ភាគ១២

235 12 0
                                    

" មិត្ត "

ប្រអប់ដៃមាំចាប់បង់បិទរបួសបិទលើចុងម្រាមចង្អុលរបស់ រ៉ាហុី ថ្នមៗយ៉ាងប្រយ័ត្នប្រយែងខ្លាចថានឹងធ្វើឲ្យនាងឈឺខ្លាំងជាងនេះទៀត។
« រួចរាល់ហើយអ្នកនាង » អឿនវ៉ូ ប្រាប់ទៅអ្នកដែលអង្គុយសម្លឹងមុខរបស់គេដោយអ្នកកម្លោះជាប់រវល់រៀបចំរបស់របបដាក់ទៅក្នុងប្រអប់ថ្នាំវិញ។
« អរគុណណាស់ ខ្ញុំដូចជាជំពាក់គុណលោកម្តងទៀតហើយ » រ៉ាហុី ញញឹមឡើងដោយក្រែងចិត្តរបស់ អឿនវ៉ូ ជាខ្លាំង ព្រោះនាងតែងតែបង្ករឿងគ្រប់ពេលដែលបានជួបគេទើបត្រូវរំខានឲ្យគេជួយគ្រប់ពេលបែបនេះ នាងពិតជាខ្មាស់អៀនណាស់ដែលតែងតែទន់ខ្សោយនៅចំពោះមុខរបស់គេ។
« គ្រាន់តែជួយលាងរបួសប៉ុណ្ណោះមិនមែនជាគុណអ្វីនោះទេ? » អឿនវ៉ូ ញញឹមតបទៅកាន់ រ៉ាហុី វិញ ព្រោះគេមិនមែនជាមនុស្សដែលជួយអ្នកដទៃដោយសារតែចង់បានគុណអ្វីនោះទេ ម្យ៉ាងទៀតថ្ងៃនេះនាងជាភ្ញៀវរបស់គេ គេត្រូវតែជួយមើលថែនាងអញ្ចឹងហើយ។
« តែយ៉ាងណាក៏លោកបានជួយខ្ញុំដែរ » រ៉ាហុី ញញឹមកាន់តែស្រស់ដោយសម្លឹងមុខរបស់ អឿនវ៉ូ មិនដាក់ភ្នែកធ្វើឲ្យស្រីក្រមុំដែលទើបនឹងលើកចានបបរដើរចេញពីផ្ទះបាយមកមានអារម្មណ៍ខឹងទាំងមិនដឹងខ្លួន។

