ភាគទី៨ : ង៉ក់ងរ?

1.1K 115 21
                                    

ក្រោយពីទទួលទានអាហាររួចរាល់ វេកាស បាននាំ ភីត មកញ៉ាំការ៉េមនៅហាងជិតនោះដែរ។ ភីត ញ៉ាំការ៉េមឡើងប្រឡាក់មាត់ពេញនឹងឯ វេកាស ក៏ធ្វើតួនាទីជាអ្នកជូតមាត់ឱ្យ ភីត បានយ៉ាងល្អទាស់តែ ភីត ទ្រាំឱ្យគេជូតមាត់ឱ្យទាំងមិនចង់តែប៉ុណ្ណោះ។
«ឈប់ជូតមាត់ឱ្យខ្ញុំបានហើយលោក» ភីត និយាយដោយមួរម៉ៅ។ មនុស្សនៅឱ្យពេញហាងតែ វេកាស បែរជាមកជូតមាត់ឱ្យគេមិនខ្ចីខ្វល់ពីអ្នកនៅជុំវិញដែលប្រើក្រសែភ្នែកខុសៗគ្នាមើលមកពួកគេសោះ។ ខ្លះក៏សម្លឹងមកបែបធម្មតា ខ្លះក៏សម្លឹងមកបែបអៀនៗ ឯខ្លះទៀតក៏ប្រើក្រសែភ្នែកបែបរអើមៗអីបែបនេះ។
«ខ្ញុំចង់ជូត! មានបញ្ហាអីឬអត់?» វេកាស មិនស្ដាប់ ភីត ហើយផ្គើនដោយឱនទៅថើបថ្ពាល់គេលាន់ឮតែខ្សឺតធ្វើឱ្យអ្នកក្នុងហាងងាកមកមើលពួកគេបន្ថែមទៀត។
«ហ៊ើយ! អាលោកប្រធានឡប់!» ភីត យកដៃទៅត្រដុសថ្ពាល់ខ្លាំងៗហើយបូញមាត់ ជ្រួញចិញ្ចើមចូលគ្នា សាងរូបភាពដ៏គួរឱ្យស្រឡាញ់ធ្វើឱ្យ វេកាស មានអារម្មណ៍ថាលង់នឹងអ្នកចំពោះមុខកាន់តែខ្លាំងឡើង។
«មើលអី? ខ្ញុំឈប់ញ៉ាំហើយ» ភីត និយាយដោយសំឡេងខឹងហើយក៏ច្រានចានការ៉េមចេញមុននឹងដើរចេញពីហាងបាត់ទៅ។ វេកាស ឃើញដូច្នេះក៏ទៅគិតលុយហើយចេញទៅតាមអ្នកដែលងរខ្ទើតអម្បាញ់មិញតែថាលេងទាន់ហើយព្រោះ ភីត មិនដឹងដើរដល់ណាដល់ណីហើយទេ។ វេកាស ប្រញាប់បើកឡានតាមរក ភីត គេបើកយឺតៗអែបៗផ្លូវទីបំផុតក៏បានឃើញអ្នកដែលគេចង់រកទើបស៊ីផ្លេដាក់។ ភីត ងាកមើលមកគេទាំងមុខក្រញ៉ូវ វេកាស បើកកញ្ចក់ឡានហើយប្រឹងនិយាយជាមួយ ភីត។
«ភីត ឡើងមកខ្ញុំជូនទៅផ្ទះ»
«...» គ្មានចម្លើយ។ វេកាស ដោយឃើញបែបនេះគេស្រាប់តែមួរម៉ៅមកយ៉ាងចម្លែកតាំងពីគេកើតមកមិនធ្លាប់មានអ្នកណាធ្វើបែបនេះដាក់គេទេមានតែ ភីត ម្នាក់ប៉ុណ្ណោះ។
«ភីត! ខ្ញុំរាប់ដល់បីណា»
«...» ភីត ធ្វើមិនឮហើយដើរឱបដៃធ្វើព្រងើយ។
«មួយ ពីរ បី!» វេកាស រាប់ដល់បី ភីត នៅតែមិនតបទើបគេសម្រេចចិត្តចេញពីឡានហើយចាប់អូស ភីត មកយ៉ាងទីងណាត់ទីងណែង។
