១៣ម៉ោងដែលអ្នកកម្លោះចំណាយពេលនៅលើយន្ដទាំងចិត្តអន្ទះសារ គ្រាន់តែយន្ដចុះចតភ្លាមនាយប្រញាប់ប្រញាលចេញមកយ៉ាងលឿនដើម្បីទៅកន្លែង Check out ហើយចាកចេញពីទីនេះ។ ក្រឡេកមកមើលភូមគ្រឹះដ៏ធំស្កឹមស្កៃឯណេះវិញបង្ហាញអោយឃើញស្រ្ដីវ័យចំណាស់កំពុងតែរៀបចំខ្លួនទៅខាងក្រៅជាមួយកូនប្រុសពៅ ដោយសារតែឮដំណឹង ជុងវ៉ុន បាត់ខ្លួនទើបគាត់ចង់ទៅជួបលោកយ៉ាង រៀបនឹងចេញទៅស្រាប់តែ ជេយ៍ បង្ហាញខ្លួននៅចំពោះមុខគាត់ អ្នកស្រីឈរមួយកន្លែងសម្លឹងមើលកូនពីក្បាលដល់ចុងជើង គាត់ស្ទើរតែមិនជឿនឹងភ្នែកសោះ ពិតជាកូនគាត់មែនទេឬ? កូនមិនទាន់ស្លាប់ទេ? ជេយ៍ចូលទៅអោបអ្នកម្ដាយទាំងក្ដីរំភើប ចំណែកឯស៊ុងហ៊ុន ឈរញញឹមពេលឃើញបងប្រុសបង្ហាញខ្លួនម្ដងទៀត បន្ទាប់មកពួកគេក៏អោបគ្នាលក្ខណៈបងប្អូន។ មិនមានពេលច្រើនដើម្បីបកស្រាយអោយគាត់យល់ទេ ព្រោះនាយត្រូវទៅជួយមនុស្សជាទីស្រឡាញ់។ នាយតេហៅអោយឆាល មកជួបហើយបញ្ចាអោយកូនចៅតាមរករាងតូចគ្រប់ទីកន្លែង ចំណែកនាយក៏មិនអង្គុយទំនេរឥតប្រយោជន៍ដែលនាយបានតេទៅ ជីមីន ដើម្បីសុំទោសដែលខ្លួនលួចចេញមកទាំងមិនប្រាប់បងជាមុន រីឯជីមីនមិនបន្ទោសប្អូននោះទេព្រោះនាយដឹងពីជម្រៅចិត្តរបស់គេ ប៉ុន្ដែគ្រាន់តែបារម្ភប៉ុណ្ណោះព្រោះគេមិនទាន់ជាស្រួលបួល។
រយៈពេល២ម៉ោងជាង កូនចៅរបស់រាងក្រាស់បានរាយការណ៍ ពួកគេរកកន្លែងដែលរាងតូចកំពុងតែនៅឃើញហើយ គឺនៅអាគាររបស់ត្រកូល ហ្វាង ហើយអ្នកដែលចាប់រាងតូចទៅគឺ ហ្វាង ជីហុង ។ មិនគិតច្រើន ជេយ៍ និងឆាលក៏ធ្វើដំណើរទៅទីនោះ មុននឹងពួកគេចូលមក ឆាល បញ្ជាកូនចៅអោយមកត្រួតពិនិត្យរួចហើយ គឺកន្លែងស្ងប់ស្ងាត់ ចំណែកឯកូនចៅរបស់ ជីហុង ក៏មិនសូវមានច្រើនដែរ មានតែពីរនាក់ឈរយាម ហើយម្នាក់ទៀតជាជំនិតរបស់គេ បើចង់ចូលទៅខាងក្នុងពួកគេគួរតែឆ្លងកាត់ពីរនាក់នេះមុន មិនចាំយូរនាយនឹងឆាលចាត់ការពួកគេស្មើគ្នា ឆាល ងក់ក្បាលអោយចៅហ្វាយចូលទៅខាងក្នុងដើម្បីជួយ ជុងវ៉ុន ឯគេនៅសម្អាតខាងនេះសិន។
" ដល់ពេលហើយ ផាក ជុងស៊ុង " សម្ដីកំណាចសម្បូរដោយល្បិចពិសពុលញញឹមពព្រាយពេលឃើញវត្តមាន ជេយ៍ នៅក្នុងអេក្រង់កុំព្យូទ័រ។
/ ក្រាក /
សម្លេងបើកទ្វាបានបន្លឺឡើងធ្វើអោយរាងតូចដែលអង្គុយសោកសៅប្រញាប់អោបក្បាលជង្គងងាកមុខចេញមិនហ៊ានមើលអ្នកម្ខាងទៀត។
" ជុងវ៉ុន...បងរកអូនហើយ " សម្លេងដែលខានឮជាច្រើនថ្ងៃខែធ្វើអោយរាងតូចប្រញាប់បែរមករកម្ចាស់សម្លេង រាងតូចញញឹមមុននឹងងើបទៅរករាងក្រាស់ ជុងវ៉ុន ចូលក្បែរនាយហើយសម្រូតខ្លួនចូលទៅសង្ងំក្នុងទ្រូងដ៏សែនកក់ក្ដៅ យូរប៉ុណ្ណាហើយដែលគេមិនដែលទទួលអារម្មណ៍បែបនេះ? ជេយ៍ លើដៃអង្អែលក្បាលរាងតូចថ្នមៗព្រមទាំងអោនទៅថើបថ្ងាសរាងតូច។
" សុំទោស.... " ជេយ៍ ឧទានពាក្យ សុំទោស ធ្វើអោយរាងតូចស្ដាប់ហើយកប្រញាប់ដកខ្លួនចេញពីនាយ មិចក៏នៅសុខៗស្រាប់តែនិយាយពាក្យនេះ នាយចង់សំដៅលើអ្វីដែរ?