« ខ្ញុំលើកបបរមកហើយ! » ឡារ៉េ ស្រែកឡើងលឺៗធ្វើឲ្យអ្នកដែលកំពុងអង្គុយញញឹមដាក់គ្នាត្រូវដកភ្នែកចេញពីគ្នាងាកទៅរក ឡារ៉េ គ្រប់គ្នា។
« ប្រយ័ត្នអ្នកនាង! »
« អ្ហាយ! »
ប្រាវ!
ស្រីក្រមុំឈឺជើងដើរទប់ខ្លួនមិននឹង ក្នុងដៃមានកាន់ចានបបរប្រឹងដើរញាប់ជើង ដោយភ្នែកទាំងគូរវល់តែងាកទៅសម្លឹង អឿនវ៉ូនិងរ៉ាហុី ដែលអង្គុយនៅលើសាឡុន ទើបមិនបានមើលផ្លូវត្រូវដើរទៅបុកនឹងកៅអីនៅតុអាហារផ្កាប់មុខចូលចានបបរខ្មាស់គេគ្រប់គ្នា។
« ពិតជាឡេឡឺរកលេខដាក់គ្មានមែន? » អឿនវ៉ូ ងាកមុខចេញខ្មាស់ភ្ញៀវដែលអង្គុយនៅទល់មុខពេលស្រីក្រមុំដែលមានឈ្មោះជាប្រពន្ធរបស់គេធ្វើរឿងអាម៉ាស់បែបនេះនៅចំពោះមុខភ្ញៀវ។
« តើមានរឿងអ្វីកើតឡើង? » អ្នកស្រី ដុកយី ចេញពីផ្ទះបាយមកឃើញបបររបស់ខ្លួនដែលខំធ្វើមកផ្ញើរប្តីប្រពន្ធទាំងគូកំពប់ពេញលើផ្ទៃតុកំពុងហូធ្លាក់មកលើឥដ្ផការ៉ូប្រឡាក់ពេញទើបស្រែកសួរឡើងដោយចង់ដឹងដើមហេតុនៃរឿងមួយនេះ។
" ហេតុអ្វីក៏ខ្ញុំតែងតែសយបែបនេះ? ពិតជាគួរឲ្យស្អប់ខ្លួនឯងខ្លាំងណាស់ " ឡារ៉េ ខ្មាស់គេដល់ថ្នាក់លែងហ៊ានងើបមុខដែលប្រឡាក់បបរឡើងមើលមុខគ្រប់គ្នាទៅហើយនាងចង់តែច្រមុជក្បាលចូលចានបបរនៅលើតុនេះឲ្យស្លាប់ទេ ពិតជាខ្មាស់គេខ្លាំងណាស់ នោះដោយសារតែគេម្នាក់គត់ដែលធ្វើឲ្យនាងទៅជាបែបនេះ។
« គឺ...គឺគ្មានរឿងអ្វីទេ? បបរអ្នកមីងឆ្ងាញ់ពេកទើបខ្ញុំញុំបែបនេះ » ឡារ៉េ បន្លប់ភាពខ្មាស់អៀន ដោយលើកបបរដែលសល់បាតចានមកហុតហើយក៏ញញឹមស្រស់ទាំងបង្ខំដាក់គ្រប់គ្នារួចក៏ប្រញាប់រត់លើកជើងមួយចូលទៅក្នុងផ្ទះបាយដើម្បីទៅច្រមុជទឹកចានដែកឲ្យស្លាប់ម្តង ចំណែកអ្នកដែលអង្គុយមើល ឡារ៉េ ក៏ត្រូវចំហរមាត់គាំងជាមួយសកម្មភាពឆ្កួតៗរបស់នាងគ្រប់គ្នាមិននឹកស្មានថានាងអាចធ្វើរឿងគួឲ្យខ្មាស់បែបនេះចេញមកបាន ជាពិសេសគឺ អឿនវ៉ូ គេត្រូវខ្មាស់ភ្ញៀវស្ទើរតែរត់ចេញពីផ្ទះនេះបាត់ទៅហើយ។
« ខ្ញុំសុំទោសជំនួយ ឡារ៉េ ផង ដោយសារតែនាងទើបតែប្តូរមករស់នៅប្រទេសកូរ៉េទើបនាងមិនសូវជាទម្លាប់ខ្លួនបានបែបនេះ » អឿនវ៉ូ ខ្មាស់អ្នកស្រី ដុកយីនិងរ៉ាហុី ខ្លាំងណាស់តែក៏ប្រឹងញញឹមសុំទោសទៅកាន់ភ្ញៀវទាំងពីរនាក់ដោយសម្តីរផ្អែម។
« ទើបប្តូរមករស់នៅប្រទេសកូរ៉េ! ចឹងមានន័យថាពីមុននាងមិនបានរស់នៅប្រទេសកូរ៉េទេ? » អ្នកស្រី ដុកយី ចាប់ផ្តើមចង់ដឹងប្រវត្តិរបស់ ឡារ៉េ កាន់តែខ្លាំងពេលលឺថាពីមុនមកនាងមិនបានរស់នៅប្រទេសកូរ៉េ ដោយសារតែនាងធ្លាប់ស្គាល់ក្មេងម្នាក់ដែលមានឈ្មោះបែបនេះនៅប្រទេសចិន តែត្រូវបែកគ្នាមួយរយៈ ពេលនាងប្តូរមករស់នៅប្រទេសកូរ៉េដែលជាប្រទេសកំណើតវិញ ក្រោយមកនាងក៏បានទៅរកក្មេងម្នាក់នោះដែរប៉ុន្មានក្មេងម្នាក់នោះនិងឪពុកគេបានប្តូរកន្លែងរស់នៅទើបនាងមិនបានជួបក្មេងម្នាក់នោះតាំងពីពេលនោះមក ជាច្រើនឆ្នាំមកនេះនាងក៏បានឲ្យគេសេុីបរកមើលដែលតែមិនដែលទទួលបានដំណឹងអ្វីសោះ។
« កាលពីមុននាងរស់នៅប្រទេសកំណើតរបស់នាងគឺប្រទេសចិន » អឿនវ៉ូ និយាយតាមអ្វីដែលគេដឹងប្រាប់ទៅអ្នកស្រី ដុកយី។
« ប្រទេសចិនមែនទេ? » អ្នកស្រី ដុកយី ប្រែទឹកមុខមកជាភ្ញាក់ផ្អើលមួយរំព្រិចរហូតត្រូវឈានជើងថយក្រោយមួយជំហានដោយអាការ:តក់ស្លុតស្ទើរតែចង់ដួលសន្លប់ ទើប រ៉ាហុី រហ័សក្រោកទៅជួយទប់នាង។
« អ្នកម៉ាក់មិនស្រួលខ្លួនមែនទេ? » រ៉ាហុី រហ័សសួរដោយក្តីបារម្ភចំពោះអ្នកជាម្តាយ។
« ម៉ាក់មិនអីទេ គ្រាន់តែភ្លាមៗមានអារម្មណ៍វិលមុខបន្តិចតែប៉ុណ្ណោះ » អ្នកស្រី ដុកយី ជ្រើសរើសនិយាយកុហកព្រោះនាងក៏មិនទាន់ច្បាស់ថារឿងដែលនាងកំពុងតែសង្ស័យជាការពិតរឺអត់ដែរ យ៉ាងណានាងត្រូវការពេលវេលាដើម្បីពិសោធន៍រកការពិតឲ្យបានហើយនាងនឹងប្រាប់ដល់ រ៉ាហុី នៅពេលក្រោយ។
« លោក ខ្ញុំត្រូវលាត្រឡប់ទៅវិញនៅពេលនេះហើយព្រោះមើលទៅអ្នកម៉ាក់ដូចជាមិនស្រួលខ្លួនទេ »
« ចាំខ្ញុំជូតទៅ » អឿនវ៉ូ ស្នើរខ្លួនភ្លាមព្រោះឃើញស្ថានភាពមនុស្សចាស់ដូចជាមិនស្រួលទើបមិនចង់បណ្តោយឲ្យត្រឡប់ទៅវិញតែពីរនាក់កូនស្រី។
« មិនអីទេ ខ្ញុំអាចមើលថែអ្នកម៉ាក់បាន លោកគួតែនៅមើលថែប្រពន្ធរបស់លោកល្អជាង »
« បាទ អញ្ចឹងចាំខ្ញុំទៅបើកទ្វាឲ្យ » អៀនវ៉ូ តបជាមួយ រ៉ាហុី ហើយក៏រហ័សរត់ទៅបើកទ្វាជូតដំណើរភ្ញៀវដែលត្រូវត្រឡប់ទៅវិញភ្លាមៗ។

កិច្ចសន្យាស្នេហ៍(ចប់)Where stories live. Discover now