«លោកប្រធាន! លែងខ្ញុំ! ខ្ញុំទៅផ្ទះខ្លួនឯងបាន» ភីត និយាយស្របពេលព្យាយាមរំដោះខ្លួនឯងចេញពីក្រញ៉ាំឥន្ទ្រី។
«មិនឱ្យទៅ! ដំបូងថាជូនទៅហើយតើ តែក្មេងខ្លះក្បាលរឹងពេលចឹងនាំដើរលេងបន្តវិញល្អជាង»
«អត់ទេ»
«ទៅតាមសម្រួលឬឱ្យខ្ញុំចាប់នាយថើបមាត់កណ្ដាលហ្វូងសិន?» ដោយ ភីត នៅតែក្រាញននាលមិនព្រមទៅតាមគេតាមសម្រួលទៀតទើប វេកាស ប្រើល្បិចចុងក្រោយហើយវាក៏មានប្រសិទ្ធភាពយ៉ាងអស្ចារ្យព្រោះ ភីត ដែលមិនចង់ទៅអម្បាញ់មិញស្រាប់តែព្រមឡើងឡានដោយខ្លួនឯងទាំងមុខមិនស្រស់។
«ទៅកន្លែងណាល្អណ៎? ទៅសួនកម្សាន្តល្អទេ?» វេកាស បើកឡានដោយអារម្មណ៍ល្អខុសប្លែកពីអ្នកដែលរួមដំណើរជាមួយដែលធ្វើមុខស្អុយដូចគេចាប់ចង។
«ទៅណាក៏ទៅៗ ខ្ញុំគ្មានសិទ្ធិសម្រេចស្រាប់ហើយ» ភីត និយាយដោយសំឡេងអន់ចិត្ត។ មិនមែនគេធ្វើតែគេពិតជាអន់ចិត្តមែន គេបើកទូរស័ព្ទមើលម៉ោងឃើញថាម៉ោងប្រាំបួនជិតដប់យប់ទៅហើយមិនដឹងថាយប់នេះគេបានទៅដល់ផ្ទះឬអត់ទេបើលោកប្រធានថ្មីថ្មោងរបស់គេអូសគេទៅនេះបន្តិចទៅនោះបន្តិចរហូត។ គេក៏ចេះហត់ដែរ!!!
«ដឹងក៏ល្អហើយ» វេកាស ញាក់ស្មាហីៗតាមនិស្ស័យមិនខ្វល់ពីអ្នកណារបស់ខ្លួន។ ជិតដប់នាទីក្រោយមកពួកគេក៏បានមកដល់សួនកម្សាន្តមួយដែលល្បីជាងគេនៅបាងកកនេះ នៅទីនេះគេបើកឱ្យចូលលេងរហូតដល់ម៉ោងដប់ពីរយប់ឯណោះ។ ក្រោយចុះពីឡាន ភីត តម្រង់ទៅរកពោតបំពងមុនគេហើយក៏ទិញបានមួយថង់។ ពួកគេចាប់ផ្ដើមដើរមើលគេគប់ប៉េងប៉ោង បោះបាល់ ជាដើមដោយមាត់របស់ ភីត មិនចេះទំនេរទេគឺទំពាររហូតតែម្ដងដែលជាហេតុធ្វើឱ្យគេអារម្មណ៍ល្អបាត់បង់អស់ភាពខឹងនិងអន់ចិត្ត។
«ចង់ជិះកន្ត្រកវិលទេ?» វេកាស សួរពេលពួកគេដើរមកដល់កន្លែងដែលមានកន្ត្រកវិល សេះហោះ រទេះភ្លើង ហើយនៅមានច្រើនទៀត។
«ចង់!» ភីត ឆ្លើយដោយញញឹម ទៀតហើយញញឹមចេញថ្ពាល់ខួចទៀតហើយ។ វិនាទីដែល ភីត ញញឹមនោះ វេកាស ឯណោះស្ទើរតែគាំងបេះដូងទៅហើយ ហេតុអីក្មេងម្នាក់នេះគួរឱ្យស្រឡាញ់ម្ល៉េះ ខិខិ។
