( ត )
" គីម...គីម ថេហ្យុង "
" នាំគ្នាថតឲឆាប់ឡើងទៅ "
" មែនហើយថតទៅ ! មិនងាយឃើញរឿងបែបនេះទេ " មិនអោយចាំយូមនុស្សម្នាទាំងប៉ុន្មានដែលឃើញហេតុការណ៍នោះ ចាប់ផ្ដើមនាំគ្នាយកទូរស័ព្ទមកថតតារាល្បីដែលកំពុងមានរឿងឈ្លោះទាស់ទែងគ្នាក្នុងផ្សារទំនើប
" លោកប្រាកដជាដឹងគ្នាជាមួយខ្ញុំមិនខាន បងធំ ! ខលទៅប្រាប់បងកណ្ដាលឲមកទីនេះជាបន្ទាន់ " ថេហ្យុងឯនេះវិញខឹងច្រឡោតបង្គប់បញ្ជាឲបងប្រុសធំរបស់ខ្លួនខលទៅហៅបងប្រុសម្នាក់ទៀតឲមកកន្លែងនេះ ។ ជីនក៏ប្រញាប់ធ្វើតាមព្រោះមិនចង់ស្ដាប់ប្អូនគេជំទាលធ្វើឲរឿងកាន់តែធំជាងនេះ
ឯជុងហ្គុកfanផ្កាប់មុខឯនេះវិញកំពុងគាំងស្ងៀមចំហរមាត់សម្លឹងមើលនាយតូចច្រឡឹងដែលជាតារាក្នុងដួងចិត្តខ្លួន នេះគេយល់សប្តិឬអត់នៀក៎ ធ្លាប់តែឃើញតាមទូរទស្សន៍ កាសែតទស្សនាវដ្ដីអីផ្សេងៗ តែមកជួបផ្ទាល់ម៉ែអើយសង្ហារណាស់ មិនដែលឃើញមនុស្សណាស្រស់ស្អាតដូចជាគេទេ ពីក្បាលដល់ចុងជើងល្អគ្មានទាស់ទាំងមុខមាត់ទាំងរូបរាងគឺឥតខ្ចោះតែម្ដង ស្អាតលើសស្រីទៀតឱអើយ បើតាមចិត្តរំភើប ចង់តែស្ទុះទៅចាប់ក្រញិចឲ្យសមចិត្តខ្នាញ់ទេ អេ៎ ! ឈប់សិន នេះគេកំពុងតែងមានរឿងជាមួយ I dol ខ្លួនឯងឬ ? ព្រះអើយ ! មិនពិតទេ !!!!!!!!!
" ជុងហ្គុក ! ហេ៎~ចន ជុងហ្គុក ! " ផាច់ ! ដោយសារតែឃើញjkនាយនៅគាំងមួយកន្លែងទើបយ៉ុនហ្គីសម្រេចចិត្តទះស្មាគេមួយដៃ ។ ជុងហ្គុកបន្ទាប់ពីត្រូវមួយដៃហើយក៏ភ្ញាក់ខ្លួនឡើងវិញ
" អ៎ូយ ! បងទះខ្ញុំធ្វើអី ? " ជុងហ្គុកងាកមកសួរយ៉ុនហ្គីតែក៏ត្រូវយ៉ុនហ្គី បួញមាត់ធ្វើសញ្ញាឲគេក្រឡេកមើលថេហ្យុងវិញ
" អូ៎ ! នេះឈ្មោះ ចន ជុងហ្គុកហេ៎ស ? ឈ្មោះនេះដូចជាមិនសមនឹងលោកទេ គួរតែដូរដាក់ជនជាប់គុកល្អជាង " ថេហ្យុងក្រោយពីបានស្គាល់ឈ្មោះអ្នកម្ខាងទៀតហើយក៏ឱបដៃដើរទៅមុខកៀកកិតជិតជុងហ្គុក រួចបញ្ចេញពាក្យផ្លែផ្កាទៅនាយ
" លោក..." ជុងហ្គុកនាយប្រឹងខាំមាត់សង្កត់ចិត្តស្ដាប់ពាក្យឌឺដងរបស់ i dol ដែលនាយខំគាំទ្រជាយូរ លោកអើយមើលសម្ដីចេញមកមួយម៉ាត់ៗដូចជះភក់កណ្ដាលមុខគេអញ្ចឹង ចាប់ពីពេលនេះម៉ោងនេះប្រហែលជាគេត្រូវគិតពិចារណាឡើងវិញថាគេគួរស្រលាញ់គាំទ្រតារាម្នាក់នេះទៀតឬក៏អត់ហើយ
YOU ARE READING
🎭លោកប៉ូលីសអាថ៌កំបាំង🎭 ( ផ្អាកសរសេរ )
Actionតើចនជុងហ្គុកជាអ្នកណា ? ហើយតើគេមានអាថ៌កំបាំងអ្វីខ្លះដែលគ្រប់គ្នាមិនដឹង ? __________________ 4/6