោះអាវក្រៅ រាងតូចក៏ហាមតែរាងក្រាស់នៅតែបន្ដដោះអាវក្រៅរបស់ខ្លួនហើយយកទៅគ្របពីលើខ្លួនរាងតូច
" បងរងារបងអាចទ្រាំបាន តែអូននឹងកូនរងារបងទ្រាំមើលមិនបានទេ " រាងក្រាស់ញញឹមព្រមទាំងស៊ូកដៃរបស់ខ្លួនចូលប្រអប់ដៃនាយតូចដើម្បីបង្កើនភាពកក់ក្ដៅ រាងតូចទម្លាក់ក្បាលផ្អែកលើទ្រូងដ៏រឹងមាំហើយសម្លឹងមើលផ្កាយដែលបញ្ចេញពន្លឺពាសពេញផ្ទៃមេឃ។
#ភូមិគ្រឹះផាក
ឡានស៊េរីទំនើបពណ៌ខ្មៅបើកដោយឆាលបានឈប់នៅពីភូមិគ្រឹះដ៏ធំស្កឹមស្កៃ នាយប្រញាប់ចុះពីលើឡានហើយរត់មកបើកទ្វាអោយចៅហ្វាយ ជេយ៍ហាមឆាលមិនឱ្យនិយាយមកកាន់ខ្លួន ក្រែងរំខានដល់ជុងវ៉ុនដែលកំពុងតែគេង រាងក្រាស់ចុះពីលើឡានព្រមទាំងបីរាងតូចនៅក្នុងដៃ ឆាលយួរឥវ៉ាន់ហើយប្រញាប់ឡើងទៅលើដើម្បីចាំបើកទ្វាអោយចៅហ្វាយ។ មកដល់បន្ទប់រាងក្រាស់ដាក់នាយតូចថ្នមៗ ហើយត្រូវប្រាកដថាមិនធ្វើអោយអ្នកម្ខាងទៀតភ្ញាក់ ឆាលតុឥវ៉ាន់នៅលើសាឡុងហើយត្រឡប់ទៅសម្រាកព្រោះគេក៏អស់កម្លាំងដូចគ្នា។ ជេយ៍ចេញពីបន្ទប់ទឹកព្រមជាមួយឈុតគេងយប់ នាយចូលទៅក្បែររាងតូចរួចក៏អោនទៅថើបគេមួយខ្សឺតមុននឹងបិទភ្លើងចូលគេង។
•មួយឆ្នាំកន្លងផុតទៅ...
មួយឆ្នាំៗពិតជាលឿនខ្លាំងណាស់ថ្មិចបើកៗជុងវ៉ុនបង្កើតកូនប្រុសម្នាក់ដែលមានមុខមាត់គួរឱ្យស្រឡាញ់ ឈ្មោះរបស់គេ ផាក ជុងប៊ី បើគិតទៅកូនពួកគេមានអាយុមួយខួបហើយ។ ថ្ងៃនេះរាងតូចឆ្លៀតធ្វើអាហារថ្ងៃត្រង់យកទៅអោយស្វាមីនៅឯកន្លែងធ្វើការ រយៈពេលគេកំពុងតែធ្វើម្ហូបអ្នកស្រីផាកជាអ្នកមើលកូនអោយ ពេលរៀបចំរួចរាល់រាងតូចក៏លាម៉ាក់ក្មេកទៅក្រុមហ៊ុន។
" ជុងប៊ីតោះទៅរកលោកប៉ា អ្នកម៉ាក់ចឹងកូនទៅសិនហើយ កូនប្រហែលមកវិញជាមួយគាត់ ម៉ាក់មិនចាំបាច់បារម្ភទេ " ជុងវ៉ុន ដើរទៅជិតម៉ាក់ហើយទទួលកូនពីគាត់ ក្មេងតូចកាលបើឃើញអាប៉ាមកយកញញឹមស្រស់តែម្ដង ព្រមលើកដៃអោបកអាប៉ារបស់គេឡើងជាប់
" ចាស៎ ចាំម៉ាក់អោយអ៊ំប្រុសជូនកូនទៅ~ អ៊ំជួយជូនកូនប្រសារទៅក្រុមហ៊ុនផង! បើទៅដល់តេប្រាប់ម៉ាក់ផង " អ្នកស្រី បានហៅអ៊ំប្រុសដែលជាអ្នកបើកឡានរបស់គាត់អោយជូនកូនប្រសារទៅ គាត់មិនទុកចិត្តអោយកូនជិះតាក់ស៊ីទៅទេព្រោះគាត់មិនទុកចិត្ត
