ភាគទី១៨ : មនុស្សកេងចំណេញ

1.3K 149 50
                                    

+ភូមិគ្រឹះត្រកូលឡាក់
ពេលនេះ ភីត បាននាំ វេនីស មកដល់ភូមិគ្រឹះត្រកូលឡាក់ជាទីលំនៅរបស់ ថេនឃុន និង ផស បានសម្រេចហើយ។ និយាយទៅ ផស គ្មានជាប់សាច់ឈាមអីនឹង ថេនឃុន ឡើយតែការដែលបានមកជ្រកកោនក្រោមដំបូលផ្ទះតែមួយនេះគឺដោយសារ ផស បានរៀបការជាមួយ ឃីន ប្អូនប្រុសរបស់ ថេនឃុន អំឡុងពេលដែលនាយតូចរត់ភៀសខ្លួនទៅនៅស្រុកបារាំងបាត់នោះឯង។ ភីត ចង់ចេញទៅក្រៅដើម្បីរកទិញឥវ៉ាន់ខ្លះមកធ្វើម្ហូបនិងទិញរបស់ឱ្យ វេនីស ផងទើបគេទុកឱ្យអាច្រម៉ក់នៅជាមួយ ថេនឃុន និង ផស សិន។
«វេនីស ដើរមកនេះមកកូន។ ដើរមកៗ» ថេនឃុន បក់ដៃហៅ វេនីស ដែលកំពុងគេងបៅទឹកដោះគោនៅក្នុងអន្រឹង។
«អាឃុន! វេនីស ទើបតែអាយុបួនខែឱ្យគ្នាដើរមករកឯងយ៉ាងម៉េច?» ផស ទៅចាប់លើក វេនីស មកពរហើយស្ដីឱ្យ ថេនឃុន ញ៉ែតៗ។ ផស ស្ដីឱ្យក៏សមមុខហើយដូចជាគេថាអ៊ីចឹង វេនីស នៅកូនង៉ែតមិនទាន់ចេះធ្វើអីក្រៅពីបៅទឹកដោះគោនិងយំង៉ែៗតម្លង់គេតម្លង់ឯងផងមកហៅគ្នាឱ្យដើរមករក។
«យើងបង្រៀនឱ្យក្មួយយើងចេះដើរតាំងពីតូចវើយ» ថេនឃុន
«ហើយឯងគិតថាក្មេងប៉ុណ្ណឹងរឹងដៃរឹងជើងហើយ?» ផស
«រឹងហើយមិនជឿសាកឱ្យដើរតិចមើល» ថេនឃុន ដកដបទឹកដោះគោចេញពីមាត់របស់ វេនីស ហើយលូកដៃទៅចាប់អាល្អិតពីដៃ ផស មកបីបម្រុងឱ្យនឹងដើរទាំងមិនដឹងថាជិតមានគ្រោះមហន្តរាយកើតឡើងហើយទេ។
«ង៉ា! ង៉ា! ង៉ា!» អាច្រម៉ក់ស្រែកជំទាលសឹងតែបែកភូមិគ្រឹះមិនមែនព្រោះ ថេនឃុន ឱ្យដើរតែមកពីគេបៅទឹកដោះគោមិនទាន់ឆ្អែតផងក៏ដកចេញទៅបាត់ធ្វើឱ្យគេមួរម៉ៅយំស្រែកតែម្ដង។ ឯ ផស និង ថេនឃុន វិញគេមិនដឹងថា វេនីស មួរម៉ៅព្រោះមិនឱ្យបៅទឹកដោះគោបែរជាគិតថាមកពីពួកគេដាក់ឱ្យ វេនីស ដើរទៅវិញ។
