+ហាងកាហ្វេមួយកន្លែង
តឺត~តឺត~
សម្លេងទូរស័ព្ទដៃសេរីទំនើបមួយគ្រឿងបានបន្លឺឡើងបណ្ដាលឱ្យបុរសវ័យ30ឆ្នាំម្នាក់ បង្វែរអារម្មណ៍ពីការផឹកកាហ្វេងាកមកចាប់អារម្មណ៍នឹងទូរស័ព្ទដៃមួយនោះវិញ រាងសង្ហាក៏ចាប់កាន់វាមកទទួល
« អាឡូ ! ខ្ញុំគីម ស៊ុកជីន និយាយ»
« ថាម៉េច ? ? ?» គ្រាន់តែលើកនិយាយហើយភ្លាម នាយសង្ហាក៏ស្រែកលាន់មាត់សួរទៅកាន់ខ្សែទូរស័ព្ទអ្នកម្ខាងទៀតទាំងក្ដីភ្ញាក់ផ្អើល
« ជ..ជួយឃាត់គេផង បន្ដិចទៀតខ្ញុំទៅដល់ទីនោះហើយ » និយាយរួចជីនប្រញាប់ប្រញាល់ដកលុយពីកាបូបដាក់លើតុ ហើយដើរចេញពីក្នុងហាងទៅកាន់ឡានរបស់គេ រួចក៏បើកឡានចេញទៅយ៉ាងលឿន
+ក្រុមហ៊ុន TK >.<
ក្រោយពីធ្វើដំណើរអស់រយៈពេលជាង15នាទី ទីបំផុតស៊ុកជីនក៏បានមកដល់មុខក្រុមហ៊ុនមួយ មិនបង្អង់យូរនាយក៏ប្រញាប់ដើរចូលទៅក្នុងក្រុមហ៊ុន ពេលនោះបុគ្កលិកស្រីម្នាក់គ្រាន់តែឃើញនាយដើរចូលមកដល់ ក៏ឆ្លេឆ្លារត់មករកនាយភ្លាម
" លោក ជីនប្រញាប់ទៅជួយឃាត់ផង ខាងក្រុមការងារទប់មិនឈ្នះទេ " បុគ្កលិក
" ខ្ញុំដឹងហើយ ចុះពេលនេះគេនៅឯណា? "
" គឺកំពុងនៅបន្ទប់ថតចា៎ " ក្រោយពីដឹងចម្លើយហើយជីននាយរហ័សទៅបន្ទប់នោះ ព្រមទាំងមានបុគ្កលិកស្រីនោះដើរតាមពីក្រោយផង
+ ស្ទូឌីយោថតពាណិជ្ជកម្ម
" ខ្ញុំថាអ្នកទាំងពីរត្រជាក់ចិត្តសិនទៅ រឿងប៉ុណ្ណឹងវាមិនមែនជាបញ្ហាអ្វីទេ "
" មែនហើយចាំខ្ញុំយកអាថ្មីមកអោយក៏បាន ណា៎ " Director និងក្រុមការងារព្យាយាមបញ្ចុះបញ្ចូលសម្របសម្រួលមនុស្សប្រុសស្រីមួយគូរដែលកំពុងតែសម្លឹងមុខគ្នា ដោយចង់សុីសាច់ហុតឈាមគ្នាទាំងរស់ តែទោះជាព្យាយាមយ៉ាងណាក៏វាគ្មានប្រសិទ្ធភាពដែរ ព្រោះពួកគេនៅតែពាក់មុខយក្សដាក់គ្នាដដែល
" លែង ! " សម្លេងជជែកឈ្លោះប្រកែកគ្នាដោយអ្នកម្ខាងប្រាប់ឲ្យលែងដៃចេញពីអាវរបស់ខ្លួនតែអ្នកម្ខាងទៀតមិនព្រមប្រលែងសោះ
YOU ARE READING
🎭លោកប៉ូលីសអាថ៌កំបាំង🎭 ( ផ្អាកសរសេរ )
Açãoតើចនជុងហ្គុកជាអ្នកណា ? ហើយតើគេមានអាថ៌កំបាំងអ្វីខ្លះដែលគ្រប់គ្នាមិនដឹង ? __________________ 4/6