EP10:យើងមិនស្រលាញ់ឯង

162 12 8
                                    

ថ្ងៃស្អែកនេះជាថ្ងៃបើកសម្ពោធសណ្ឋាគារថ្មីរបស់លោកEjinka kujuហើយ ទើបយប់នេះហ្គឺនូគេសុំមកគេងជាមួយមិត្តរបស់គេ គ្រាន់សួរពីនេះពីនោះទាក់ទងនឹងម៉ូតដែលត្រូវឌីហ្សាញផងក្រែងលឃ្យុងមីនអាចនឹងឌីហ្សាញម៉ូតថ្មីបានទៀត~
  ឃ្យុងមីនកំពុងស្ថិតក្នុងបន្ទប់ទឹកគេកំពុងងូតទឹកសម្អាតខ្លួន~ឯហ្គឺនូគេនៅខាងក្រៅកំពុងសម្លឹងមើលម៉ូតជាច្រើនដែលឃ្យុងមីនបានឌីហ្សាញក្នុងាៀវភៅធំមួយ~មើលមិនទាន់ចប់អស់ផងអ្នកកម្លោះក៏បិទសៀវភៅនោះហើយយកទៅទុកនៅនៅលើតុ កំឡុងពេលនោះកែវភ្នែករហ័សវៃរបស់គេសម្លឹងប៉ះកូនសៀវភៅតូចមួយដែលលេចខ្លួនពាក់កណ្ដាលចេញមក! នាយក៏យកវាមកមើល

« អានេះចេះមានកូនសៀវភៅទៀត ប្រហែលវាNoteស្អីទេដឹង »នាយពោលហើយសម្លឹងកូនសៀវភៅនឹងតែមិនទាន់បើកទេ ចំជាពេលនោះឃ្យុងមីនក៏ចេញមកវិញដែរល្មម ហើយហ្គឺនូក៏ងាកមកសួរគេ~

« អាមីន ! »

« អឺ.. »

« អានេះសៀវភៅស្អីហែង? »ហ្គឺនូលើកកូនសៀវភៅនឹងបញ្ជាក់អោយគេមើល ឃ្យុងមីនឃើញហើយក៏រហ័សមកកន្រ្តាក់យកចេញ~

« គ្មានស្អីទេ...សៀវភៅធម្មតា ! »

« ធម្មតាហែងធ្វើមុខដូចភ័យម្ល៉េះ? មានស្អីដឹង? »

« អឺណា..ថាគ្មានអីទេ សៀវភៅយើងកត់នេះកត់នោះឥតប្រយោជន៍តើ ទៅ ទៅងូតទឹកទៅ កុំចាប់អារម្មណ៍រឿងឥតប្រយោជន៍ទេ »

« ប្រាកដហើយណា? ថាមិនមានអ្វីលាក់ទេ? »

« អឺគ្មានទេ ទៅ ឆាប់ទៅងូតទឹក »ឃ្យុងមីនព្យាយាមរុញដេញគេទៅងូតទឹក~~

« ដឹងហើយ ដឹងហើយ មិនបាច់បង្ខំទេ យើងទៅហើយ »ខ្ជិលសូញសាញជាមួយហ្គឺនូក៏ដើរចេញពីគេទៅបើកទូយកកន្សែងហើយដើរចូលក្នុងបន្ទប់ទឹកបាត់ទៅ~ ឯឃ្យុងមីនគ្រាន់តែគេចូលទៅបាត់រហ័សរត់យកសៀវភៅទៅលាក់អោយបាត់ៗខ្លាចក្រែងហ្គឺនូមករកវាទៀតព្រោះគេជាមនុស្សចង់ដឹងចង់ឮណាស់~

« ប៊ិសទៅហើយណាអាមីនអើយ!»នាយពោលតិចៗថាអោយខ្លួនឯង ប៊ិសទៅហើយប៊ិសអីគេបានដឹងខ្ទេច~ហើយបើកគេដឹងប្រាកដជាគេមិនសប្បាយចិត្តនោះទេ
+វិមានអាយឡុន
  ក្មេងប្រុសម្នាក់កំពុងអង្គុយផ្ដេកក្បាលនៅលើតុទទួលទានអាហារទាំងដែលអ្នកផ្សេងគេឡើងទៅសម្រាកអស់ហើយនៅឡើយតែគេម្នាក់នៅមិនទាន់ទៅគេង~ឃេស៍ដែលឈរមើលសភាពក្មេងនៅមាត់ទ្វារនោះក៏ដើរចូលមករកគេ

🍁The Love You Gave🍁حيث تعيش القصص. اكتشف الآن