«អូៗ! ក្មួយពូ កុំយំណាៗ ឆឺតៗៗ» ថេនឃុន ចាប់ឱបរឹត វេនីស ជាប់ក្នុងទ្រូង លើករលាក់ៗ ហើយច្រៀងបំពេរឱ្យក្មេងស្ងប់ចិត្ត។
«ង៉ា! ង៉ា! ង៉ា!» វេនីស មិនបានស្ងប់ចិត្តជាមួយទេ គេយំកាន់តែខ្លាំងលើសដើមទៀត។ មនុស្សកំពុងមួរម៉ៅរឿងយកដបទឹកដោះគោរបស់គេទៅផងស្រាប់តែមកឱបរឹតៗបែបនេះទៀត អាល្អិតយើងមួរម៉ៅគុណនឹងដប់ឯណោះ។
«អ្នកប្រុសឃុន ខ្ញុំថាអ្នកប្រុសតូចប្រហែលឃ្លានបៅហើយ» ណុប ដែលឈរជិតនោះឃើញហើយពិបាកភ្នែកពេកក៏ប្រាប់ជាយោបល់ដល់អ្នកមើលក្មេងទាំងពីរ។
«ត្រូវហើយៗ ដកទឹកដោះគោនៅណាចេះ? នេះៗ បៅទៅៗ» ផស គ្រាន់តែឮភ្លាមគេក៏យល់ការណ៍ភ្លែតបង្វិលខ្លួនចុះឡើងរកដបទឹកដោះគោពេលរកបានហើយក៏រហ័សយកមកដាក់ក្នុងមាត់របស់ វេនីស។ ក្រោយបានរបស់ដែលខ្លួនចង់បានបំផុតហើយកំលោះតូចក៏ស្ងាត់មាត់សំងំបៅរហូតគេងលក់ក្នុងដៃរបស់ ថេនឃុន បាត់ទៅ។
«អ៎ៅ! ដេកលក់បាត់! ដាស់ឱ្យភ្ញាក់សិនយើងលេងជាមួយអត់ទាន់ឆ្អែតផង» ថេនឃុន ពោលដោយមិនសុខចិត្តថែមទាំងរកដាស់ វេនីស ឱ្យភ្ញាក់មកវិញថែមទៀតផង។
«អាឃុន ឯងចង់ស្ដាប់វាស្រែកជំទាលទៀតមែន? ឱ្យមកនេះ» ផស លូកដៃយក វេនីស ពី ថេនឃុន មកដាក់ឱ្យគេងក្នុងអន្រឹងស្រួលបួលវិញ។ តែដាក់នៅជិត ថេនឃុន បន្តិចទៀត វេនីស បានស្រែកយំង៉ាៗវ៉ល់ពេញភូមិគ្រឹះទៀតមិនខាន។
«យើងគ្រាន់តែចង់លេងជាមួយក្មួយ ឆឺស! លេងម្នាក់ឯងក៏បាន» ថេនឃុន និយាយដោយមិនសុខចិត្តហើយដាក់ខ្លួនអង្គុយលើឥដ្ឋចាប់ទាញរបស់លេងរបស់ វេនីស មកលេង។ ផស ឃើញទំនងដែរក៏អង្គុយលេងពីរនាក់ ថេនឃុន សើចសប្បាយពេញនឹងតែម្ដងតែមិនហ៊ានស្រែកឮៗទេព្រោះខ្លាច អាល្អិតវេនីស ភ្ញាក់។ ក្នុងពេលដែលម្ចាស់វាដេកលក់មិនលេងផងយើងទុកនាំឱ្យស្ដាយរបស់ធ្វើអី??
