ភាគទី២៩ : ខុសផែនការ

1K 132 40
                                    

ភីត គេងលើសាឡុងនៅជាន់ខាងក្រោមលេងទូរស័ព្ទធ្វើមិនដឹងដោយទុកឱ្យ វេកាស គេងនៅជាន់ខាងលើតែម្នាក់ឯង។ គេឮសំឡេងរបស់ វេកាស ក្អួតម្ដងម្កាលដែរហើយក៏ចង់ទៅមើលអ្នកកំលោះដូចគ្នាតែអាចិត្តដែលខឹងនេះវាមានច្រើនជាងទើបជ្រើសធ្វើមិនខ្វល់ទៅវិញ ម្យ៉ាង វេកាស បានញ៉ាំបបរហើយនិងលេបថ្នាំរួចដែរហើយទើប ភីត មិនសូវជាបារម្ភអីណាស់ណាដូចមុន។
ង៉ឺត! សំឡេងចាប់ហ្វ្រាំងឡានបន្លឺឡើងនៅផ្ទះមួយទៀតដែលនៅជាប់នេះ។ នាយតូចសន្មតថាជាសំឡេងឡានរបស់ ថេនឃុន និងគ្នីគ្នាព្រោះ វេកាស ប្រាប់ថាផ្ទះដែលនៅជាប់នេះជាផ្ទះរបស់គ្រួសារត្រកូលឡាក់។ កាយតូចរហ័សក្រោកពីគ្រែរួចដើរទៅផ្ទះរបស់ ថេនឃុន។
«ឃុន!» ភីត រត់ទៅឱប ថេនឃុន ដែលទើបនឹងចេញពីឡានជាប់យ៉ាងណែនដូចជាកូនឃើញម្ដាយអ៊ីចឹង។ ថេនឃុន វិញហាក់មិនទទួលការឱបមួយនោះសោះទើបប្រឹងបេះដៃរបស់ ភីត ចេញរហូតបានសម្រេច។ ភីត ច្បូញមាត់តិចៗព្រោះឃ្នើសចិត្តដែល ថេនឃុន មិនព្រមឱ្យគេឱប។
«សង្សារយើងក៏មកដែរយើងខ្លាចគាត់ប្រច័ណ្ឌ» ថេនឃុន រត់ទៅឱបដៃមនុស្សប្រុសប្លែកមុខម្នាក់ដែល ភីត មិនដែលឃើញសោះហើយហៅមនុស្សប្រុសម្នាក់នោះថាជាសង្សារទៀត។
«ឯងដាច់ចិត្តយកសង្សារចោលយើងដែរហ៎?»
«ឯងយកប្ដីមុនយើង! ឆឺស!» ថេនឃុន តបដោយសំឡេងអន់ចិត្តមុននឹងឱបដៃបុរសមាននាមជាសង្សារចូលទៅខាងក្នុងផ្ទះធ្វើព្រងើយ។ ក្រោយ ថេនឃុន ដឹងពីសម្ព័ន្ធភាពរបស់ វេកាស និង ភីត រួចមកធ្វើឱ្យគេខឹងចិត្តស្អិតទ្រូងគេងមិនលក់បក់មិនល្ហើយនោះទេដោយហេតុថាមានមិត្តពីរនាក់គេនាំគ្នាយកប្ដីអស់ហើយទុកឱ្យគេនៅលីវតែឯង បែបនេះគេមិនសុខចិត្តដាច់ខាតគេត្រូវយកមួយដែរ ឆឺស!
«ភីត ចូលមកក្នុងផ្ទះសិនមក» ឃីន ដើរមកជិតរាងតូចមុននឹងពោលប្រាប់ក្រោយមកគ្រប់គ្នាក៏ចូលទៅក្នុងផ្ទះអស់។ ថេនឃុន និងសង្សារនាំគ្នាឡើងទៅបន្ទប់ ផស និង សេន ទៅធ្វើម្ហូបឯ ម៉ាកាវ វិញនាំ វេនីស ទៅដើរលេងតាមមាត់ឆ្នេរសមុទ្រ។ ខណៈនេះនៅបន្ទប់ទទួលភ្ញៀវមានតែ ភីត ឃីន ពេទ្យផុន ពេទ្យអាម និង ពេទ្យអន ប៉ុណ្ណោះ។
