«មនុស្សស្អាត ឆ្លាត ពូកែដូចជាកូន គួរតែមានប្ដីដែល
ល្អជាង ចន ជុងហ្គុក អាក្មេងក្អេងក្អាងមិនស្គាល់ចាស់ទុំ!»
និយាយរួចគាត់ក៏សេីចបន្តិច ព្រោះគម្រោងការរកប្ដីថ្មីឲ្យកូនកំពុងតែឈានទៅរកភាពជោគជ័យសន្សឹមៗហេីយ។
ទទួលស្គាល់ថាគាត់ជាមនុស្សអាត្មានិយម ប៉ុន្តែគាត់ធ្វើ
បែបនេះ ដេីម្បីកូនប៉ុណ្ណោះ ព្រោះចង់ឲ្យកូនមានប្ដីដែល
ល្អជាង ចន ជុងហ្គុក មនុស្សក្រអឺតក្រទមមិនដែលគោរព
គាត់ជាប៉ាក្មេក។«ប្រពន្ធខ្ញុំនៅឯណា?!!!»
នឹកដេីមដង្ហើមដល់ គ្រាន់តែ ថេយ៉ុង បេីកឡាន
ចេញទៅភ្លាម ជុងហ្គុក ក៏បេីកចូលមករកលោកប៉ាក្មេក
តែម្ដង។ មកទាំងកំហឹង មកទាំងកាំភ្លើងនៅជាប់ដៃ។«ខ្ញុំសួរថាប្រពន្ធខ្ញុំនៅឯណា?លោកយកប្រពន្ធខ្ញុំទៅ
លាក់ទុកនៅឯណា?!!!»កំហឹងឆេះឆួលពេញប្រអប់ទ្រូង ទប់លែងជាប់ក៏ស្ទុះទៅក្របួចកអាវលោកគីម ទាញកញ្ឆក់
ហេីយគំហកសួរខ្លាំងៗ។«ប្រពន្ធរបស់ឯង ហេតុអ្វីមកសួរខ្ញុំ?»ស្ដាប់សម្ដីគាត់
ចុះ សឹងតែធ្វើឲ្យអ្នកស្ដាប់ឮទ្រាំមិនបាន បាញ់សម្លាប់ឲ្យ
ក្លាយជាខ្មោចយាមវិមាន។
«ខ្ញុំមិនត្រូវការលុយ ខ្ញុំត្រូវការ ថេយ៉ុង!លោកឯង
យកប្រពន្ធខ្ញុំទៅទុកនៅឯណាហ្ហាស?!!យកគេទៅទុក
នៅឯណា?!!»«មេីលទៅឯងស្រឡាញ់កូនខ្ញុំខ្លាំងណាស់»ថាតែ
ប៉ុណ្ណឹង គាត់ក៏ដេីរទៅអង្គុយគងអន្ទាក់ខ្លាលេីសាឡុង
ក្រេបតែបន្តិច ទេីបនិយាយបន្ត៖«ប៉ុន្តែ ថេយ៉ុង មិនបានស្រឡាញ់ឯងទេ!»
«លោកឯងយកស្អីមកនិយាយ?ប្ដីប្រពន្ធខ្ញុំរស់នៅ
ជាមួយគ្នារាល់ថ្ងៃ កុំចង់មកកុហក!»គេមិនជឿដាច់ខាត
មិនជឿថា ថេយ៉ុង មិនបានស្រឡាញ់គេឡេីយ ទោះបី
មុននេះដឹងចម្លើយពី ដាកហ៍ ថាប្រពន្ធជាអ្នកលួចយក
លុយពីទូរដែកក៏ដោយ។ ប្រពន្ធរបស់គេ ប្រាកដជា
មានហេតុផល ហេីយហេតុផលនោះគឺជាតាកញ្ចាស់
មានចរិតអាត្មានិយមម្នាក់នេះ!។
YOU ARE READING
តួនាទី និង ស្នេហា
Roman d'amourគេថា តួនាទី និង ស្នេហា ដេីរទន្ទឹមគ្នា ស្របគ្នាក្នុងពេលតែមួយ។ ប៉ុន្តែបេីឲ្យប្រៀបធៀបរវាងតួនាទីនិងស្នេហា តេីមួយណាដែល អ្នកគិតថាមានសារៈសំខាន់ជាង?