Part01

2.3K 176 4
                                    

Welcome to my new novel " កំណាន់ចិត្តលោកចន❥︎ "

ភាគទី០១


ជារៀងរាល់ថ្ងៃមនុស្សរស់នៅក្នុងសង្គមរមែងតែងចង់អោយខ្លួនឯងទទួលបានក្តីសុខ សុភមង្គល ការរស់នៅមួយដែលសុខស្រួលនិងសន្តិភាព។ កើតមកក្នុងពិភពលោកមួយនេះ គ្មានអ្នកណាចង់ក្រឡើយ មនុស្សគ្រប់គ្នាតែងចង់រស់នៅប្រកបដោយសេចក្តីសុខ។ អាថ៌កំបាំងតែងមាននៅលើលោក យើងមិនអាចដឹងបានគ្រប់រឿងពេកនោះឡើយ ប៉ុន្តែរឿងខ្លះ បើធ្វើអោយដឹងហើយឈឺចាប់ បើធ្វើអោយដឹងហើយបាត់បង់មនុស្សដែលខ្លួនឯងស្រឡាញ់ សុខចិត្តធ្វើជាមិនដឹងទើបប្រសើរជាង....

សម្លេងឡាន ម៉ូតូ បើកឆ្វែលពេញផ្លូវនាពេលព្រឹកព្រលឹម ជាពេលដែលប្រជាជននៅក្នុងប្រទេសកូរ៉េនេះផ្ទាល់ត្រូវធ្វើការចិញ្ចឹមជីវិតទៅតាមតួនាទីរបស់ពួកគេរៀងៗខ្លួន។

ដោយឡែកពេលនេះក៏មានរាងក្រាស់អង្គុយក្នុងឡានបណ្តើរ ចុចទូរ័សព្ទបណ្តើរ ព្រោះគេក្រោកមកយឺតជាងរាល់ដង ទើបពេលនេះត្រូវប្រញាប់ទៅក្រុមហ៊ុនអោយបានលឿនព្រោះត្រូវការប្រជុំបន្ទាន់និងត្រូវអោយជំនិតខ្លួនរៀបចំអង្គប្រជុំផងដែរ

«រៀបចំអោយបានរៀបរយ ដប់នាទីទៀតយើងទៅដល់ហើយ..» គេនិយាយដោយឡានជិះបន្ថយល្បឿនតិចៗ ព្រោះដឹងថាតំបន់នេះមានមនុស្សដើរទៅ.មកច្រើនណាស់ ខ្លាចថាអំឡុងពេលគេចុចអាចនឹងបុកមនុស្សធ្វើអោយមានគ្រោះថ្នាក់

«ហ៊ើុយ...!!» គិតសុខៗមិនទាន់និងផុតពីមាត់ផងក៏ស្រាប់តែបើកភ្នែកធំៗឡើងឃើញមនុស្សប្រុសម្នាក់រាងតូចដូចជាស្រីដួលអោយច្បាបៗនៅលើឡានរបស់គេជាមួយនឹងកង់ជាប់នៅលើនោះផងដែល ឃើញហើយរាងមាំក៏ប្រញាប់ចុះទៅពិនិត្យមើលភ្លាមៗ បើបុកកូនគេស្លាប់គិតយ៉ាងមិចទៅ លោកអើយ!?

«យ៉ាងមិចទៅហើយ?ឲ្យខ្ញុំសុំទោសផង ដែរជិះមិនបានមើល..» គេសម្លឹងមើលក្មេងប្រុសម្នាក់ដែលដួលលើឡានរបស់គេអោយច្បាបៗនោះ ដោយមិនហ៊ានលើកក្មេងម្នាក់នោះចេញពីឡានឡើយ ក្នុងចិត្តក៏ភ័យណាស់ដែល...

«ពូជិះមិនមើលទេឬយ៉ាងមិច?ខ្ញុំឆ្លងផ្លូវតែខ្ញុំសោះ ម្តេចសុខៗមកបន្ថែមល្បឿន?អោយខ្ញុំចាប់ហ្វ្រាំងសឹងមិនទាន់?» រាងតូចក្រោកចេញមកឈរនៅចំពោះមុខរបស់រាងមាំសង្ហា ដោយច្រត់ចង្កេះសួរទៅកាន់គេ

កំណាន់ចិត្តលោកចន♥︎ ☑️Tempat cerita menjadi hidup. Temukan sekarang