PART13

1.2K 107 0
                                    

ភាគទី១៣

រាងក្រាស់ញញឹម បន្ទាប់ពីថើបលើថ្ងាសរាងតូចរួចហើយទើបគេបកមកតុធ្វើការរបស់គេធ្វើការបន្ត ជីមីនតែងតែផ្តល់ស្នាមញញឹមកអោយគេជានិច្ច វាធ្វើអោយគេអារម្មណ៍ល្អគ្រប់ពេលអោយតែបានឃើញស្នាមញញឹមមួយនេះ
ជីមីនជាមនុស្សតែម្នាក់ ដែលតែងតែធ្វើអោយគេសប្បាយរីករាយគ្រប់វិនាទី ជីមីនជាមនុស្សតែម្នាក់ដែរប្រៀបដូចជាកម្លាំងចិត្តលើកទឹកចិត្តមកកាន់គេរាល់ពេលអោយតែគេមានអារម្មណ៍ថាស្មុគ ទេវតាពិតជាមានភ្នែកពិតមែន ជីមីនចូលមកបំពេញក្តីសុខអោយគេខ្លាំងណាស់
ពីរម៉ោងក្រោយមក វាឈានចូលដល់ម៉ោងពីរថ្ងៃទៅហើយដែលជីមីននៅគេងនៅឡើយមិនទាន់ឃើញក្រោក រាងក្រាស់អង្គុយចុះហត្ថលេខាឯកសារជាបន្តបន្ទាប់ រហូតដល់សម្លឹងឃើញថាម៉ោង2ថ្ងៃរសៀលហើយទើបគេដាច់ចិត្តទៅដាស់ជីមីនអោយក្រោក
«ដល់ម៉ោងធ្វើការបន្តហើយ ក្រោកមក!!» គេយកដៃទៅកៀសលើស្មារបស់ជីមីនតិចៗបែបដាស់អោយក្រោក ខណៈជីមីនក៏ក្រោកឡើងពិតមែន ងើបមកអង្គុយឡើងឆ្ងក់លើកៅអី ឆ្លេឆ្លារត់ចូលបន្ទប់ទឹកទាំងមិនដឹងទិសដៅ
«បន្ទប់ទឹកនៅខាងនោះ»រាងក្រាស់ឃើញអូនក្មួយឆ្លេឆ្លារកបន្ទប់ទឹកបែបនេះហើយទើបគេចង្អុលប្រាប់ជីមីនដោយការអស់សំណើច
«សុំទោសៗៗៗលោកចន ខ្ញុំក្រោកយឺតមួយម៉ោងហើយ» រាងតូចរត់ចេញពីបន្ទប់ទឹកត្រឡប់មកវិញដោយទឹកមុខនៅសើមនៅឡើយព្រោះគ្មានអ្វីជូត ខណៈភ្នែកសម្លឹងឃើញម៉ោងឡើងពីររសៀលទៅហើយ គេក្រោកយឺតមួយម៉ោងហើយ ពុទ្ធោអើយ
«មិនអីទេៗ ហេតុអីចាំបាច់ឆ្លេឆ្លាដែរ?ធ្វើតាមតួនាទីទៅ» គេនិយាយតែប៉ុណ្ណេះរួចហុចកន្សែងអោយជីមីនបានជូតមុខ រួចគេទៅអង្គុយលើតុធ្វើការរបស់គេបន្តដោយ ជីមីនក៏ធ្វើតាមការបញ្ជារបស់គេប្រាប់ ដោយសម្លឹងមើលគេជាប់ដូចគ្នា
«សម្លឹងបែបនេះពេក ខ្ញុំធ្វើការមិនចេញទេ...» រាងក្រាស់បន្លឺឡើងនៅពេលដែរបានឃើញក្រសែភ្នែកមួយគូនេះសម្លឹងមកគេមិនដាក់ របៀបថាសម្លឹងមើលជាប់យកតែមែនទែនតែម្តង
«អ៎ាវ ក្រែងលោកចនអោយខ្ញុំសម្លឹង?នឹងមិនខ្ញុំសម្លឹងមើលតាមអ្វីដែលលោកចនប្រាប់ហើយ»
«ហើយឯងក៏សម្លឹងខ្ញុំតាមអ្វីដែលខ្ញុំបានប្រាប់ពិតមែន?» គេញាក់ចិញ្ចើមម្ខាងសួរដោយភ្នែកក៏ងើបទៅប្រសព្វចំនិងផ្ទៃមុខរបស់រាងតូច
