EP19:រឿង​រ៉ាវ​កាល​ពី​អតីតកាល​

5.4K 344 0
                                    

«ខ្ញុំ​គ្មាន​ថ្ងៃ​ភ្លេច​ស្រាប់​ហើយ​ ព្រោះ​ខ្ញុំ​ក៏​ចង់​ចេញឲ្យ
ឆ្ងាយ​ពី​មនុស្ស​ដូចជាលោកដូចគ្នា!»
«ខ្ញុំ​នេះវា​យ៉ាង​ម៉េច​?»
«លោក​ឃោរឃៅ​!លោក​ចិត្ត​អាក្រក់!​ ​គ្មាន​មេត្តា!
​សម​ហើយ​ដែល​បង​ប្រុស​ម្នាក់​នោះ​រៀបការ​ចោល!
«ឯង!!ដឹបបបបបបប​»ទប់​កំហឹង​លែងបាន​ គេស្រាប់
តែ​ប្រលែង​កណ្ដាប់​ដៃដាល់​ទៅ​លេីផ្ទៃមុខ​ស្រស់​ផូរផង់​របស់​អាល្អិត​ កាំងតូ​ មួយ​ទំហឹង​ តែក៏​ប្ដូរទៅជា​ដាល់​ឥដ្ឋ​ជំនួស​វិញ​ភ្លាមៗ​។ ទោះបី​គេ​អាក្រក់ខ្លាំង​​ប៉ុណ្ណា​ក៏ដោយ​ ក៏គេមិនអាចលេីកដៃ​វ៉ៃ​មនុស្ស​ទន់​ខ្សោយ​បានដែរ!​គេ​ជា​មនុស្ស​ប្រុស​ មិនមែន​ញី!។



«អ្ហឹក​»ម្រាមដៃ​តូចៗ​លេីក​ក្រសោប​រង្វង់​មុខ​ពង​ក្រពើ​ បិទភ្នែក​ងាកមុខ​ទៅ​ម្ខាង​រង់ចាំ​ទទួល​ការ​បញ្ចេញ​កំហឹង​របស់​មនុស្ស​ប្រុស​អាត្មានិយម​មកលេី​ខ្លួន​ ប៉ុន្តែ​បែរជា​គ្មាន​រឿង​អ្វី​កេីតឡេីង​ទៅវិញ​ ទេីប​រេ​ក្រសែ​ភ្នែក​សម្លឹង​មេីល
ម្រាមដៃ​ទាំង​ប្រាំ​របស់​ ហ្វេលឡិច​ ដែល​ក្រហម​ជាំ​ដោយ​សារ​តែ​ស្នាដៃ​ម្ចាស់​វា។

«លោក​ okay អត់?»កាំងតូ​ លូក​ដៃ​ទៅ​ក្រសោប​កដៃមាំ​របស់​ ហ្វេលឡិច​ យកមក​ដាក់​ផ្អឹមនឹង​ដេីម​ទ្រូង​ខ្លួន​ឯង​ ហេីយ​អង្អែល​ថ្នមៗ​ ដេីម្បី​ឲ្យ​ស្ងប់​ចិត្ត​ ព្រោះ​មេីល
ទៅគេ​ពិបាក​ក្នុង​ខ្លួន​ខ្លាំង​ណាស់​ ដោយសារ​តែ​ការ​ទប់​
ទឹក​ភ្នែក​កុំឲ្យ​ស្រក់ចុះ។

«ខ្ញុំ​ឈឺ...អ្ហឹក​ៗ​ ខ្ញុំ​ឈឺ​ណាស់​ អ្ហឹក​»

កន្លង​ផុត​អស់​រយៈពេល​ជា​ច្រើន​ថ្ងៃ​ហើយ​ អារម្មណ៍​ឈឺចាប់​ ការ​បាត់បង់នៅ​តែ​ដក់​ជាប់​ក្នុង​ចិត្ត​រហូត​។ មកទល់​ពេលនេះ​ គេនៅតែមិនអាច​បំភ្លេច​ ថេយ៉ុង​ បាន​ដដែល​។ គេ​ព្យាយាម​ណាស់​ គ្រប់​ពេល​សម្ដែង​ធ្វើ​ជា​រឹងមាំ​ ធ្វើ​ខ្លួន​ដូច​មិនបានកេីតអី​្វ​ ទាំង​ដែល​ការពិតដេីម​ទ្រូង​ប្រេះ​បែក​ខ្ទេចខ្ទី​អស់​តាំង​ពី​ថ្ងៃ​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់​ស្មេី​ជីវិត​ចូល​រោងការ​ជាមួយ​បង​ប្រុស​បង្កើត​ម្ល៉េះ​។

តួនាទី​ និង​ ស្នេហា​Where stories live. Discover now