EP16 : លោកយ៉ាងមិចហើយ??

1.3K 121 1
                                    

     នៅលើដងផ្លូវដ៏សែនស្ងប់ស្ងាត់សម្បូរទៅដោយដើមឈើសម្លេងសត្វយំនិងសម្លេងឡានដែលកំពុងតែបើក។ ឡានសេរីទំនើបពណ៌ខ្មៅកំពុងតែធ្វើដំណើរឆ្ពោះទៅទីតាំងរបស់ខ្លួន ស្របពេលនោះដែលក៏មានម៉ូតូពីរគ្រឿងបើកតាមពីក្រោយ។
     " ចៅហ្វាយមានម៉ូតូពីរគ្រឿងកំពុងតែបើកតាម " ឆាល ឃើញម៉ូតូទាំងពីរគ្រឿងតាមកញ្ចក់ក៏រាយការណ៍ឱ្យចៅហ្វាយបានដឹង ចំណែកឯរាងក្រាស់ដែលអង្គុយនៅខាងក្រោយនាយងាកមើលបន្ដិចមុននឹងឧទាន
    " ពួកវាមានគ្នាបួននាក់ ហើយមានកាំភ្លើងក្នុងដៃ មិនដឹងថាវាមិនបំណងអ្វីទេ ឯងគួរតែប្រយ័ត្នផង " ជេយ៍ ងាកទៅក្រោយមើលម៉ូតូដែលជិះពីក្រោយឡានខ្លួនហើយសង្កេតឃើញពួកវាមានកាំភ្លើងទៀតទើបប្រាប់ឱ្យកូនចៅប្រយ័ត្ន
    " បាទ ចៅហ្វាយ " ឆាល ទទួលដឹងហើយក៏បន្ថែមល្បឿនជាងមុនបន្ដិច ផ្លូវកាន់តែស្ងាត់មិនយូរពួកវានឹងបញ្ចេញសកម្មភាព មិនទាន់និយាយផុតផងស្នូរកាំភ្លើងក៏បន្លឺឡើង
       / ផាំង /
    មួយគ្រាប់បានបាញ់តម្រង់មកឡានរាងក្រាស់តែសំណាងដែលនាយក្រាបទាន់កុំអីគ្រាប់ចំកណ្ដាលក្បាលល្មម។
     " ចៅហ្វាយមានត្រូវត្រង់ណាឬអត់? " ឆាល ងាកទៅសួរចៅហ្វាយទាំងក្ដីបារម្ភ
    " បើកទៅ កុំបារម្ភពីយើង " ជេយ៍ ឧទានហើយក៏ទាញកាំភ្លើងពីចង្កេះតម្រង់ទៅម៉ូតូមួយគ្រឿងដែលបើកមកគាកឡានរបស់ខ្លួន / ផាំង ផាំងៗ / សម្លេងកាំភ្លើងបន្លឺឡើងមិនឈប់រហូតដល់មានម៉ូតូមួយបើកមកកាត់មុខឡានរបស់នាយ។
       / ងុឺត /
ឡានបានឈប់ជេយ៍និងឆាលក៏ប្រញាប់ចុះ នៅក្នុងដៃពួកគេសុទ្ធតែមានកាំភ្លើងម្នាក់មួយដើម។ ជនអាវខ្មៅពីអ្នកកំពុងតែប្រយុទ្ធជាមួយឆាល ឯពីរនាក់ទៀតប្រយុទ្ធជាមួយរាងក្រាស់។
     " ឈប់...ដាក់កាំភ្លើងចុះ បើមិនចង់ស្លាប់! " បន្ទាប់ពីវៃឆាលនិងជេយ៍រៀងទ្របបន្ដិចពួកវាក៏ដកកាំភ្លើងតម្រង់ទៅ ជេយ៍ និង ឆាល រាងក្រាស់នឹងកូនចៅបញ្ឃប់សកម្មភាពមុនសម្លឹងមុខគ្នា
     " អ្នកណាបញ្ចូលពួកឯងមក ហើយត្រូវការអី? " ជេយ៍ ក៏មិនណយដែរ ទោះធ្លាក់ក្នុងកណ្ដាប់ដៃពួកវាក៏នៅតែមានភាពក្លាហាន
     " ឯងមិនបាច់ចង់ដឹងទេ អ្វីដែលសំខាន់យើងត្រូវការជីវិតឯង " ជនអាវខ្មៅបិទមុខម្នាក់តបនឹងសំណួររបស់ ជេយ៍ កែវភ្នែកទាំងគូរបាញ់ទៅរាងក្រាស់ឯដៃកំពុងតែកេសកៃកាំភ្លើង