«ឈប់ខឹងនឹងបងហើយមែន?» វេកាស សួរជាថ្មីតែបែរជាផ្លាស់ប្ដូរសព្វនាមដែលហៅខ្លួនឯងមកជា "បង" វិញ។ ប្រយោគមួយនេះវាឮខ្ទរពេញត្រចៀករបស់ ភីត បេះដូងគេស្រាប់តែធ្វើទុក្ខលោតឌុកដាក់ៗដូចគេទូងស្គរ។
«ហ៎ា?» ភីត គេឮច្បាស់ៗពេញត្រចៀកតែគេធ្វើដូចជាស្ដាប់មិនឮដើម្បីទប់ភាពអៀនដែលវាស្ទើរតែបញ្ចេញឱ្យឃើញយ៉ាងច្បាស់ទៅហើយនោះ។ មនុស្សឡប់អើយមកប្ដូរសព្វនាមហៅអីបែបនេះ? ទោះបីជាគេមិនទាន់បាត់ខឹងតែសាកតែឮប្រយោគសំណួរអម្បាញ់មិញអាភាពខឹងក្រោធក៏គង់តែរលាយបសត់ទៅតាមខ្យល់នោះទេ។
«គ្មានអីទេ! ចាំទីនេះហើយខ្ញុំទៅទិញសំបុត្រ» ថាតែប៉ុណ្ណេះរាងខ្ពស់ស្រឡះក៏បោះជើងដើរសំដៅទៅកន្លែងលក់សំបុត្ររួចត្រឡប់មកវិញជាមួយសំបុត្រពីរសន្លឹក។ មិនបង្អង់យូរពួកគេប្រញាប់ឡើងកន្រ្តកវិលហើយជិះលេងយ៉ាងសប្បាយរីករាយ។ កន្ត្រកពួកគេបានហោះយឺតៗសំដៅទៅលើទីខ្ពស់បំផុតជាហេតុធ្វើឱ្យពួកគេមើលឃើញនូវទេសភាពទីក្រុងបាងនាពេលយប់យន់យ៉ាងស្រស់ស្អាត។
«ស្អាតទេ» វេកាស ឱនខ្សឹបសួរភីតដោយពួកគេអង្គុយក្បែរគ្នាទើប វេកាស អាចឱនខ្សឹបភីត បានយ៉ាងស្រួល។
«ហ៊ឹមស្អាត! ខ្ញុំចូលចិត្តបរិយាកាសបែបនេះ» នាយតូចថាហើយក៏ស្រូបខ្យល់ចូលពេញសួត។
«ចឹងចាំពេលទំនេរខ្ញុំនាំនាយមកទៀតណា»
«ពិតហ៎?» មនុស្សមាឌតូចជាសួរដោយត្រេកអរតែពេលយកមកគិតម្ដងទៀតស្នាមញញឹមដែលនៅលើផ្ទៃមុខក៏ផាត់ផាយតាមខ្យល់អស់រលីង។ គេរវល់តែសប្បាយនឹងដើរលេងជាមួយ វេកាស ភ្លេចអស់ហើយពីទុក្ខព្រួយដែលនឹងមកពីក្រោយ។
ភីត! នេះជា វេកាស គេជាបងថ្លៃឯងណាវើយ
ភីត និយាយក្នុងចិត្តទាំងសោកសៅ អារម្មណ៍សប្បាយទាំងប៉ុន្មានប្រែក្លាយមកជាទុក្ខទៅវិញបន្ទាប់ពីគេគិតដល់ ភេត្រា។ គិតសព្វៗទៅឱ្យតែ ភីត នៅជាមួយ វេកាស ហើយគិតដល់ ភេត្រា ម្ដងៗគេស្រាប់តែផ្លាស់ប្ដូរមកជាសោកសៅមួយរំពេច។ ក្នុងចិត្តគំនិតគេ ភេត្រា ប្រៀបបានដូចជាម្ដាយទីពីរ គេមិនអាចធ្វើបាបចិត្ត ភេត្រា ដើម្បីបំពេញក្ដីសុខខ្លួនឯងបានឡើយ។ គេមិនអាចបដិសេធបាននោះទេថាគេស្រឡាញ់ វេកាស