" ខ្ញុំមិនត្រូវការពាក្យសុំទោសទេ...សុំអោយតែលោកមិនទៅណាចោលខ្ញុំនឹង.... " រាងតូចនិយាយមិនទាន់ចប់ផង ស្រាប់តែ ជីហុង ដើរចូលមក រាងក្រាស់ប្រញាប់ចូលទៅក្បែររាងតូចហើយអោយគេឈរពីក្រោយខ្លួន
" សួរស្ដី ផាក ជុងស៊ុង សុខសប្បាយទេ? អីយ៉ា!យើងមិនគួរសួរសំណួរបែបនេះទេ តាមមើលឯងដូចជាមាំមួនជាងមុនឆ្ងាយណាស់ "
" យើងយ៉ាងមិចក៏មិនទាក់ទងហ្នឹងឯងដែរ ឯងនេះណាវាកំសាកខាំបានតែពីក្រោយខ្នង មិនហ៊ានប្រឈមមុខព្រោះខ្លាចចាញ់ ពិតទេ? "
" អាជេយ៍!! "
" កុំណា!! កុំធ្វើអីគេអោយសោះ " ជុងវ៉ុន ឃើញកាំភ្លើងដែល ជីហុង កំពុងតែតម្រង់ចំមុខរាងក្រាស់នាយតូចក៏ចូលទៅឈរពីរាងក្រាស់ដោយមិនខ្លាចសូម្បីបន្ដិច ជីហុង ប្រែទឹកមុខភ្លាមៗពេលឃើញរាងតូចហ៊ានចូលមកការពារមនុស្សដែលខ្លួនស្អប់។ ហេតុអីស្រឡាញ់វាដល់ថ្នាក់នេះ ទាំងដែលកន្លងមកវាធ្វើបាបសព្វសារពើ តើវាល្អត្រង់ណាបានជាអាចឈ្នះបេះដូង ជុងវ៉ុនបាន។
" ជុងវ៉ុន...អូនធ្វើអី? ដឹងទេគ្រោះថ្នាក់ណាស់ ជុងវ៉ុន?? "
" ជីហុង...ដោះលែងពួកយើងទៅខ្ញុំសុំអង្វរ លោកសម្លាប់គេក៏អ៊ំហ្វាងមិនរស់មកវិញដែរ ចាំបានទេ? ពួកយើងសន្យានឹងគ្នានោះ "
" សន្យា " សន្យាអ្វីទៅ? ជេយ៍ ចាប់ផ្ដើមឆ្ងល់ពេលឮរាងតូចនិយាយជាមួយ ជីហុង ពួកគេស្គាល់គ្នាដែរ? តាំងពីពេលណាមិចក៏នាយមិនដឹង តែក៏គួរឱ្យសង្ស័យដែលណាព្រោះ ជីហុង ស្រាប់តែទម្លាក់ទឹកមុខហើយដៃកាន់កាំភ្លើងមិននឹងដូចជាមិនហ៊ានតម្រង់មក ជុងវ៉ុន ឬនាយស្រឡាញ់រាងតូច?
