Ep17:លាហើយ

241 19 10
                                    

នៅលើគ្រែដដែលឃីកំពុងអោយដៃដល់ក្មួយប្រុសជាទីស្រលាញ់កើយ រាងកាយវិញតាគីឱប នាយវិញក៏កំពុងញញឹម ទីបំផុតគេអាចប្រាប់អារម្មណ៍របស់ខ្លួនឯងដែលមានចំពោះតាគីទៅតាគីហើយ អារម្មណ៍ដែលត្រូវការហើយស្រលាញ់ចង់បានមកនៅក្បែរ មើលថែជារៀងរហូតទៅ~

« ថ្ងៃនោះ ឃេស៍ជិះឡានក្រុងជាមួយឯង គេថតសកម្មភាពឯងទាំងអស់មកអោយពូមើល គ្រាន់តែឃើញឯងពូមានអារម្មណ៍ចម្លែកបាត់ទៅហើយ ទើបពូសុំឯងមកនៅជាមួយ ពីដំបូងពូព្រួយណាស់ខ្លាចតែឯងមិនព្រមមក »

« តែចុងក្រោយខ្ញុំក៏មកនៅជាមួយពូមែនទេ? »

« អ្ហឹម មែន! ពូសប្បាយចិត្តខ្លាំងណាស់ ថ្ងៃដែលឯងងាកបុកទ្វារនោះ បេះដូងពូលោតញាប់ខ្លាំងណាស់ពេលប្រទាក់ខ្សែភ្នែកនឹងឯង ពូតែងតែហាមខ្លួនឯងកុំអោយគិតអីលើឯងលើសពីក្មួយ តែក៏ធ្វើមិនបាន!! ចុះឯងវិញនោះមានអារម្មណ៍យ៉ាងម៉េចចំពោះពូ?»ឮសំណួររបស់ហ្សុីបែលឃីហើយតាគីស្ងាត់បន្តិចទើបតបទៅគេវិញ

« ខ្ញុំក៏...មិនដឹងដែរ ដឹងតែថាពេលនៅក្បែរពូមានអារម្មណ៍ថាកក់ក្ដៅ អីបែបនឹង តែប៉ុណ្ណឹងទេ »

« តាគី ... »ឃីដកដៃចេញតាគីងើបក្បាលឈប់កើយដៃនាយ ឃីក្រសោបផ្ទៃមុខរបស់តាគី

« ពូសន្យា ពូនឹងមើលថែឯងអោយល្អបំផុត បើកឱកាសឱ្យពូមើលថែឯងក្នុងនាមជាគូស្នេហ៍បានទេ? »តាគីសម្លឹងមុខរាងចំណាស់ដែលសួរគេភ្លឹសៗ ជាគូស្នេហ៍? ម៉េចនឹងអាច!!!

« ចុះអ្នកមីងឡេនី? អ្នកមីងជាគូដណ្តឹងរបស់ពូ »

« ពូប្រាប់ហើយថាពូមិនបានស្រលាញ់ ឡេនី កាលដែលពូព្យាយាមស្និទ្ធស្នាលនឹងនាងចូលក្បែរនាង ក៏ព្រោះតែពូមានហេតុផលផ្សេង ពូមិនបានស្រលាញ់នាងទេ »

« តែអ្នកមីងគាត់ស្រលាញ់ពូ បើគាត់ដឹងថាពួកយើងមាន.... »តាគីពោលចេញយ៉ាងព្រួយចិត្តបើឡេនីដឹងថាគេនិងឃីមានអ្វីជាមួយគ្នា ដឹងថាឃីមិនបានស្រលាញ់នាង នាងប្រាកដជាឈឺចាប់ខ្លាំងហើយ តែតាគីនិយាយមិនទាន់ចប់ផង ហ្ស៊ីបែលឃីក៏ឱនថើបមាត់របស់តាគី គេមិនចង់អោយតាគីព្រួយចិត្តនោះទេ រឿងគេជាមួយឡេនី គេអាចដោះស្រាយបានហើយ!!

🍁The Love You Gave🍁Où les histoires vivent. Découvrez maintenant