EP40:អូន​ស្រឡាញ់​បង​ អូន​ស្រឡាញ់​ប្ដីរបស់​អូន

3.7K 273 3
                                    

     «គីម​ ថេយ៉ុង​!!»
     «ហ្ហាស​ប្ដី​ខ្ញុំ​មែន​ហ្នឹង​?»
     «តាម​ពិត​ចាប់​ដោះ​នាឡិកាពីដៃ​បង​មក​តំណាង​ឲ្យ​មេ
ល្បែង​សោះ!អូន​ចេះលេង​ល្បែង​ពីពេលណា​ហ្ហាស?»
     «អូ-អូន​អត់ចេះ​លេង​ល្បែង​ទេ​ គឺ-គឺពួកគេបង្ខំអូន​
បេីបងមិនជឿ​ ចាំអូនយំឲ្យមេីល​ អ្ហឹក​ៗ»ប្ដីតាមទាន់​ជាន់
កែង​ រក​ពាក្យ​ដោះសា​មិនទាន់​ក៏​ទម្លាក់​កំហុស​ទៅឲ្យកូន
ទាំងដែល​ខ្លួន​ឯង​ជាមេ​ ថែមទាំង​បបួល​ពួកគេលេងទៀត។
ពេល​ឃើញ​ ស្វាមី​ ឈរ​ខាំមាត់​ បង្ហាញ​មុខមាំ​មិន​រសាយ​ ក៏​យំ​យកៗ​តែ​ម្ដង​ ព្រោះ​ទាល់​តម្រិះ​ មិនដឹង​រក​ពាក្យ​អ្វី​មកបរិយាយ​ក្រៅពីយំ។

     ពេល​ឃើញ​ ស្វាមី​ ឈរ​ខាំមាត់​ បង្ហាញ​មុខមាំ​មិន​រសាយ​ ក៏​យំ​យកៗ​តែ​ម្ដង​ ព្រោះ​ទាល់​តម្រិះ​ មិនដឹង​រក​ពាក្យ​អ្វី​មកបរិយាយ​ក្រៅពីយំ។

     «អ្ហឹក​ៗ​»ឫកពា​សោះ​អង្គើយ​របស់​អ្នក​ជា​ស្វាមី​ ធ្វើ​ឲ្យ​
កំលោះ​តូច​ក្បាល​ខូច​ឃើញ​ហើយ​ ក៏លោត​ហក់ចុះពីតុធ្វេី
ការ​របស់​បុគ្គលិក​ ស្រវា​ឱប​រាងកាយ​មាំ​ជាប់​ ហើយ​យក
ជេីង​គៀវ​ចង្កេះ​ពីខាងមុខ​ឡើង​ណែន​មិន​របេះ​។

     «លែងបង!បង​គ្មានប្រពន្ធជា​មេ​ល្បែង​ទេ!»
     «ប្រាប់​ហើយ​ថាអូនមិនចេះ​លេង​ខ្លា​ឃ្លោក​ទេ​ អ្ហឹក​ៗ​
ពួកគេ​បង្ខំ​អូន​ ពួកគេ​ថាបេីអូនមិនលេង​ ពួកគេនឹងខឹង!
ដូច្នេះ​ហើយ​អូនក៏ព្រមលេង​ ព្រោះ​ទាល់​តម្រិះ​ ប្រកែក​
មិនកេីត​ អ្ហឹក​ៗ​»

     មិនយំ​រៀបរាប់​តែមាត់​ ដៃក៏លេីក​ចង្អុល​ទៅកាន់​ក្រុម
បុគ្គលិក​ស្រីប្រុសដែលបាន​ចូល​រួម​លេង​ខ្លាឃ្លោក​ជាមួយ​
កាល​មុននេះ ហួសដល់​អង្គរក្ស​រូប​សង្ហា​ទាំង​ពីរ​នាក់​ មិន
ព្រម​ឲ្យ​រំលង​បានម្នាក់ឡេីយ។

     «ប្រពន្ធ​យេីង​និយាយ​ពិត​ទេ?»កែវភ្នែក​កំណាច​បាញ់
តម្រង់​ទៅកាន់​ក្រុម​បុគ្គលិក​ ព្រមទាំង​អង្គរក្ស​ទាំងពីរ​របស់​
ខ្លួន​ដោយ​ទឹក​មុខ​ស្មេី​ធេង​ ឃើញ​ហើយ​អត់នឹង​បះរោម​
ខ្លាច​រអា​មិនបាន។

     «មិនពិតទេ​ទាន/មិនពិតទេ​លោក​»សំឡេង​ជា​ច្រើន​
បន្លឺ​ឡើង​តំណាលគ្នា​ ដូច​គ្នាទាំង​អស់​ ធ្វើ​ឲ្យ​ ថេយ៉ុង​ ឮ
ហើយ​បេីក​ភ្នែក​ធំៗ សម្លក់​ដាក់​ពួកគេ​ រួចរត់ទៅ​ចាប់​កូន
កញ្ជ្រោង​យកមកឱបជាប់ទ្រូង​ រួចលួចចាក់គូទ​វាឲ្យយំ
ឮសូរជីកៗ​ៗ។

តួនាទី​ និង​ ស្នេហា​Where stories live. Discover now