•១៤ឆ្នាំមុន
" ជីហុង!! បងសន្យានឹងជុងវ៉ុនបានទេ បងព្រមធ្វើជាវិរៈបុរសតាមការពារជុងវ៉ុនបានអត់? "
" បាទ បានបងសន្យា ទោះបីជាមានរឿងអីបងនឹងការពារឯងហើយនឹងស្ដាប់តាមជុងវ៉ុនគ្រប់យ៉ាង តែជុងវ៉ុនសន្យានឹងបងដូចគ្នា "
" សន្យាអី? "
" គឺជុងវ៉ុនត្រូវធ្វើជាក្មេងរបស់បងណា "
" បាទ ជុងវ៉ុនសន្យា... " ស្នាមញញឹមក្មេងទាំងពីរនាក់ដែលពោរពេញទៅដោយសេចក្ដីសុខ ក៏ប្រែមកជាទឹកមុខដ៏គួរឱ្យខ្លាច ជុងវ៉ុន សម្លឹងមុខ ជីហុង នឹងកាំភ្លើងដែលនាយតម្រង់មកខ្លួន គាត់ប្រហែលជាភ្លេចសន្យាហើយគាត់មិនដូចជា ជីហុង ដែលខ្លួនធ្លាប់ស្គាល់ឡើយ ជីហុង ដ៏ទន់ភ្លន់ហើយក៏ជាបុរសដ៏កក់ក្កៅប្រែមកជាកំណាចត្រឹមតែរយៈពេលខ្លី។
" ឯងចេញទៅ...កុំឱ្យយើងអស់ការអត់ធ្មត់អី យ៉ាង ជុងវ៉ុន ?? "
" អត់ទេ...ខ្ញុំមិនចេញដាច់ខាត ខ្ញុំមិនចង់អោយបងធ្វើខុសដដែលៗនោះទេ បងទម្លាក់កាំភ្លើងហើយនិយាយគ្នាតាមសម្រួលទៅ ខ្ញុំយល់ចិត្តបងប៉ុន្ដែខ្ញុំចង់អោយបងស្ដាប់គេបកស្រាយសិន ពេលខ្លះរឿងដែលបងគិតថាត្រូវ វាមិនមែនជាការពិតក៏ថាបាន "
" ពិតមែនហើយ ជីហុង យើងបកស្រាយបានណា ថ្ងៃនោះយើងមិនមានបំណងសម្លាប់លោកហ្វាង គឺយើងនិងគាត់.... "
" បិទមាត់ឯងទៅ យើងមិនចង់ស្ដាប់ពាក្យឯងដោះសាររបស់ឯងទេ អាជេយ៍ឯងស្លាប់ទៅ.... "
/ ផាំង ផាំង /
ស្នូរកាំភ្លើងលាន់ឮពេញអាគារធ្វើអោយ ជេយ៍ ប្រញាប់ចូលទៅអោបរាងតូចដើម្បីរងគ្រាប់កាំភ្លើង ពួកគេបិទភ្នែកទាំងពីរនាក់ដោយមិនបានឃើញហេតុការណ៍អម្បាញ់មិញឡើយ ព្រោះអ្នកដែលត្រូវគ្រាប់មិនមែនពួកគេគឺជា ជីហុង ។ ដោយសារឃើញ ជីហុង ចង់បាញ់ចៅហ្វាយនិងរាងតូច ឆាលក៏បាញ់គេពីរគ្រាប់ចំស្មា ឯមួយគ្រាប់ចុងក្រោយចំកណ្ដាលខ្នងធ្វើអោយគេដួលទៅលើឥដ្ឋទាំងជំហ សុំទោស ពាក្យចុងក្រោយពីនាយទៅកាន់រាងតូច កែវភ្នែកដ៏សោកសៅកំពុងតែសម្លឹងមើលទៅរាងតូចដែលឈរសម្រក់ទឹកភ្នែកនៅក្នុងរង្វង់ដៃរាងក្រាស់។
រាងក្រាស់ក៏ខូចចិត្តមិនចាញ់រាងតូចដែរ ទោះបីជាជីហុងមានបំណងមិនល្អ មកលើខ្លួនជាច្រើនដងក៏ដោយ ប៉ុន្ដែនាយមានអារម្មណ៍ថាអាណិតពេលឃើញគេដេកនៅក្នុងថ្លុកឈាម រាងក្រាស់ក្រសោបក្បាលរាងតូចមកផ្អឹបនឹងទ្រូងដ៏រឹងមាំរបស់ខ្លួន ទោះបីនាយមិនដឹងរឿង ជីហុង និង ជុងវ៉ុន ពីមុនមកពិតមែន តែកែវភ្នែកដែលគេសម្លឹងមើលមករាងតូចគឺពោរពេញទៅដោយសេចក្ដីស្រឡាញ់ និងក្ដីបារម្មណ៍។
Skip~
គ្រប់យ៉ាងក៏បានបញ្ចប់សត្រូវតែម្នាក់របស់ ជេយ៍ ក៏បាត់បង់ជីវិត ប៉ុន្ដែនាយដូចជាមានអារម្មណ៍មិនសូវល្អសោះព្រោះនាយមិនចង់បានបែបហ្នឹងឡើយ នាយចង់អោយ ជីហុង ព្រមទទួលយកការពិត និងទទួលទោសទៅតាមផ្លូវច្បាប់។
" ជុងវ៉ុន ! លោកប៉ា ! " ជុងវ៉ុន និង លោកយ៉ាង ឧទានព្រមគ្នា លោកគ្រាន់តែឃើញកូនចូលមកខាងក្នុងក៏ហៅកូនទាំងក្ដីបារម្មណ៍ ពេលឮកូនត្រូវគេចាប់ខ្លួនគាត់ដេកមិនលក់បកមិនល្ហើយឡើយ។ លោកយ៉ាង បើកភ្នែកធំៗក្រោយឃើញវត្តមានរាងក្រាស់ឈរនៅចំពោះមុខ វាជាគេពិតឬអត់? គាត់វង្វែងអស់ហើយក្រែងប៉ុន្មានថ្ងៃមុនគេស្លាប់ហើយមែនទេ? មិចក៏ថ្ងៃនេះគេនៅឈរចំពោះមុខគាត់ទៅវិញ តើមានរឿងអីអោយប្រាកដទៅ?
