ep:8 [យើងស្រឡាញ់ថេយ៍]

1.1K 117 0
                                    

ភាគទី8: [យើងស្រឡាញ់ថេយ៍]

យប់ចូលមករាងតូចកំពុងដែរដើរក្រោមពន្លឺព្រះច័ន្ទដៃកាន់ជើងពានមាសគ្រឿងស្រង់ទឹក ដើរមើលឆ្វេងស្តាំ ភាពងងឹតនៅជុំវិញធ្វើអោយកាយតូចញ័រញាក់ភ័យខ្លាច។

៉ហឺយ...ឆ្កួតទេរឺយ៉ាងមិចអាមនុស្សខ្លាចខ្មោចចង់ងាប់ មកអោយដើរកណ្តាលយប់ស្ងាត់ចឹង ប្រើនេាះប្រើ"ថេយ៍និយាយបណ្តើរមើលជុំវិញបណ្តើរ មាត់រអូមិនឈប់ ជើងញាប់ដូចរត់

​ដើរជាង៥នាទីក៏មកដល់ រាងតូចឈរគាំងនឹងភ្លឹកនឹងទិដ្ឋភាពបង្ហាញចំពេាះមុខ នៅក្នុងអាងទឹកធំល្មមព័ទ្ធជុំវិញដោយថ្ម​ រាងកាយហាប់ណែនសាច់ដុំធំៗអាក្រាតផ្នែកលើ កំពុងតែត្រាំទឹកបែរខ្នងដៃទាំងគូរច្រត់ផ្ទាំងថ្មក្រោមពន្លឺព្រះច័ន្ទ។

"អ្នកណា" ភ្លាមៗឮសម្រឹបជើង រាងក្រាសសួរមិនងាកក្រោយ

"គឺខ្ញុំ ខ្ញុំម្ចាស់ព្រះបាទ" ថេយ៍ឆ្លើយរដាក់រដុប ប្រញាប់អោនក្បាលស្គាល់អ្នកនៅចំពេាះមុខជាអ្នកណា

"ចូលមក"

"ព្រះ...ព្រះបាទ" ថេយ៍ប្រញាប់ដាក់ពានចុះ រួចដើរទៅជិតអាងទឹក

" អាយ.....! "

ប្រូង!!!

កាយតូចស្រែកចាចពេលដៃមាំទាញដៃ ធ្លាក់ចូលក្នុងទឹក

" ខក់!...ខក់ៗ "

" ហិស...ហិសៗ "ជុងគុកសើចតិចៗ ពេលថេយ៍មើលមុខខ្លួនទាំងភ្នែកក្រហមងាំង

" ទ្រង់ សើចស្អី"ថេយ៍និយាយទាំងបំប៉ោងថ្ពាល់ អាមនុស្សឈ្លក់ទឹកចង់ងាប់មកសើចធ្វើទាំងមិនដឹង

" ហិស ហិស សើចនឹងកូនទន្សាយនឹងហើយ"ជុងគុកនិយាយព្រមទាញចង្កេះតូចមកផ្អឹបនឹងទ្រូង

"ទ្រង់ អឹស..."

" យើងយ៉ាងមិច "ជុងគុកនិយាយព្រមដៃបន្លំស្ទាបអង្អែរចង្កេះតូចថើរៗ របៀបថាបន្លំៗអី

( admin:ខូចណាស់បុិគុកយើង)

" អាស បែបនេះវាមិនសមទេ ទ្រង់លែងខ្ញុំម្ចាស់ទៅ"ថេយ៍ព្យាយាមរើបកែក

" អា បើគង់តែលែងដដែល យើងចាប់ធ្វើអីកូនទន្សាយតូចកំពូលហាច់"

" អ្នកណាកំពូលហាច់ របស់ទ្រង់ទៅ​​ មើសលែង" ថេយ៍គ្រាន់ឮចឹងភ្លាមម៉ួម៉ៅម៉ងហាស....

" អឹម ថេយ៉ុងយើង......."រាងក្រាសអោនទៅជិតផ្ទៃមុខតូចម្តងបន្តិចៗ សូម្បីតែរាងតូចក៏ស្លុងអារម្មណ៍នៅធ្មឹងដែរ។

ឆ្វាច់!.................

កាំបិតហេាះមិនដឹងមកពីណា តម្រង់មករកអ្នកទាំងពីរ សំណាងជុងគុកឃើញទាន់ក៏ប្រញាប់ផ្តួលខ្លួននិងកាយតូចធ្លាក់ទឹកគេចពីរកាំបិទ។

" អ្នកណា" រាងក្រាសងើបចេញពីទឹកដោយមិនភ្លេចទាញកាយតូចទៅក្រោយខ្នងដោយភាពការពារ

ភ្លាមៗមនុស្សប្រុសអាវខ្មៅខ្ទង់១០នាក់បានបង្ហាញខ្លួន

" មកយកជីវិត" និយាយរួច មនុស្សអាវខ្មៅក៏សម្រុកចូលទៅចង់សម្លាប់រាងក្រាស

" ថេយ៍នៅពីក្រោយបង"

ជុកគុកប្រាប់កាយតូចដែលញ័រញាក់ដោយភាពភ័យខ្លាចនេាះ អោយនៅពីក្រោយខ្លួន នាយសន្យានឹងខ្លួនថានឹងការពារមនុស្សជាទីស្រឡាញ់ដោយជីវិត។

​ ការប្រយុទ្ធវាយគ្នាទៅវិញទៅមកមើលទៅរាងក្រាសមានសង្ឃឹមឈ្នះទៅហើយ វាខ្វះតែបន្តិចទៀតតែប៉ុណ្ណេាះ ស្រាប់តែមានបុរសអាវខ្មៅម្នាក់រត់ចូលសំដៅចង់ចាក់រាងតូចពីខាងក្រោ

យភ្លាមនេាះថេយ៉ុងទាញជិងគុកមករងដាវជំនួស

" អឹក..................! "

" ជុងគុក"
" យើងស្រឡាញ់ថេយ៍ "

សុីនដឺរេឡាសម័យថ្មី💃[Completed♡]✔ (សេរ៑ីចក្រក្រវាលវេត្តមន្ត)Where stories live. Discover now