តែគេក៏មិនអាចក្បត់បងស្រីខ្លួនឯងដើម្បីតែស្នេហារបស់គេនិងបុរសម្នាក់ដែរ។ បរិយាកាសដែលពោរពេញដោយក្ដីសុខអម្បាញ់មិញពេលនេះប្រែមកជាអាប់អួរមួយរំពេច ភីត មិននិយាយអ្វីសោះជាមួយ វេកាស ទោះបីជា វេកាស ខំប្រឹងនិយាយរកគេយ៉ាងណាក៏ដោយ។ វេកាស គេរាងមួរម៉ៅបន្តិចដែរព្រោះមុននេះមិនអីផងតែពេលនេះបែរជាឈប់និយាយរកគេបាត់។ ពេលវេលាកន្លងផុតទៅអស់តែប៉ុន្មាននាទីសោះប៉ុន្តែ ភីត បែរជាមានអារម្មណ៍ថាវាកន្លងហួសទៅរាប់រយឆ្នាំទៅវិញ។ កន្ត្រកវិលបានឈប់នឹងថ្កល់ពួកគេក៏ចុះមកម្ដងម្នាក់ដោយសុវត្ថិភាព វេកាស បានស្នើរជូន ភីត ទៅផ្ទះនាយតូចក៏យល់ព្រមព្រោះដឹងច្បាស់ក្នុងចិត្តហើយថាទោះបីគេប្រកែក វេកាស នៅតែបង្ខំគេឱ្យឡើងឡានទៅជាមួយឱ្យទាល់តែបានហ្នឹង!
«លោក! នេះមិនមែនផ្លូវទៅផ្ទះខ្ញុំឯណា» ភីត ស្រែកចាចពេល វេកាស បត់ទៅផ្លូវម្ខាងទៀតដែលវាមិនមែនជាផ្លូវទៅផ្ទះរបស់គេឡើយ។
«ខ្ញុំសុំការអនុញ្ញាត្តិពីអ្នកម៉ាក់ហើយៗថានាយនឹងគេងនៅផ្ទះខ្ញុំមួយយប់» វេកាស ប្រាប់។ គេចង់នាំ ភីត ទៅគេងផ្ទះគេដើម្បី clear ពីរឿងខ្លះ គេមិនចង់ទុកឱ្យ ភីត នៅយល់ច្រឡំបែបនេះបន្តទៀតនោះទេ។
«លោកថាម៉េច?»
«ក៏ថាដូចដែលនិយាយហ្នឹងហើយ ខ្ញុំថានាំនាយទៅផ្ទះដែរតែមានក្មេងខ្លះង៉ក់ងរមិននិយាយរកខ្ញុំទើបនាំទៅដាក់ទោស» រាងក្រាស់និយាយដោយសង្កត់ពាក្យដាក់ទោសហាក់ដូចចង់គម្រាមមាឌតូចជាង។ ប៉ុន្តែកុំថា ភីត ខ្លាចនោះចង់ដាក់ទោសផងហេស៎? ស្គាល់ ភីត តិចពេកហើយទេដឹង? ភីត ហាត់តៃក្វាន់បានខ្សែក្រវ៉ាត់ខ្មៅណា។
«ហ៊ើយ!» នាយតូចដកដង្ហើមមកទាំងនឿយណាយ។ ដឹងច្បាស់ថាប្រកែកយ៉ាងម៉េចក៏មិនឈ្នះចឹងក៏បណ្ដោយតាមហ្នឹងទៅចុះ។

+ផ្ទះ វេកាស
ក្នុងពេលនេះ ភីត បានចូលមកបន្ទប់មួយដែល វេកាស បានរៀបចំឱ្យរួចជាស្រេចពេលនេះម៉ោងដប់មួយយប់ហើយតែគេមិនទាន់បានងូតទឹកងូតភក់នៅឡើយទេព្រោះខួរក្បាលកំពុងគិតពីសំដីដែល វេកាស ខ្សឹបដាក់គេមុននឹងឡើងមកបន្ទប់នេះ។
«ឡើងទៅងូតទឹកឱ្យស្អាតហើយខ្ញុំនឹងដាក់ទោសនាយ ពីបទងរង៉ក់ដាក់ខ្ញុំច្រើនដងពេកថ្ងៃនេះ»
