ព្រឹកថ្ងៃថ្មី☀️ងាកមកមើលកម្លោះសង្ហារជុងហ្គុកយើងនេះវិញ សំលេងទូរស័ព្ទរបស់នាយរោទ៍ចង់បែកបន្ទប់ទៅហើយ តែកុំមើលម្ចាស់កំពុងតែគេងលង់លក់យ៉ាងស្កប់ស្កល់ធ្វើដូចគ្មានអ្វីកើតឡើង ដោយហេតុថារាល់ថ្ងៃត្រូវធ្វើការច្រើនគ្មានពេលសម្រាក ទើបថ្ងៃនេះនាយគេងសរុបយកកម្លាំងតែម្ដង ចំណែកទូរស័ព្ទនៅតែរោទ៍ដដែល ដោយសម្លេងរំខានទីបំផុតនាយសង្ហាក៏បើកនេត្រាមួយភ្លេតហើយក៏លើកដៃស្រវេស្រវារាវរកទូរស័ព្ទមកលើក ព្រោះភ្នែកនឹងបើកបានបន្តិចក៏បិតទៅវិញ
" អាឡូ ! " ជុងហ្គុកលើកនិយាយទាំងនៅគេងបិតភ្នែកនឹងគ្រែនៅឡើយ
« អាចង្រៃ ! យើងខលទៅឯងចង់ផ្ទុះទូរស័ព្ទហើយ ហេតុអីក៏ទើបតែលើកហា៎ស »
" អ្នកណាគេនេះ ? " ជុងហ្គុកជ្រួញចញ្ចើមកើតសេចក្ដីឆ្ងល់ តើអ្នកណាហ៊ានមកជេរប៉ូលីសរូបសង្ហារដូចជាគេថាអាចង្រៃទាំងព្រឹកបែបនេះ ប៉ុន្ដែសម្លេងដូចធ្លាប់ស្គាល់
« អរ៎ នេះឯងឆ្កួតលែងស្អាល់ថាយើងជាអ្នកណាហើយឬ? » សម្ដីមួយនេះកាន់តែធ្វើអោយជុងហ្គុកមានអារម្មណ៍ថាសម្លេងម្នាក់នេះដូចជាប្រហែលៗ មិនចាំយូរនាយក៏បើកភ្នែកមើលលេខទូរស័ព្ទ
" យ៉៉ុនហ្គី Hyung ! "
« អឺ ! គឺយើង »
" Hyung ខលមកខ្ញុំតាំងពីពេលណា ? "
« មួយសន្ទុះធំហើយ ចុះពេលនេះឯងនៅឯណា ? យើងចុចកណ្ដឹងផ្ទះឯងចង់ធ្លុះហើយ មិនឃើញក្បាលឯងមកបើកទ្វារសោះ »
" គឺខ្ញុំរវល់ដេក ទើបមិនបានទៅបើក "
« ល្មមក្រោកហើយឬនៅ ? ចុះមកបើកទ្វារឲយើងឲលឿន យើងឈរមុខផ្ទះឯងចុកជើងសឹងស្លាប់ហើយ »
" ចាំបន្ដិចអញ្ចឹង " នាយបិតទូរស័ព្ទហើយក៏ចុះទៅបើកទ្វារឲយ៉ុនហ្គីចូលមកក្នុងផ្ទះ បន្ទាប់មកយ៉ុនហ្គីក៏អង្គុយចុះលើសាឡុងហើយជុងហ្គុកក៏អង្គុយទល់មុខគេ
" Hyung មករកខ្ញុំមានការអីទាំងព្រឹកបែបនេះ ? "
" មករកឯងទល់តែមានការទើបមកបានហា៎ស ? ហើយស្អីនោះ រូបតារាឲពេញតែផ្ទះ " ដោយសារតែនាយឃើញផ្ទះរបស់ជុងហ្គុកនិយាយពីថាកន្លែងណាក៏មានដែរ បិតនោះបិតខ្លាចគេមិនដឹង
YOU ARE READING
🎭លោកប៉ូលីសអាថ៌កំបាំង🎭 ( ផ្អាកសរសេរ )
Actionតើចនជុងហ្គុកជាអ្នកណា ? ហើយតើគេមានអាថ៌កំបាំងអ្វីខ្លះដែលគ្រប់គ្នាមិនដឹង ? __________________ 4/6