«យ៉ាងម៉េចហើយ? វេនីស រករឿងពួកឯងឬអត់?» លេងបានមួយសន្ទុះធំទាំង ថេនឃុន និង ផស ក៏ត្រូវបើកភ្នែកធំៗព្រោះឮសំឡេងរបស់ ភីត។ ទំនងជានាយតូចត្រឡប់មកវិញហើយ។ ដោយបែបនេះពួកគេទាំងពីរនាក់ក៏ប្រញាប់រើរបស់លេងដាក់ក្នុងប្រអប់ហើយក៏រត់ប្រុចទៅទាញសៀវភៅទាញទូរស័ព្ទមកមើល។ ថេនឃុន ជាអ្នកទាញទូរស័ព្ទ ឯ ផស វិញទាញសៀវភៅមកអាន។
«អ៎ៅ? មកវិញហើយហ៎ អាភីត?» ថេនឃុន និយាយដោយញញឹមៗតិចៗព្រោះនៅរអៀសខ្លួនដែលគេទៅលេងរបស់លេងកូនក្មេង។
«នៅទេដឹង?» ភីត តបបែបហីៗរួចដាក់ឥវ៉ែឥវ៉ាន់ចុះតាមដោយ ណុប រត់មកជួយដែរ។
«យើងសួរលេង! ហើយបានអីមកខ្លះនឹង?» ថេនឃុន រហ័សដាក់ទូរស័ព្ទចុះហើយមកឆែកឆេរឥវ៉ាន់ដែល ភីត ទិញមក។
«ខោទឹកនោម របស់លេង ម្សៅទឹកដោះគោ ខោអាវកូនក្មេង? សុទ្ធតែរបស់ វេនីស ទាំងអស់! ឯណារបស់យើង? អាភីត យើងខំនៅមើលក្មួយឯងឱ្យណា»
«អាឃុន!? ឯងត្រូវជាកូនវាហ៎បានទៅសុំរបស់ពីវា? តែថាឯណារបស់យើង?» ផស លូកមាត់តែថាចុងក្រោយនៅតែទាមទាររករបស់ខ្លួនឯងដដែល។
«យ៉ាប់មែនអាពីរនាក់នេះ! ហ៎នេះ» ផីត ហុចថង់ក្រណាត់ពីរថង់ឱ្យអ្នកកំលោះទាំងពីរ។ ដើមឡើយថាមិនចង់ទិញឱ្យទេតែគេទាយដឹងថាមកដល់ប្រាកដជាត្រូវជម្រិតសួររករបស់ផ្ញើមិនខានទើបទិញឱ្យតែម្ដង។
«ត្រូវហើយខ្ញុំមានរបស់ឱ្យ បងណុប និង វ៉ាស៊ី ដែរណា។ ពេលទៅភូមិគ្រឹះវិញចាំយកឱ្យនាងផងណា» ភីត ហុចចង់ក្រដាសពីរថង់ទៀតទៅឱ្យ ណុប ដែលឈរជិតនោះដែរ។ ណុប និង វ៉ាស៊ី តែងតែនៅមើលថែនិងការពារគេដូច្នេះគេត្រូវទិញអីដ់ម្បីជាការសងគុណនិងលើកទឹកចិត្តបន្តិចហើយ។
«មិនល្អទេដឹងអ្នកប្រុស?» ណុប លើកដៃរាមិនព្រមទទួលយករបស់បញ្ញើរ។
«ល្អ! ខ្ញុំថាល្អៗហើយយកទៅ! តែ វេនីស ភ្ញាក់នៅ?» ណុប យកថង់ក្រដាសហើយក៏ថយជើងចេញមកមួយជំហាន។ ឯ ភីត វិញក៏អើត.កមើលកូនដែលគេងលើអន្រឹង។
«ម៉េច? វាដេកមួយសន្ទុះដែរហើយតិចទៀតប្រហែលជាភ្ញាក់» ផស
«អាផស!! នេះក្មួយយើងវើយហៅគេឱ្យស្រួលបួលបន្តិចមកហៅវាៗដាច់សាច់តិចបានហក់ធាក់បាក់ធ្មេញ» ភីត ប្រាប់ដោយចងចិញ្ចើម។ កុំតែយល់ថាជាមិត្តនឹងគ្នាទេបើជាអ្នកផ្សេងមកហៅកូនគេបែបនេះវិញធានាឱ្យហក់ធាក់ឱ្យដួលប៉ាតណាប៉ាតណីតែម្ដង។
«អត់ឆង់ វែកៗ» ផស នៅតែឌឺថែមទាំងធ្វើមុខធ្វើមាត់មិនគួរឱ្យស្រឡាញ់ដាក់ ភីត ទៀត។