សំឡេងរបស់ វេកាស នៅរងុំពេញត្រចៀករបស់ ភីត តែម្ដងរងុំរហូតគេលែងចង់ទៅងូតទឹកទៅហើយ។ ពេលនៅក្នុងឡានគេគិតថាពាក្យដាក់ទោសរបស់ វេកាស សម្ដៅលើវាយធ្វើបាបអីបែបនេះទើបគេគិតដល់ក្បាច់គុណតៃក្បាន់ដូដែលគេហាត់មកតែពេលនេះគេគិតថាវាមិនដូចអ្វីដែលគេគិតនោះទេ។ កាន់តែគិតកាន់តែភ័យ ភីត ស្ទុះងើបពីគ្រែយ៉ាងលឿនហើយរកមើលឧបករណ៍ទុកការពារខ្លួន។
«ធ្វើអីនឹង អ្នកប្រុសភីត?» សំឡេងគ្រល័របន្លឺឡើងនៅមាត់ទ្វារនាយតូចរហ័សងាកទៅមើលហើយធ្វើឫកពារធម្មតាវិញដោយញញឹមតិចៗ។
«អត់មានអីទេ ណុប ខ្ញុំរកកន្សែងមិនឃើញនឹងណា» ភីត ប្រាប់ទៅកាន់ ណុប ដែលជាមនុស្សជំនិតរបស់ វេកាស។ គេស្គាល់ ណុប ទោះទើបតែចួបគ្នាលើកដំបូងនៅផ្ទះនេះក៏ដោយ ក៏ព្រោះតែបងស្រីគេណែនាំពីមនុស្សជំនិតដែលស្និទ្ធនឹង វេកាស ឱ្យគេស្គាល់ទាំងអស់មុនពេលចូលទៅធ្វើការក្នុងក្រុមហ៊ុនរបស់ វេកាស។ ហើយថែមទាំងប្រាប់គេទៀតផងថាបើមានមនុស្សស្រីឬប្រុសណាមកស្និទ្ធស្នាលនឹង វេកាស ឱ្យគេចាត់ការឱ្យខ្ទេចចុះ។ តែមើលទៅអ្នកដែលទៅស្និទ្ធស្នាលនឹង វេកាស បែរជាខ្លួនគេទៅវិញ។
«បាទ! ខ្ញុំយកទឹកដោះគោមកជូន» ណុប ដើរចូលមកក្នុងបន្ទប់ហើយដាក់ថាសដែលគេកាន់នៅនឹងដៃទៅលើតុមុននឹងឱនគំនាប់ហើយដើរចេញទៅវិញទៅ។
«មិនដូចអ្វីដែលឯងគិតទេដឹង អាភីត? បានហើយៗទៅងូតទឹក ចប់ណា» ភីត និយាយជាមួយខ្លួនឯងមុននឹងទាញកន្សែងហើយចូលទៅងូតទឹក។ បន្ទាប់ពីងូតទឹកហើយ ភីត ក៏ចេញមកវិញហើយប្រទះឃើញ វេកាស ដែលស្លៀកតែខោក្រណាត់ពណ៌ខ្សាច់លេងខ្លួនទទេ សក់វិញសើមជោគមានតំណក់ទឹកស្រក់មកឥតដាច់។ ចំណែកឯ ភ្នែក ទាំងគូវិញមើល ភីត មិនដាក់ភ្នែកសោះ។ អេស៎ ភ្លេចទៅថា ភីត ទើបចេញពីបន្ទប់មានតែកន្សែងរុំតែពាក់កណ្ដាលខ្លួនបើ វេកាស មិនសម្លឹងទើបចម្លែក។
«វេកាស? ចូលមកធ្វើអី? នេះបន្ទប់ខ្ញុំណា!»

~~~~~~~~~~~~~~~~~~~~~~~~~~
Thanks for reading 💙
~Nerissa

ចំណងស្នេហ៍មួយរាត្រី {ចប់}Where stories live. Discover now