     " ក៏យកទៅ.... " ជេយ៍ មិនខ្លាចរអានឹងពាក្យជនអាវខ្មៅនោះនិយាយឡើយមានតែបញ្ឆេះពួកគេថែម ចំណែកឯឆាលកាលដែលបានឮចៅហ្វាយខ្លួននិយាយបែបនេះក៏ឧទានហៅនាយ
    " ចៅហ្វាយ!! " ឆាល ឧទានហៅអ្នកជាចៅហ្វាយដោយមិនភ្លេចមើលមុខរបស់នាយ រាងក្រាស់មើលមុខកូនចៅមុនងាកទៅមើលកាំភ្លើងនៅនឹងដៃអាម្នាក់ដែលនិយាយថាចង់បានជីវិតខ្លួន
     " បាន...យើងនឹងបញ្ចូនឯងឱ្យទៅជួបឪរបស់ឯងនៅឯឋាននរក " ជនអាវខ្មៅបិទមុខនិយាយឡើងទាំងសើចតិចៗ រាងក្រាស់គ្រាន់តែឭដល់ប៉ារបស់ខ្លួនក៏បើកភ្នែកធំៗសម្លឹងអាម្នាក់នោះទាំងខឹងសម្បា។
    #ភូមិគ្រឹះផាក
    ក្រឡេកមកក្នុងភូមិគ្រឹះឯណេះវិញរាងតូចកំពុងតែរង់ចាំរាងក្រាស់ទាំងអន្ទះសារ ម៉ោងជិត១០ហើយនាយនៅមិនទាន់មកទៀត មានរឿងអីមិនល្អកើតឡើងចំពោះរាងក្រាស់ទេដឹង? ជុងវ៉ុន ដើរទៅវិញទៅមកព្រោះតែអង្គុយមិនសុខ ចិត្តមួយបារម្ភ ឯចិត្តមួយទៀតខ្លាចមានរឿងអីមិនល្អចំពោះគេ។
    គ្រាំម// មេឃមានភ្លេកបន្ទោលផ្គរលាន់ លាន់ឮខ្លាំងៗអាកាសធាតុចាប់ផ្ដើមចុះត្រជាក់ ទឹកជាច្រើនដំណក់កំពុងសម្រក់ចុះ។
     " អ្នកប្រុសតូច! ចូលទៅខាងក្នុងសិនទៅ នៅទីនេះត្រជាក់ណាស់ អាចបណ្ដាលឱ្យផ្កាសាយបាន " យូមី ដែលឈរនៅក្បែរនោះបារម្ភពីរាងតូចទើបចង់ឱ្យគេចូលទៅខាងក្នុង
     " តែខ្ញុំបារម្ភពីគេ.... " ជុងវ៉ុន តបនឹងនាងតែភ្នែកចេះតែសម្លឹងទៅទ្វារបង ពេលណារាងក្រាស់មក?
     " បងដឹង! តែអ្នកប្រុសគួរតែបារម្ភពីសុខភាពខ្លួនឯងសិន បើចៅហ្វាយមកឃើញអ្នកប្រុសនៅទីនេះ គាត់អាចនឹងមិនពេញចិត្ត " យូមី យល់ពីអារម្មណ៍រាងតូចដែលបារម្ភពីរាងក្រាស់ តែនៅខាងក្រៅខ្យល់ត្រជាក់ណាស់ដូច្នេះបើចង់រង់ចាំចូលទៅចាំខាងក្នុងក៏បានដែរ
     " បាទ " ជុងវ៉ុន តបទាំងមិនអស់ចិត្ត ទោះយ៉ាងក៏ត្រូវតែចូលទៅខាងក្នុងដែរ យូមីនិយាយត្រូវម្យ៉ាងដែលបើគេមកឃើញខ្លួនឈរនៅត្រង់នេះច្បាស់ណាស់ត្រូវមាត់ពុំខាន។
    ម៉ោង១១:៣០នាទី....សម្លេងឡានមួយគ្រឿងបើកចូលក្នុងភូមិគ្រឹះដ៏ធំស្កឹមស្កៃ រាងតូចប្រញាប់ក្រោកពីសាឡុងដើរសំដៅទៅរាងក្រាស់ដែលដើរចូលមកមានឆាលជួយគ្រានិងបុរសម្នាក់ទៀត តែអ្វីដែលមិននឹកស្មាន់នោះគឺនៅលើអាវរាងក្រាស់និងឆាលប្រឡាក់សុទ្ធតែឈាម។
     " លោក..... " ជុងវ៉ុន និង យូមីក៏ប្រញាប់ចូលទៅក្បែររាងក្រាស់ដើម្បីជួយគ្រា តែអ្វីដែលពួកគេឆ្ងល់តើម្នាក់ដែលឈរនៅខាងក្រោយឆាលជានរណា?
