ep15: [ហុី មិចរាជបុត្រនឹងមិនរត់មកតាម]

1K 98 1
                                    

ep15: [ហុី មិចរាជបុត្រនឹងមិនរត់មកតាម]

" ខ្ញុំម្ចាស់រីករាយណាស់ដែលបានជួបទ្រង់ នារីអាថ៌កំបាំង " អោនគោរពរាជ្យបុត្រទាំងស្នាមញញឹម

" ជានាងមែនទេ? " អ្នកនាងរ៉ូលីនិយាយទាំងទឹកមុខមិនពេញចិត្ត

" មែនហើយ " ជុងគុកបន្ទាប់ពីភ្លឹកនឹងសម្រស់ល្អឯកក៏ភ្ញាក់ដឹងខ្លួនមកវិញ

" តើអ្នកនាងអាចធ្វើជាដៃគូររាំរបស់យើងបានទេ " រាងក្រាសអោនបន្ទន់ជង្គង់សុំនារីអាថ៌កំបាំងរាំ

" ព្រះពរ "

នារីអាថ៌កំបាំងចាប់ដៃរាជបុត្រ អ្នកទាំងពីក៏បណ្តើរគ្នាទៅកាន់វង់រាំនៅកណ្តាល ដោយមិនថាមានក្រសែរភ្នែកព័ណ៌ទឹកសមុទ្រមួយគូរ ខ្លួនគ្រប់ដណ្តប់ដោយកំណាត់ខ្មៅ ឃើញតែសក់ព័ណ៌មាសបន្តិច

" វាគួរតែជាកន្លែងរបស់ខ្ញុំទេ ឯងដណ្តើមកន្លែងរបស់យើង " (Who?)

យើងក្រឡេកមកកាន់វង់រាំវិញ

" ព្រះរាជបុត្រ ខ្ញុំម្ចាស់អត់ចេះរាំទេណា "
" មិនអីទេ "
" បើចឹង មានរឿងអីខ្ញុំម្ចាស់សូមរាជទានទោសជាមុន "

ភ្លេងចាប់ផ្តើមប្រគំ ចង្វាក់ដន្រ្តីលេងយ៉ាងពិរសរណ្តំ រាងកាយទាំងពីចាប់ផ្តើមធ្វើសកម្មភាព រាជបុត្ររាំដោយចាប់ចង្កេះតូច នារីអាថ៌កំបាំងយើងវិញ ក៏ចេះតែរាំញាក់ទៅវិញទៅមក

" អូយ~~~" រាំលឿនពេកក៏ជាន់ជើងរាងក្រាស់
" ទ្រង់ៗយ៉ាងមិចហើយ "
" មិនអីទេ រាំទៀត "
សកម្មភាពរាំចាប់ផ្តើមម្តងទៀត
"អូយ "
"អូយ"
"អូយ"
" អឺ មិនអីទេ " នារីអាថ៌កំបាំងក៏ស្ញេញមិនសម ជាន់ជើងជិត10ដងហើយនៅថាមិនអីទៀត។

" ទ្រង់ប្រាកដហើយមែនទេ "
"ហឹម យើងរាំជាមួយអ្នកនាងយូរហើយ តើយើងអាចដឹងឈ្មេាះអ្នកនាងបានទេ"

" អឺ~~~វាមិនសំខាន់ទេ រាជបុត្រ "
" មែនហើយវាមិនសំខាន់ទេ យើងជួបគ្នាម្តងទៀតហើយអ្នកនាង ធ្លាប់គប់យើងបែកក្បាលនេាះ "

នារីអាថ៌កំបាំងបែកញើសចុងសក់ បេះដូងលោតញាប់មិនស្ទើរ នេះកុំប្រាប់ណាថាត្រូវគេចាប់បាន?

" ហាសហា ទ្រង់ប្រហែលជាច្រឡំមនុស្សហើយ ខ្ញុំម្ចាស់មិនធ្លាប់ជួបទ្រង់ពីមុនឡើយ "

សុីនដឺរេឡាសម័យថ្មី💃[Completed♡]✔ (សេរ៑ីចក្រក្រវាលវេត្តមន្ត)Where stories live. Discover now