«.......»រាងតូចមិនបានឆ្លើយឡើយតែក៏ងួកក្បាលជំនួសវិញ
«អៀនណាស់ ដល់ពេលចឹងទៅ ចង់ដើរមើលកាសុីណូទេ?ខ្ញុំជូនទៅ!» ខណៈនោះគេស្រាប់តែបបួលជីមីននាំដើរមើលកាសុីណូភ្លាមៗ ជីមីនលើកចិញ្ចើមឆ្ងល់ ម៉ោងនេះជាម៉ោងធ្វើការហេតុអីបែរជាចង់នាំគេទៅមើលកាសុីណូទៅវិញ?
«ហ្អ៎? ទៅធ្វើអីទៅ?លោកចនកំពុងតែធ្វើការនឹង?» ទោះចិត្តចង់ដើរមើលណាស់ក៏ដោយតែក៏អត់ចង់រំខានគេខ្លាំងណាស់ដែរ ព្រោះយើងគ្មានសិទ្ធិអ្វីក្រៅពីកូនចៅនោះទេ
«មិនអីទេ ការងារអស់ទាំងនេះទុកធ្វើថ្ងៃស្អែកក៏បាន ម៉ោះ ខ្ញុំជូនដើរមើលលេង» និយាយរួចហើយមិនរង់ចាំការឆ្លើយតនច្រើន រាងក្រាស់អូសជីមីនទៅយកតែម្តង
«នៅខាងក្រោយកាសុីណូនេះមានអាងហែលទឹក ជុំវិញនេះខ្ញុំជ្រើសរើសជាជញ្ជាំងសម្រាប់ព័ទ្ធជុំវិញ ចៀសជាងដាំអ្វីនៅទីនេះប្រៀបធៀបដូចជាកាសុីណូគេ ខ្ញុំធ្វើអោយវាប្លែកពីគេ នៅកាសុីណូពេលថ្ងៃបែបនេះគឺស្ងាត់អញ្ចឹងហើយ មានតែពេលយប់ប៉ុណ្ណោះដែលមានមនុស្សច្រើន ហើយចំណែកជាន់ខាងលើគឺជាជាន់សណ្ឋាគារ នៅខាងលើគេផុតបង្អស់គឺជា sky bar វាមានតែប៉ុណ្ណឹងឯង» គេនាំរាងតូចដើរជុំវិញកាសុីណូរបស់គេដើម្បីដើរមើលនិងរៀបរាប់ប្រាប់គ្រប់យ៉ាងនូវអ្វីដែលគេធ្វើរាល់ថ្ងៃនេះ ជីមីនក៏ងួកក្បាលទៅតាមនោះ ឃើញថាគេរកសុីច្រើនណាស់ក្នុងផ្លូវតែមួយ អញ្ចឹងតើស ទើបចាយលុយពុំចេះគិតសោះបែបនេះ
«អូហ៍ ផ្លូវជំនួញរបស់លោកចនពិតជាច្រើនមែន អញ្ចឹងតើសបានជា...»
«បានជាអ្វីដែរ?»
«គ្មានអីទេ ទីនេះស្អាតណាស់ ចុះ sky bar?បើកនៅពេលយប់ដូចគ្នាដែលមែនទេ?» រាងតូចចង្អុលទៅខាងលើ គេចង់សាកអា sky bar អីនឹងណាស់ធ្លាប់តែឮគេនិយាយចង់សាកខ្លួនឯងម្តង
«sky bar អ្នកណាគេបើកពេលព្រឹកនោះ?ចេះតែសួរទៅកើតក្មេងនេះ» និយាយរួចហើយគេក៏សើចបែបហួសចិត្តនាំជីមីនដើរចូលទៅខាងក្នុងសណ្ឋាគារមើលបន្តគ្រប់ជាន់នៃកាសុីណូរបស់គេ គឺគេប្រាប់ជីមីនគ្មានចន្លោះសូម្បីតែមួយ មិនដឹងថាចង់ប្រាប់បែបនេះ មានគំនិតអ្វីទេ?
«អាវ៎មកពីខ្ញុំមិនដឹងនឹងណា លោកចនចាំខ្ញុំផង»
Skip>>

កំណាន់ចិត្តលោកចន♥︎ ☑️حيث تعيش القصص. اكتشف الآن