«ឱ្យមកណេះមកអារបស់ផ្ញើរនឹងមិនបាច់យកទេ» ភីត ឈោងដៃទៅទាញថង់ដែលគេឱ្យ ផស អម្បាញ់មិញមកវិញតែ ផស រហ័សជាងទើបក្ដោបថង់នោះជាប់ហើយរត់ទៅបាត់។
«អានេះ» នាយតូចតាមសម្លក់ ផស ដែលរត់ទៅបាត់មិនដាក់ភ្នែក។
«និយាយចឹងអត់ទិញអីឱ្យ វេកាស ទេមែន?» ថេនឃុន សុខៗក៏សួរឡើង។
«ទិញឱ្យធ្វើអីមិនចេះទិញខ្លួនឯងអត់ទៅ» ភីត និយាយបែបហីៗរួចងើបទៅយោលអន្រឹង វេនីស។ ឯ ថេនឃុន វិញក៏ពេបមាត់បែបជ្រេញដែរ មុខ ភីត នេះហ៎អត់ទិញរបស់អីឱ្យ វេកាស? ក្រោយពីនៅលេងភូមិគ្រឹះត្រកូលឡាក់រាងយូរគួរសមថែមទាំងថ្ងៃចាប់ផ្ដើមអស្ដង្គតផងនោះ ភីត ក៏នាំកូនប្រុសត្រឡប់ទៅភូមិគ្រឹះត្រកូលរងវិញ។ គេយក វេនីស ទៅដាក់ក្នុងបន្ទប់របស់អាល្អិតដោយមាន វ៉ាស៊ី នៅមើលថែឯខ្លួនគេវិញក៏រហ័សឡើងទៅបន្ទប់គេងដើម្បីទៅរក វេកាស។
«ខ្ញុំមកវិញហើយ» ភីត ដាក់ឥវ៉ាន់ដែលទិញកាលពីថ្ងៃនៅលើពូកហើយរត់ទៅឱបចង្កេះ វេកាស ពីក្រោយខណៈរាងខ្ពស់ក្រាស់របស់អ្នកកំលោះកំពុងឈរបែរខ្នងព្រលែងល្វែងលើបង្ហាញខ្នងរឹងមាំមើលទេសភាពនៃទីក្រុងត្រង់រានហាល។
«អ៊ឹម» វេកាស ឆ្លើយយ៉ាងកំបុតកំបុយហើយលើកកែវកាហ្វេក្ដៅក្នុងដៃមកក្រេបបន្តិច។ តាមស្ដាប់សំឡេងដូចជាលាយឡំខឹងយ៉ាងម៉េចមិនដឹងទេ។
«កើតអីមែនទេ?» ភីត សួរដោយក្ដីបារម្ភព្រោះខ្លាចអ្នកចំពោះមុខស្រ្តេសរឿងការងារ។
«គ្មានអីទេ» វេកាស បេះដៃរបស់ ភីត ចេញពីចង្កេះរបស់ខ្លួនហើយដើរសំដៅទៅតុធ្វើការដាក់បង្គុយលើកៅអីរួចទាញឯកសារខ្លះមកមើលដោយមិនខ្វល់ពី ភីត សូម្បីបន្តិច។
«ឆឺស!» ភីត ធ្វើដូចជាលែងចាប់អារម្មណ៍ វេកាស ដែរហើយក៏ទៅទាញទូរស័ព្ទមកលេងតែចៃដន្យអីទូរស័ព្ទអស់ថ្មទៀតមិនដឹងថាអស់តាំងពីពេលនាព្រោះតាំងពីគេទៅផ្សារគេមិនបានបើកមើលទេ។ រាងតូចដើរទៅសាកថ្មទូរស័ព្ទពេលវាបានប៉ុន្មានភាគរយក៏លេងកើត ភីត ក៏បើកមើលហើយក៏ឃើញថា វេកាស តេរកគេជាច្រើនដងតាំងពីថ្ងៃត្រង់រហូតដល់រសៀលម៉ោងប្រាំមួយឥឡូវទើបតែម៉ោងប្រាំពីរទេ។
សង្ស័យខឹងរឿងយើងអត់លើកទូរស័ព្ទទេដឹង?
ភីត គិតក្នុងចិត្តរួចដើរតាំងៗទៅរក វេកាស ថែមទាំងចម្អើតជើងទៅថើបថ្ពាល់ វេកាស មួយខ្សឺតទៀតផង។ ក្លាហានណាស់ឥឡូវ!
«ជុប៎! ថើបហើយឈប់ខឹងបាននៅ»
«អត់ចង់! ទើបតែដឹងថាខឹងរឿងអីមែន?» វេកាស និយាយដោយសំឡេងង៉ក់ងរគួរឱ្យខ្នាញ់។
«អ៎ៅ? បើតេមកខ្ញុំមិនលើកមិនតេរក បងណុប ទៅ? ភ្លេចហើយហ្អីថាខ្ញុំទៅជាមួយ បងណុប?»