ក្រោយពីរាងក្រាស់ជម្រាបសួរនិងបកស្រាយគ្រប់យ៉ាងប្រាប់គាត់រឡងគ្រប់យ៉ាងដែលខ្លួនត្រូវកុហកគ្រប់គ្នាដោយសារអ្វីហើយ គាត់នឹងកូនក៏យល់ចំណែកឯរាងតូចអង្គុយក្បែររាងក្រាស់ចាប់ដៃនាយជាប់ ទោះបីជាភ្នំរលំមេឃរលាយក៏គេមិនលែងដៃបុរសម្នាក់នេះដែរ។
" អភ័ទោសអោយខ្ញុំផង ដែលកន្លងមកខ្ញុំធ្វើរឿងមិនល្អដាក់កូនប្រុសលោក និងរឿងគ្រប់យ៉ាងដែលខ្ញុំបានធ្វើទៅលើគ្រួសាររបស់លោក "
" ហ្អឹម តាមពិតមនុស្សយើងម្នាក់ៗសុទ្ធតែធ្លាប់មានកំហុស យើងក៏ដូចឯងដែរ យើងធ្វើមិនគម្បីដាក់ប៉ារបស់ឯង យើងពិតជាអាត្មានិយមខ្លាំងណាស់ដែលហ៊ានលើកដៃសម្លាប់មិត្តដោយសារតែរឿងផ្ទាល់ខ្លួន អោយយើងសុំទោសផង "
" មិនមែនជាកំហុសលោកឡើយ ខ្ញុំដឹងលោកធ្វើព្រោះតែលោកចង់ការពារកូន បើសិនខ្ញុំជាលោកក៏ខ្ញុំធ្វើបែបនោះដូចគ្នា " ជេយ៍ និយាយព្រមទាំងសម្លឹងមុខអ្នកដែលអង្គុយក្បែរខ្លួន លោកយ៉ាងក៏អភ័ទោសអោយនាយ ហើយនាយក៏អភ័ទោសអោយគាត់ដូចគ្នា ដូចដែលគាត់មានប្រសាសន៍មនុស្សយើងម្នាក់ៗសុទ្ធតែធ្លាប់មានកំហុស គ្រាន់តែមានតិចឬច្រើនអធ្យាស្រ័យលើយើងជាអ្នកសាកប៉ុណ្ណោះ។ ក្រឡេកមក ណាមជុន ឯណេះវិញនាយយល់គ្រប់យ៉ាងហើយក៏អត់ទោសអោយរាងក្រាស់ដូចគ្នា តាមពិតទៅនាយមិនដែលខឹងស្អប់គេឡើយ គ្រាន់តែចង់អោយគេបានយល់ហើយព្រមទម្លាក់គំនុំចោលបែរមកស្ដាប់ការបកស្រាយវិញទើបប្រសើរ។
សូមរង់ចាំភាគបន្ដ...
YOU ARE READING
ចំណងស្នេហ៍មួយពាន់ល្បិច វគ្គ១ (Complete)
Kısa Hikayeផាក ជុងស៊ុង (ផាក ជេយ៍) គឺជាកូនម៉ាហ្វៀដែលមានអំណាចធំជាងគេនៅ USA ។ ប៉ុន្ដែគួរអោយស្ដាយដែលលោកប៉ារបស់គេត្រូវមិត្តសម្លាញ់បាញ់សម្លាប់ ដោយជេយ៍ទើបតែអាយុ10ឆ្នាំប៉ុណ្ណោះ ពីមុនជេយ៍ជាក្មេងប្រុសម្នាក់ ឆាប់យំនិងទន់ខ្សោយ ប៉ុន្ដែក្រោយការស្លាប់របស់លោកប៉ា ធ្វើអោយគេផ្លា...