     " ឆាលមានរឿងអី? " យូមី ឃើញសភាពចៅហ្វាយនាងដឹងទៅហើយថាត្រូវគេបាញ់ តែនាងចង់ដឹងហេតុអីបានមានរឿងបែបនេះកើតឡើង
     " ចៅហ្វាយត្រូវការសម្រាក ជួយគ្រាគាត់ទៅខាងផងខ្ញុំមានការនិយាយជាមួយលោកខាងនេះសិន ចំណែកឯរឿងចៅហ្វាយចាំខ្ញុំប្រាប់តាមក្រោយ " ឆាល យល់នូវអ្វីដែលនាងបានសួរ តែគួរតែគ្រាចៅហ្វាយទៅបន្ទប់សិនដើម្បីឱ្យគាត់បានសម្រាក យូមី និង ជុងវ៉ុន គ្រារាងក្រាស់ទៅលើ ឯឆាលឈរនិយាយជាមួយលោកគ្រូពេទ្យ
    " អូខេ.... " ពួកគេក៏ជួយគ្រារាងក្រាស់ទៅបន្ទប់ មកដល់ខាងក្នុងពួកគេដាក់នាយឱ្យគេងនៅលើគ្រែ
    " បងស្រីទៅសម្រាកចុះ ចាំខ្ញុំជួយមើលគាត់ឱ្យ "
    " ចា៎ " យូមី ក៏ចេញទៅវិញតាមដែលរាងតូចបានប្រាប់។
     បន្ទាប់ពីនាងចេញទៅផុតរាងក្រាស់ក៏គេងលក់ដោយសារតែមិនអស់ជាតិថ្នាំសន្លប់ រាងតូចដើរទៅយកទឹកនឹងកន្សែងដើម្បីជូតខ្លួននឹងប្ដូរខោអាវឱ្យរាងក្រាស់។
     " អរគុណលោកដែលបានជួយ ហើយនៅជូនមកទៀត " ឆាល និយាយទាំងអៀនឈ្មោះតែគ្រូពេទ្យសម្លឹងខ្លួនចំៗពេក
     " បាទ មិនអីទេ....បើចឹងខ្ញុំសុំលាទៅសិនហើយ " លោកគ្រូពេទ្យបម្រុងនឹងចាកចេញ ឆាល ក៏ហៅទើបលោកបញ្ឃប់ដំណើរចាំស្ដាប់អ្នកម្ខាងទៀត
     " បាទ....លោក! លោកគ្រូពេទ្យខ្ញុំអាចសុំ...លេខលោកបានទេ? ស្រួលទាក់ទងពេលក្រោយ " ឆាល អៀនបន្ដិចពេលសុំលេងរបស់គេបែបនេះ តែបើមិនសុំនោះចៅហ្វាយប្រាកដជាបន្ទោស
     " បាទ " លោកគ្រូពេទ្យ ក៏ទទួលទូរសព្ទពីដៃឆាលហើយវាយលេខរបស់ខ្លួនចូល បន្ទាប់ពីបានឱ្យលេខទៅឆាលរួចលោកគ្រូពេទ្យក៏ត្រឡប់វិញ ឯឆាលតាមសម្លឹងគ្រូពេទ្យរហូតដល់គេចេញទៅផុត។
    ត្រឡប់ក្រោយ.....