«ភីត!!!» វេកាស សង្កត់សំឡេងហៅឈ្មោះ ភីត យ៉ាងរឹងកំព្រឹស។ គេកំពុងតែខឹងផងសុខៗក៏មករំលឹកឈ្មោះប្រុសផ្សេងថែមទាំងហៅដោយសព្វនាមបងទៀត! ពិតជាគួរឱ្យខឹងមែន!
«ហៅខ្ញុំធ្វើអី? ខ្ញុំនៅនេះតើ!»
«កុំហៅ ណុប ថាបងទៀតបើមិនចង់ឱ្យវាអត់ការងារធ្វើ» វេកាស និយាយតែប៉ុណ្ណេះក៏មើលឯកសារបន្តទាំងចិត្តក្ដៅពុះដល់មួយរយអង្សារឯណោះ។ ត្រង់គេមិនដែលហៅបងសូម្បីមួយម៉ាត់ឯអ្នកផ្សេងវិញហៅបងឱ្យផ្អែមរលួយ! គិតមើលទៅអ្នកណាមិនខឹង?
«វេកាស!?»
«យ៉ាងម៉េច? ហៅធ្វើអី? ខ្ញុំនៅនេះតើ!»
«មនុស្សកំហូច! ពូកែខឹងមែន»
«មានបញ្ហាអីអត់?»
«វេកាស~~~~» ភីត បង្អូសសំឡេងយ៉ាងវែងហើយដើរទៅខាងក្រោយកៅអីរបស់រាងក្រាស់មុននឹងលូកដៃទៅឱប.ករបស់អ្នកកំលោះយ៉ាងស្និទ្ធស្នាល។
«កុំមកនិយាយផ្អែមជាមួយ»
«ឈប់ខឹងទៅណាទូរស័ព្ទខ្ញុំអស់ថ្មទើបមិនបានលើក» នាយតូចនិយាយចូលសាច់រឿងលែងនិយាយបញ្ជួសឱ្យអ្នកម្ខាងខឹងកាន់តែខ្លាំងឡើង។ យ៉ាងណាៗគេក៏ស្រឡាញ់អាយុជីវិតគេដែរបើគេធ្វើចរិតមិនគួរឱ្យស្រឡាញ់ដាក់ វេកាស ហើយអាប៉ិនឹងបាញ់គេអីទៅគេមិនវីវរទៅហើយទេអ្ហី?
«ជុប៎! ជុប៎! ជុប៎!» ដោយអ្នកម្ខាងទៀតមិនព្រមតប.តអ្វីរាងតូចក៏លោទៅថើបថ្ពាល់សងខាងរបស់អ្នកមាឌធំជាងទុកជាការលួងលោម។ ឯអ្នកដែលត្រូវគេឆ្មក់យកស្នាមថើបនោះក៏ញញឹមចេញមកតិចៗតែប្រឹងធ្វើមុខស្មើវិញដើម្បីឱ្យនាយតូចយើងលួងបន្ត។
«វេកាសហូ! ម៉េចចង់ឱ្យខ្ញុំឡើងទៅអង្គុយលើភ្លៅទៀតមែន?» មិនទាន់បានចម្លើយពី វេកាស នៅឡើយទេតែ ភីត ចិត្តធំឡើងច្រកគាវពីលើភ្លៅ វេកាស តែម្ដង។ គ្រាន់តែអង្គុយភ្លាម វេកាស ក៏សើចចេញមកតែម្ដង។
«ហាហា! ចាញ់បោកស្រេច» វេកាស សើចផងទាញកាយតូចឱ្យមកជិតទ្រូងរឹងមាំរបស់គេផង។ ការពិតទៅគេគ្មានទៅខឹងអីទេគេតេសួរ ណុប ហើយៗ។ គេគ្រាន់តែចង់ឱ្យ ភីត មកលួងគេប៉ុណ្ណោះ។ ពេល ភីត មកលួងគេ ភីត សែនគួរឱ្យគ្រឺតទើបអ្នកកំលោះយើងធ្វើជាងរង៉ក់ដាក់។
