ឆេយ៉ុង មកដល់បណ្ណាល័យក៏ឃើញណាមជុន នៅទីនេះពិតមែន គេអង្គុយអានសៀវភៅនៅត្រង់តុជាប់ជញ្ជាំង រាងស្តើងដើរញញឹមពព្រាយទៅរកគេ ហើយដាក់ប្រអប់អាហារនៅលើតុ។
« សិស្សច្បងណាម! »
« ឆេយ៍...»
« បងកំពុងអានសៀវភៅអីហ្នឹង? »
« សៀវភៅប្រវត្តិសាស្ត្រ! នេះឆេយ៍យកអីមកហ្នឹង? » គេងាកមកចាប់អារម្មណ៍ពីប្រអប់អាហាររបស់នាង ស្រីតូច ញញឹមខ្ចឹបបើកប្រអប់អាហារមកជះក្លិនឈ្ងុយរបស់ស៊ុបគីមឈីសាយក្លិនពេញបន្ទប់បណ្ណាល័យ។« នេះឆេយ៍ ធ្វើដោយខ្លួនឯងមែនទេ? »
« ប្រាកដហើយ! ចៃដន្យនៅផ្ទះគ្មានអ្នកណាញាំនឹកថាបើចាក់ចោលវាស្តាយទើបដួសដាក់ប្រអប់ទុកញាំនៅបណ្ណាល័យ! សិស្សច្បងសាកភ្លក្សលោមើលរសជាតិទទួលយកបានទេ? » នាងតូច ដួសស៊ុបមួយចានហុចឲ្យគេភ្លក្ស ណាមជុន លួចញញឹមស្រស់ឈោងដៃយកចានស៊ុប ប៉ុន្តែក៏មានមនុស្សមកកាត់បរិយាកាស ។« ចិត្តល្អពូកែធ្វើបុណ្យដល់ហើយឆេយ៉ុង »
« យ៉ុនហ្គី...? » នាងតូច ស្ទុះងើបក្រោកឈរសម្លេងមើលមុខគេ ដោយសេចក្តីភ្ងាក់ផ្អើលនេះគេរកនាងឃើញបានយ៉ាងម៉េច?
«មែនគឺខ្ញុំ...! ឆាប់ទៅវិញភ្លាម...» យ៉ុនហ្គី មិនខ្វល់អារម្មណ៍នាងបែបណាដឹងត្រឹមថាចង់បាននាងទៅជាមួយខ្លួននៅពេលនេះ តែមិនដូចការគិត ឆេយ៉ុង មិនព្រមទៅតាមខ្លួនទេ នាងរលាស់ដៃចេញពីគេទាំងមុខចចេស។« ខ្ញុំមិនទៅទេ! លោកនិយាយថាមិនបានស្រលាញ់ខ្ញុំ ដូច្នេះហើយខ្ញុំក៏មិនស្តាប់តាមបញ្ចារលោកទៀតដែរ! »
« នាង...? »
« ខ្ញុំមិនចង់តាមស្រលាញ់លោកម្នាក់ឯងទៀតទេដូច្នេះហើយពាក្យដែលខ្ញុំនិយាយលើកមុន បំភ្លេចវាចោលចុះ...» ឆេយ៉ុង និយាយទាំងមុខស្មើ នាងមិនចាំបាច់ខ្វល់ពីអារម្មណ៍គេ ព្រោះកន្លងមកគេក៏មិនដែលខ្វល់ពីអារម្មណ៍នាងដូចគ្នា។« ស្រីចិត្តសាវ៉ា ម្តងស្រលាញ់ម្តងឈប់ស្រលាញ់ »
« ព្រោះតែលោកឬមិនមែន? »
« មកពីនាងស្រលាញ់ខ្ញុំមិនគ្រប់ ទើបទៅស្រវាអាភ្នែកបួននេះមកបន្ថែម! »
« ចុះលោកមកក្តៅក្រហាយធ្វើអីដែរ? ក្រែងនិយាយថាមិនស្រលាញ់ខ្ញុំនោះអី? ដូច្នេះហើយខ្ញុំចង់ស្រលាញ់អ្នកណាក៏មិនបាច់ត្រូវក្រែងចិត្តលោកដែរ...»« មិនបាន! នាងស្រលាញ់អ្នកផ្សេងក្រៅពីខ្ញុំគឺមិនបាន....» យ៉ុនហ្គី និយាយតឹងសរសៃក. ដាក់នាងតូច ក្នុងទ្រូងដូចមានអ្វីមកចាប់ហែកដកយករបស់សំខាន់យកទៅឆ្ងាយម្តងបន្តិចៗអ៊ីចឹង។
« ប្រុសអាក្រក់! » ឆេយ៉ុង ក្តាប់មាត់សម្លក់មុខគេ ហើយប្រុងអង្គុយចុះតែយ៉ុនហ្គី ក៏ចាប់លើកបីនាងដើរចេញពីហាងយកតែម្តង។
« អ្ហាយ៎...យ៉ុនហ្គី....»