" បាទ ជម្រាបលាអ្នកម៉ាក់ " ជុងវ៉ុន ក៏ពរកូនដើរសំដៅទៅឡានដែលចតចាំនៅខាងមុខ ចំណែកឯម្ហូបវិញអ៊ំប្រុសជាអ្នកកាន់អោយ។
#ក្រុមហ៊ុន ជេយ៍-ផាក
នៅក្នុងការិយាល័យបង្ហាញអោយឃើញមនុស្សពីរនាក់កំពុងតែឈរនិយាយគ្នាហើយសម្លឹងមើលទិដ្ឋភាពទីក្រុងសេអ៊ូលនាពេលថ្ងៃត្រង់ ស្រីស្អាតសារីណាញញឺមព្រមទាំងទាញស្អីមិនដឹងពីក្នុងកាបូកហើយហុចអោយជេយ៍ នាយទទួលវាពីដៃនាងរួចបើកមើលទាំងស្នាមញញឹម។
" សូមជួយត្រេអរផងសារីណា ជូនពរឱ្យមានសុភមង្គល "
" អរគុណសម្រាប់ពាក្យជូនពរ ហើយក៏អរគុណដែលបងមិនស្អប់ខ្ញុំ ព្រមទាំងទុកខ្ញុំជាប្អូនស្រីម្នាក់ទៀតផង "
" បងក៏ចង់សុំទោសអូនដូចគ្នា ដែលធ្លាប់ទុកអូនជាឈ្នាប់សម្រាប់បញ្ឈឺជុងវ៉ុន បងសុំទោស "
" ចាស៎ មិនអីទេ ខ្ញុំយល់ចិត្តបង ខ្ញុំសុំអ្វីម្យ៉ាងពីបងបានអត់? អាចអោបប្អូនស្រីម្នាក់នេះបានឬអត់? "
" បាទ បានប្អូនស្រី " ជេយ៍ ញញឹមហើយក៏ចូលទៅអោបសារីណាយ៉ាងណែន រីឯនាងវិញសប្បាយចិត្តដែលជេយ៍ព្រមទទួលនាងជាប្អូនស្រីម្នាក់ទៀត។
/ ក្រាក /
សម្លេងបើកទ្វាបន្លឺឡើងធ្វើអោយពួកគេទាំងពីរភ្ញាក់ក៏ប្រញាប់ប្រលែងពីការអោប ជេយ៍ងាកទៅឃើញប្រពន្ធកំពុងតែពរកូនសម្លឹងមកនាយ កែវភ្នែករាងតូចសបញ្ជាក់អោយឃើញថាគេកំពុងតែអន់ចិត្តនឹងរូបនាយខ្លាំងណាស់ មានប្រពន្ធមានកូនហើយហេតុអីទៅអោបស្រីផ្សេង ឬនាយកំពុងតែក្បត់ខ្លួន? រាងតូចមិនឈរជាឆ្អឹងទទឹងកពួកគេទៀតទេ គេក៏ពរកូនហើយដើរចេញទៅទាំងប្រញាប់ប្រញាល រាងក្រាស់ឈរគាំងមួយកន្លែងព្រោះតែហេតុការណ៍ទាន់ហន់ពេកនាយធ្វើអីមិនត្រូវឡើយ។
" បងឈរស្ងៀមដល់ណាទៀត មិចមិនទៅតាមប្រពន្ធ "
" បាទ? បាទ បងទៅហើយ " ជេយ៍ ប្រញាប់ដាក់ធៀបការចូលហោប៉ៅហើយរត់ចេញទៅយ៉ាងលឿន។ ជុងវ៉ុនដើរមកដល់ជណ្ដឹងប្រអប់បម្រុងនឹងចូលស្រាប់តែជេយ៍មកជាប់រាងតូចជាប់មិនអោយទៅ រាងតូចយកដៃដែលទំនេរមកជូតទឹកភ្នែកចេញ ហួសម្លឹងមើលមុខស្វាមីដែលឈរនៅចំពោះមុខខ្លួន។
" មកតាមអូនធ្វើអី? មិចមិននៅជាមួយអ្នកនាងសារីណាទៅ ក្រែងស្រឡាញ់គ្នាណាស់មិនចឹង "