    " ពួកឯងនិយាយបានន័យថាមិច? ហើយលោកប៉ាយើងទៅពាក់ព័ន្ធអីដែរ? "
     " បើចង់ទៅដឹងទៅជួបវានៅឋាននរកទៅ.... "
    " អាចង្រៃ..... ផាំង!! " ជេយ៍ ខឹងព្រោះតែពាក្យដែលពួកនោះប្រើចំពោះលោកផាក ដូចមិនគោរពមនុស្សចាស់ទុំសោះ ទើបទប់កំហឹងមិនបានបម្រុងហក់ទៅដាល់អាម្នាក់នោះ ស្រាប់តែមានគ្រាប់កាំភ្លើងបាញ់តម្រង់មកនាយហើយចាក់ទម្លុះចូលទៅក្នុងស្បែកត្រង់ចំណុចពោះ។
    " ចៅហ្វាយ...." ឆាល ឧទានពេលឃើញឈាមកំពុងតែហូរ
    " ....... " ជេយ៍ ឈរមួយកន្លែងយកដៃទប់ពោះ ឆាលប្រញាប់ចូលទៅទប់ខ្លួនចៅហ្វាយពេលនាយរកដួល។ ពួកជនអាវខ្មៅបម្រុងនឹងបាញ់សម្លាប់ឆាលម្នាក់ទៀត សំណាងល្អក៏មានឡានមួយបើកកាត់ទើបពួកវាប្រញាប់ឡើងម៉ូតូចាកចេញទៅ។
    " លោក! លោកយ៉ាងមិចហើយ? "
    " ខ្ញុំមិនអីទេ តែ...ចៅហ្វាយរបស់ខ្ញុំត្រូវគេចាញ់ " ឆាល និយាយទាំងអួលដើមក
    " ខ្ញុំសុំមើលបន្ដិច....គ្រាប់បាញ់ចំ.ពោះបណ្ដាលឱ្យមានឈាមហូរច្រើន បើមិនប្រញាប់ជូនទៅមន្ទីរពេទ្យទេ លោកម្នាក់នេះនឹងមានគ្រោះថ្នាក់! "
     " លោកជាគ្រូពេទ្យឬ? "
     "  បាទ.....បើទៅមន្ទីរពេទ្យយើងប្រើរយៈពេលយូរ ខ្ញុំខ្លាចគេទ្រាំមិនបាន បែបនេះទៅផ្ទះរបស់ខ្ញុំនៅផ្លូវខាងមុន ហើយក៏មានឧបករណ៍បន្ដិចបន្ដួចសម្រាប់ព្យាបាលដែរ ចឹងពួកយើងឆាប់ទៅ "
     " បាទ " ឆាលនិងគ្រូពេទ្យសង្ហាជួយគ្រារាងក្រាស់ដាក់លើឡានលោកគ្រូពេទ្យហើយពួកគេក៏ចាកចេញទៅ។ មកដល់ផ្ទះលោកគ្រូពេទ្យសង្ហាមេឃក៏ចាប់ផ្ដើមភ្លៀង បន្ទាប់ពីគ្រារាងក្រាស់ចូលទៅខាងក្នុងគាត់ក៏ចាប់ផ្ដើមចាក់ថ្នាំសន្លប់ឱ្យរាងក្រាស់ហើយនិងចាត់ការវះយកគ្រាប់ចេញ។
    បន្ទាប់ពីសម្រាកជិត២ម៉ោងរាងក្រាស់ក៏ដឹងខ្លួន នាយក្រោកទាំងឈឺចុកចាប់ពេញខ្លួន ឆាល ក៏ប្រញាប់ចូលទៅក្បែរហើយនិយាយរឿងប្រាប់ដល់នាយ។ រាងក្រាស់មិនទាន់ស្រួលខ្លួនទាំងស្រុងទេ តែនាយចង់ត្រឡប់ទៅផ្ទះវិញ ឯឆាលនិងគ្រូពេទ្យក៏គ្មានវិធីហាមនាយដែរមានតែតាមចិត្តរបស់គេ ដោយសារឡានមិនបានយកមកទើបលោកគ្រូពេទ្យស័គ្រចិត្តជូនពួកគេទៅ។
    សូមរង់ចាំភាគបន្ដ...

ចំណងស្នេហ៍មួយពាន់ល្បិច វគ្គ១ (Complete)Where stories live. Discover now