ep:23 [ថេយ៍មានអ្នកបម្រើតែថេយ៍ជាអ្នបម្រើដែរនឹង?😵]

1K 100 2
                                    

  ep:23 [ថេយ៍មានអ្នកបម្រើតែថេយ៍ជាអ្នបម្រើដែរនឹង?😵]

  ក្រាក~~~

  គ្រាន់តែបើកទ្វារឃើញប្អូនស្រីចុងទាំងពីរនៅពីមុខភ្លាម ថេយ៉ុងញញឹមសប្បាយចិត្តយ៉ាងសមបំណង។

" រីករាយដែលបានជួបគ្នាម្តងទៀត ប្អូនស្រីសម្លាញ់ទាំងពីរ "ថេយ៉ុងញញឹមចុងមាត់បែបជាអ្នកឈ្នះ

" ឯងជាអ្នកណា " ហ្វហ្គីនិង ដាយលីង ស្ថិតនៅក្នុងសម្លៀកបំពាក់ជាអ្នកបម្រើ សួរព្រេាះមិនស្គាល់អ្នកនៅចំពេាះមុខជាអ្នកណា

" ភ្លេចបងហើយមែនទេប្អូនស្រីសម្លាញ់បង ជាបងស្រីរបស់ឯងនេាះអី "

" សុីន / សុីនដឺរេឡា " ហ្វហ្គី ដាយលីង ស្រែកភ្ញាក់ផ្អើល ក្រែងសុីនដឺរេឡាជាមនុស្សស្រី តែនេះជាមនុស្សប្រុស?

" មែនហើយ យើងជាសុីនដឺរេឡា "
" តែសុីនដឺរេឡាជាស្រី " ហ្វហ្គី
" តែឯងជាមនុស្សប្រុសនឹង " ដាយលីងចង្អុលរូបរាងថេយ៉ុង

" ពួកនាងគ្មានសិទ្ធហៅថេយ៉ុងបែបនេះឡើយ ដឹងពីឋានះខ្លួនផង បើមិនចង់ស្លាប់ "ជុងគុកនិយាយគំរាមនាងទាំងពីរ ប្រពន្ធនាយគេថ្នមមិនហ៑ានទាំងស្រែកដាក់ផងចុះពួកនាងជាស្អីបាន ស្រែកកំហក ប្រមាថចង្អុលប្រពន្ធខ្លួនបែបនេះ។

( មិនទាន់ដឹងអីផង ប្រពន្ធបាត់ ប្រូ😑👍 )

" សុំៗទោស " ហ្វហ្គី ដាយលីងអោនសុំទោសថេយ៉ុងខ្លួនញ័រទទ្រឺត
" អាកៗ ~~~បងមិចនឹងយកទោសប្អូនទៅ ហើយមិនបាច់ឆ្ងល់ទេបងគឺជាប្រុសតាំងពីដើម " ថេយ៉ុងញញឹមមាត់មិនឈប់

" (ចឹងបានន័យថាកន្លងមកយើងចាញ់បោកទេ) " ហ្វហ្គីដាយលីងគិតនៅក្នុងចិត្តបង្កប់ដោយការខឹង ដោយចាញ់បោកថេយ៉ុងកន្លងមក ។

" ជុងហាស~~~ពួកគេទាំងពីរក្លាយជាអ្នកបម្រើរបស់អូនហើយមែនទេ" ថេយ៉ុងងាកមុខសួរជុងគុកទាំងញញឹមស្ញេញ

" បាទ~~~ " មិនអោយចាញ់ជុងគុកតបទាំងស្នាមញញឹមស្រទន់ទៅវិញ។

" អាសហេម~~~ចាំម៉ាភ្លេត " ថាហើយថេយ៉ុងក៏ចូលទៅក្នុងបន្ទប់

5 Minutes Latter..............

ព្រូស~~~~
" ចឹងជួយយកទៅបោកអោយផង " ថេយ៉ុងចេញមកបេាះកន្ទ្រកខោអាវទៅពីរនាក់បងប្អូននេាះ
" អូយ~~~~" ស្រែកព្រេាះត្រូវកន្ទ្រកអាវកិនពីលើ

