#ស្នាមថើបវែមផាយ #ភាគ៣៧,៣៨,៣៩

234 6 0
                                    



ឆេយ៉ុង មកសាលារៀន ត្រូវនាយិការសាលាហៅឲ្យទៅជួប ព្រោះតែនាងអវត្តមានច្រើនថ្ងៃមកហើយ។
« ក្វាង ឆេយ៉ុង តើប្អូនចង់បន្តការសិក្សាដែរទេ? ប្អូនគិតថា ប្អូនជាសិស្សពូកែចង់ឈប់ដោយមិនសុំច្បាប់បែបនេះ គិតថាខាងសាលាមិនធ្វើអ្វីលើប្អូនមែនទេ? » នាយិការ យកសឺមីគោះតុផាំង ហើយនិយាយដាក់ឆេយ៉ុង ខ្លាំងៗ ធ្វើឲ្យនាងភ្ងាក់ព្រឺត ក្តាប់មាត់បន្តិចទើបងើយមុខឆ្លើយទៅកាន់គាត់វិញ។

« ឲ្យខ្ញុំសុំទោសផង អ្នកគ្រូ ខ្ញុំនឹងមករៀនឲ្យបានទៀងទាត់..! »
« ចាប់ពីថ្ងៃនេះទៅ អ្នកគ្រូនឹងតាមដានការសិក្សាររបស់ឯងសាជាថ្មី! »
« អត់ទោស...! » យ៉ុនហ្គី បង្ហាញវត្តមាន ក្នុងការិយាល័យរបស់នាយិការ ថែមទាំងនិយាយការពារឆេយ៉ុង ធ្វើឲ្យនាយិការ បើកភ្នែកធំៗ សម្លឹងមើលគេយ៉ាងភ្ងាក់ផ្អើល។

.....
១០នាទីកន្លងផុតទៅ....

ឆេយ៉ុង ដែលត្រូវគេដេញចេញមកខាងក្រៅ ក៏ឈររង់ចាំយ៉ុនហ្គី ចេញពីការិយាល័យរបស់នាយិការ នាងមិនដឹងថាគេនិយាយអី្វខ្លះជាមួយនាយិការទើបបានជាយូរបែបនេះ។
// ក្រាក...! //
សម្លេងទ្វារបន្ទប់បើក ស្របនឹងដំណើររបស់នាយិការ ចេញមកជូនដំណើរយ៉ុនហ្គី ដោយមុខញញឹមស្រស់ មិនដូចពេលគាត់និយាយជាមួយនាងឡើយ តើយ៉ុនហ្គី គេបាននិយាយអ្វីខ្លះជាមួយគាត់?

« ទៅផ្ទះ! » យ៉ុនហ្គី និយាយរួចក៏ដើរទៅមុខមុននាង។
« សូមធ្វើដំណើរដោយសុវត្ថិភាព! »
« តើលោកនិយាយអីជាមួយនាយិការ? » នាងរត់ត្រុកៗ តាមសួរគេទាំងឆ្ងល់។
« មិនបាច់ចង់ដឹង ដឹងត្រឹមតែថា ពីពេលនេះទៅគ្រូមិនស្តីឲ្យនាងទៀតទេ យល់? »
« ហុឺ...? បានន័យថាម៉េច? លោកឲ្យលុយគាត់ដើម្បី កុំឲ្យគាត់មករឿងខ្ញុំមែនទេ? »
« ឡប់សតិ ខ្ញុំមិនមែនយកលុយគប់ក្បាលគេទេ! ទៅញាំបាយទៅខ្ញុំឃ្លានសាច់អាំង...» ឆេយ៉ុង ពេបមាត់ញញឹមបន្តិច មានអារម្មណ៍ថាទំនាក់ទំនងគេរវាងនាងកំពុងវិវត្តន៍ដើរទៅមុខបណ្តើរៗហើយ។

យ៉ុនហ្គី នាំឆេយ៉ុង ជិះរថភ្លើង ពួកគេអង្គុយចុះស្រាប់តែសូជីន និងប្រុសម្នាក់មកអង្គុយទល់មុខនាង។ ឆេយ៉ុង នាងមិនបានឃើញសូជីន ទេព្រោះនៅចំប្រឡងោះកណ្តាលមានមនុស្សឈរបាំងទើបមើលមិនឃើញ ប៉ុន្តែសូជីន មើលឃើញច្បាស់ណាស់ថាជាឆេយ៉ុង អង្គុយជាមួយយ៉ុនហ្គី។
« ក្វាង ឆេយ៉ុង...? »
« ឯងនិយាយពីអី? » បរុសដែលអង្គុយជិតនាងក៏ងាកមកសួរដោយចងចិញ្ចើមជាប់។
« គឺមិត្តភក្តិដែលរៀនថ្នាក់ជាមួយគ្នា...»
« មិនទៅរាក់ទាក់គ្នាទេអ្ហេះ? »
« ចាំបន្តិច! បងស្គាល់ប្រុសម្នាក់នោះទេ? » សូជីន ចង្អុលយ៉ុនហ្គី ខ្សឹបសួរបងប្រុសជីដូនមួយ ដែលមានឈ្មោះថា គីម ថេយ៉ុង ។

« គេនោះឬ? » កម្លោះសង្ហារ ញេចស្នាមញញឹមចុងមាត់ពេលនឹកដល់ការប្រយុទ្ធគ្នាជាមួយយ៉ុនហ្គី នៅលើកមុន។
ថេយ៉ុង ជាអំបូរសត្វកញ្ជ្រោង ជាបិសាចកញ្ច្រោងរាជវង្ស ដែលមានតាំងពីជំនាន់សម័យចូសឹង (១៣៩២ - ១៨៩៧ ) មកម្ល៉េះ។

#ស្នាមថើបវែមផាយ [ The End ]Where stories live. Discover now