" វាមិនដូចដែលអូនគិតទេប្រពន្ធសម្លាញ់ គឺបងនិងនាងគ្រាន់តែអោបមិត្តភាពប៉ុណ្ណោះ បងនិយាយពិតមែនណា នាងមកអញ្ជើញពួកយើងទៅពិធីមង្គលការរបស់នាង បងក៏យកធៀបមកដែរ " សម្ដីរបស់ប្រុសព្រានជុងវ៉ុនមិចនឹងអាចជឿបានទៅ ដូច្នេះនាយក៏ប្រញាប់ដកធៀបការឱ្យប្រពន្ធកុំឱ្យថានាយចេះតែនិយាយគ្មានភស្ដុតាង ជុងវ៉ុនក៏ប្រែជាញញឹមវិញពេលឃើញឈ្មោះសារីណានៅលើធៀប ជេយ៍ទទួលកូនពីដៃប្រពន្ធព្រមទាំងថើបកូននឹងប្រពន្ធមួយខ្សឺត។
" អូនសុំទោសដែលមិនជឿចិត្តបង បើអូនក្លាហានចូលទៅសួរក៏បងមិនលំបាករត់តាមអូនដែរ " ជុងវ៉ុន ដឹងខ្លួនខុសដែលបង្ករឿងអោយប្ដីឈឺក្បាល ជេយ៍សើចពេលឃើញរាងតូចធ្វើមុខជូរ នាយមិនបានបន្ទោសរាងតូចទេ តែសរសើរទឹកចិត្តគេដែលមិនចូលទៅរករឿងឈ្លោះប្រតបគ្នាដូចជាអ្នកផ្សេង តែក៏ខឹងបន្ដិចពេលដែលរាងតូចមិនហ៊ានចូលទៅប្រឈមមុខ។
" សឺត~សឺត!! បងស្រឡាញ់អូនជុងវ៉ុន~ត្រូវចាំថាគ្មានអ្នកណាជំនួសកន្លែងអូនបានឡើយ បងសន្យាបងនឹងមើលថែហើយនៅក្បែរអូនរហូតដល់ដង្ហើមចុងក្រោយរបស់បង " ជេយ៍ និយាយពាក្យចេញពីចិត្តប្រាប់មនុស្សជាទីស្រឡាញ់អោយបានដឹងពីជម្រៅចិត្តរបស់នាយ ជុងវ៉ុនជ្រួលជ្រាបខ្លាំងណាស់រហូតដល់មានតំណក់ទឹកថ្លាៗធ្លាក់ចុះមកទៀតផង
" បាទ អូនក៏ស្រឡាញ់បងដូចគ្នា ប្ដីសម្លាញ់!! " សម្ដីដែលជេយ៍ចង់ស្ដាប់ជាងគេ គឺពាក្យស្រឡាញ់ចេញពីមាត់រាងតូច ឥឡូវនាយក៏បានឮហើយនាយពិតជាសប្បាយចិត្តណាស់ សប្បាយរហូតនិយាយមិនចេញ ជេយ៍ចូលទៅក្រសោបប្រពន្ធនិងកូនមកអោបក្នុងរង្វង់ដៃដ៏សែនកក់ក្ដៅ។
ក្ដីស្រឡាញ់ដែលអូនមានចំពោះបងគឺធំធេងខ្លាំងណាស់ អូនជាមនុស្សដែលមានចិត្តសន្ដាសប្រណី ទោះបីជាបងធ្លាប់ធ្វើមិនល្អចំពោះអូនក៏អូននៅតែអភ័ទោសអោយបងជានិច្ច ហើយថែមនៅក្បែរបងមើលថែបងទៀតផង អរគុណ! អរគុណគ្រប់យ៉ាងដែលអូនផ្ដល់ឱ្យបង មួយជីវិតនេះបងមិនសុំអ្វីច្រើនទេ មានអូននៅក្បែរបងគឺគ្រប់គ្រាន់ហើយ បងស្រឡាញ់អូន យ៉ាង ជុងវ៉ុន~។
ចប់ដោយបរិបូណ៌៕

🎉 You've finished reading ចំណងស្នេហ៍មួយពាន់ល្បិច វគ្គ១ (Complete) 🎉
ចំណងស្នេហ៍មួយពាន់ល្បិច វគ្គ១ (Complete)Where stories live. Discover now