" ហិហិហិ " ថេយ៉ុងសើចតិចៗ
" បោកហើយហាលផង កុំភ្លេចទៅរកយើងនៅដំណាក់រាជបុត្រផង bye បោកអោយហើយ " ថេយ៉ុងថាហើយក៏ដើរចេញកៀកដៃរាជបុត្រចេញទៅ មិនភ្លេចងាកក្រោយញញឹមឌឺនៅលើធ្វើកាយវិការពាក់វេនតាដូចជាអ្នកឈ្នះ 😎 ។

" អាយ~~~នាងសុីនដឺរេឡា / អាថេយ៉ុង~~~~" ពេលទៅបាត់ហ្វហ្គីដាយលីងស្រែកទន្ទ្រាំជើងចាប់បេាះកន្ទ្រកខោអាវទាំងកំហឹង ។

  យើងក្រឡេកមកមើលគូរស្នេហ៍ថ្មីថ្មោងមួយគូរនេះវិញនៅដំណាក់ជុងគុកដោយថេយ៉ុងកំពុងអង្គុយលើគ្រែជុងគុកឈរនៅជិតគ្រែ។

" ថេយ៍~~~" ជុងគុករងូវៗតាំងពីដើរតាមផ្លូវម្លេះ បានជាថេយ៉ុងធុញសឹងស្លាប់ មិនដឹងជាហៅៗរកស្អីទេ។

" ឃ្លានបឹមមែន ហៅនេាះហៅ "ថេយ៉ុងងាកស្តីអោយរាងក្រាសផាំងៗ ....😑

" ថេយ៍ហាស~~~~~~" រាងក្រាសទៅអោបថេយ៉ុងនៅលើគ្រែ

" បាទ~~~កើតអីមែនព្រះពរ ~~~~~~~~~~~"
" បងខំធ្វើអោយអូនដល់ថ្នាក់នេះ មិនគិតអោយរង្វាន់បងទេមែនទេ " រាងក្រាសធ្វើមុខងក់ងរចង់បានរង្វាន់យ៉ាងគួរអោយខ្នាញ់ តែសម្រាប់ថេយ៉ុងឃើញហើយចង់តែចាប់ទះទេ

" ចង់បានអីចឹង "
" ថេយ៍សាកទាយមើល " ជុងគុកលមុខទៅចន្លេាះកថេយ៉ុងនៅឈ្លៀតលួចបន្លំថើបតិចៗដែរ។

" ចង់បាន1ទឹករឺ3ទឹក "
" ហិហិហិ សុំ3មកណា ថេយ៍ដឹងចិត្តបងណាស់ "ជុងគុកពេលឮចឹងញញឹមស្ញេញ

" ( ឆឹស~~~មិនអោយដឹងមិចបើអានប្រលោមលោកណាក៏ចឹងដែរ ចរឹកចឹងមិនដែលដូរទេ🌚 ) "និយាយក្នុងចិត្តទាំងលួចជ្រេញ ចរឹកតួឯកចឹង គេអានអស់ហើយបើមិនដូចពាក្យនិយាយនេះអោយធាក់។

" ចឹងចាប់ផ្តើមទៅ " ថាហើយជុងគុកក៏លោតទៅទ្រោបលើថេយ៉ុង ផ្អឹបកាយតូចនឹងពូក បបូរមាត់ស្ទើរតែប៉ះគ្នាទៅហើយ

" ឈប់សិន " ថេយ៉ុងលើកដៃខ្ទប់ទ្រូងជុងគុក បង្ខំអោយរាងក្រាសបញ្ឈប់សកម្មភាពសិន

" មានអីហេស...ថេយ៍ " ជុងគុកនិយាយទាំងមិនពេញចិត្តអាមិញជិតបានហើយមកអោយឈប់កណ្តាលទី

"ថេយ៍មានអ្នកបម្រើតែថេយ៍ជាអ្នបម្រើដែរនឹង?😵"
____________________________________
សូមរង់ចាំភាគបន្ត.,...............................










 

សុីនដឺរេឡាសម័យថ្មី💃[Completed♡]✔ (សេរ៑ីចក្រក្រវាលវេត្តមន្ត)Where stories live. Discover now