«មុខមានពិរុទ្ធ» ពេទ្យអន បន្លឹឡើងកាច់ផ្ដាច់ភាពស្ងប់ស្ងាត់។
«ខ្ញុំហ្អ៎?» ភីត លើកដៃចង្អុលខ្លួនឯង។
«អ៊ឹម» ពេទ្យអន
«មុខខ្ញុំបញ្ចេញមកដល់ថ្នាក់ហ្នឹងហ្អ៎?» ភីត
«ត្រូវហើយថែមទាំងដូចមានគំនិតអាក្រក់នៅក្នុងចិត្តទៀតផង» ពេទ្យអាម
«ហិហិ! មិនលាក់បាំងទេខ្ញុំចង់ខ្ចីសង្សារ ពេទ្យផុន បណ្ដើរបញ្ឈឺ វេកាស បានពីរបីថ្ងៃបានទេ?» ភីត សើបលិបភ្នែកជាមុនទើបនិយាយបែបរអៀសមាត់ជាក្រោយ។ រៀងរអៀសដែរហ្នឹងណា ពេទ្យផុន តាំងចិត្តនាំ ពេទ្យអាម ដែលជាសង្សារមកដើរលេងតែគេបែរជាមកកាត់ចង្វាក់ល្អៗទៅវិញ។ នេះគេក្លាយជាតួឈ្នានីសឬអត់ហ្នឹង?
«ថាម៉េច?» ពេទ្យផុន ឧទានឡើងមកដោយបើកភ្នែកធំៗសម្លឹងមើលទៅអ្នកដែលនិយាយស្នើរអម្បាញ់មិញ។
«ក៏បានណា» ពេទ្យអាម តបហើយញញឹម។ អារឿងបញ្ឈឺគេបែបនេះដឹងទេថា ពេទ្យអាម ម្នាក់នេះចូលចិត្ត ខឹខឹ។
«បងអត់ព្រមទេ អាម» ពេទ្យផុន តវ៉ាមកលើកនេះគេមានគម្រោងចង់សុំ អាម រៀបការផងបើរវល់តែនៅបញ្ឈឺ វេកាស ចុះឡើងវរៗគេមិនបានសុំអីទៅមិនជាគេទៅហើយទេហ្អេសដែលខាតនោះ?
«អឺ... បើសិនជា ពេទ្យផុន អត់ព្រមទេខ្ញុំអត់ខ្ចីក៏បានដែរ» ភីត
«ខ្ញុំព្រម!» អាម និយាយកាត់ពេលឃើញថា ផុន រកនិយាយបន្ត។ ឃីន និង ពេទ្យអន ដែលអង្គុយនៅទីនោះក៏យកម្រាមដៃមកឈ្លីក្បាលតិចៗព្រោះធុញនឹងមនុស្សទាំងបីនេះដល់កំពូលហើយ។
«អៅ! អាម~~~» ផុន
«ណាៗ អូនចង់បញ្ឈឺ វេកាស ដែរណាឃើញធ្វើបាប ភីត មករហូត» អាម ខិតទៅរក ផុន ដោយមិនភ្លេចធ្វើចរិតក្មេងតូចដាក់។ និយាយតាមត្រង់ទៅ អាម នេះគុំ វេកាស មកយូរហើយតាំងពី ភីត ទៅរស់នៅបារាំងម្ល៉េះ គុំចង់ធ្វើបាបខ្លាំងៗទៀតផង។
«ហ៊ើយ! តាមចិត្ត» ផុន គ្រវីក្បាលតិចៗហាក់ឈឺក្បាលនឹងសង្សាររបស់គេម្នាក់នេះខ្លាំងណាស់។ ឃើញ អាម មុខសុភាពៗបែបនេះទេតែចូលចិត្តខាងឌឺខាងញ៉ោះខាងបញ្ឈឺគេណាស់!

ចំណងស្នេហ៍មួយរាត្រី {ចប់}Where stories live. Discover now