« លោកហួងហែងខ្ញុំទុកធ្វើអី? លោកមិនបានស្រលាញ់ខ្ញុំ លោកក៏និយាយខ្លួនឯងមែនទេ? ហេតុអីរារាំងពេលខ្ញុំចង់ស្រលាញ់អ្នកផ្សេង? »
« ជារឿងរបស់ខ្ញុំ! »
( មាត់រឹង...! ) ឆេយ៉ុង ខាំធ្មេញនិយាយក្នុងចិត្តដោយភាពក្នក់ក្នាញ់ គ្រាន់តែនិយាយថា ខ្ញុំហួងហែងនាង ព្រោះខ្ញុំស្រលាញ់នាង គេនឹងស្លាប់មែនទេ? ឬក៏ខ្លាចជ្រុះពេជ្រមក? ទើបមិនព្រមនិយាយត្រង់ៗសោះអ៊ីចឹង។« បើអ៊ីចឹងខ្ញុំស្រលាញ់អ្នកណាក៏ជារឿងរបស់ខ្ញុំដែរ លោកប្រហែលជាសប្បាយចិត្តហើយដែលគ្មានខ្ញុំតាមរំខាននោះ....អុប៎!!! » យ៉ុនហ្គី ក្រសោបថ្ពាល់នាងបឺតជញ្ជក់បបូរមាត់តូចឲ្យឈប់និយាយបន្ត គេទាញនាងមកឱបស្ទលរតែរលាយចូលជាខ្លួនតែមួយ។ ឆេយ៉ុង ខ្ចឹបមាត់មិនព្រមតាមគេ ធ្វើឲ្យយ៉ុនហ្គី ម៉ួម៉ៅជាខ្លាំង ពេលនោះ ណាមជុន បើកទ្វារដើរចេញមកក៏ជួបរូបភាពឆ្អិនភ្នែកម្តងទៀតហើយ។
« លែ...លែង...» នាងតូច យកដៃគក់ទ្រូងរុញគេចេញមកសម្រេចមែន តែយ៉ុនហ្គី នៅក្រសោបនាងឱបក្នុងទ្រូងមិនដោះលែងឡើយ គេងាកទៅឃើញណាមជុន កំពុងមើលមកក៏ជញ្ជក់មាត់ស្តីឲ្យដោយសម្លេងខ្លាំងៗ។
« ឈរមើលស្អី? មិនដែលឃើញសង្សារគេថើបគ្នាទេអ្ហេះ? »
______________
YOU ARE READING
#ស្នាមថើបវែមផាយ [ The End ]
خيال (فانتازيا)នាងស្រលាញ់គេ ស្រលាញ់ដោយប្រើបេះដូងស្មោះ តាមគេត្រុកៗដោយមុខក្រាស់ ព្រោះហេតុផលតែម្យ៉ាងគឺ នាងស្រលាញ់គេ....