«ថាហើយ! មនុស្សពូកែកេងចំណេញ! លែង! ខ្ញុំងើបចេញ!» ភីត ចាប់ផ្ដើមពាក់មុខយក្សហើយទាញដៃរបស់ វេកាស ចេញពីចង្កេះរបស់ខ្លួន។ គ្រាន់តែគេដាក់ខ្លួនអង្គុយប៉ឹប វេកាស ក៏លូកដៃមកឱបចង្កេះគេភ្លាមដូចគ្រោងទុកមុនអ៊ីចឹងតែក៏ដូចថាណា វេកាស គេគ្រោងទុកមុនហើយ។ គេគ្រោងនឹងចាប់ទន្សាយមួយនេះហើយខាំមិនលែងទេ។
«មិនលែងទេអង្គុយត្រង់នេះហើយ» ភីត មិនស្ដាប់ វេកាស ឡើយគិតតែរើចុះរើឡើងធ្វើឱ្យសាច់គូ*ថរបស់គេត្រដុសលើភាពរឹងមាំរបស់ វេកាស ចុះឡើងៗធ្វើឱ្យ វេកាស នោះខាំមាត់សឹងតែបែកឈាមព្រោះប្រឹងទប់អារម្មណ៍ដែលវាពុះកញ្ជ្រោលមកយ៉ាងខ្លាំង។ មិនដឹងថាគេធ្វើបាបភីតឬធ្វើបាបខ្លួនឯងឱ្យពិតប្រាកដទេនេះ។
«ស្អីគេរឹងៗនឹង វេកាស?» ភីត បើកភ្នែកធំៗពេលសុខៗក៏មានរបស់រឹងៗចាក់គូ*ថរបស់គេពីក្រោម។
«ដឹងហើយកុំធ្វើពើ ងើបចេញបានហើយប្រយ័ត្នខ្ញុំទ្រាំមិនបាន» វេកាស អស់ជម្រើសក៏ដេញ ភីត ឱ្យងើបចេញតែ ភីត មិនងើបចេញទេ ភីត បានសន្លប់នៅក្រោមទ្រូងគេទៀតមិមខាន។
«ក្រែងចង់ឱ្យអង្គុយនៅនឹងណាស់ហ្អី? អង្គុយហើយតើ» ភីត បានដៃផ្គើន វេកាស ក៏ផ្គើនមួយទំហឹង។ គេកម្រើកចង្កេះរបស់គេតិចៗដើម្បីឱ្យ វេកាស កាន់តែពិបាកទ្រាំកាន់តែខ្លាំងឡើង។
«ភីត អាស៎» វេកាស ថ្ងុរចេញមកខ្លាំងៗដៃដែលឱបចង្កេះរបស់ ភីត ក៏លូកមកប្រឡេះឡេវអាវរបស់រាងតូចចេញហើយឈ្មុសឈ្មុលត្រង់បរិវេណទ្រូង។ អណ្ដាតដ៏មានជំនាញលិតលើចុងឈើរីរបស់ ភីត ថ្នមៗធ្វើឱ្យនាយតូចរមីរមួលខ្លួនដូចអន្ទង់ត្រូវភ្លើងយ៉ាងដូច្នោះ។
«វេកាស~ អ៊ឹម» ភីត ក្ដាប់មាត់ជាប់ដៃក៏យកទៅខ្ញាំស្មារបស់ វេកាស ខ្លាំងៗទប់ភាពស្រើបស្រើលដែលវាច្រាលមកពេញទំហឹង។
«បើឱ្យងើបចេញមិនងើបខ្ញុំនឹងធ្វើឱ្យ វេនីស មានប្អូនម្នាក់ទៀត! ឯងចាំមើល» អារម្មណ៍ដែលពុះកញ្រ្ជោលអម្បាញ់មិញក៏រលត់ទៅវិញមួយភឹបភ្លាមពេល វេកាស និយាយប្រយោគនេះចប់។ ភីត រុញក្បាល វេកាស ចេញពីទ្រូងរបស់គេហើយក្ដោបមុខ វេកាស ជាប់។
«លោកនិយាយអីមិញ? វេនីស មានប្អូនអី? កុំថាលោកដឹងណា?» នាយតូចសួរដោយញ័រមាត់ទទ្រើត។ គេខ្លាចណាស់ខ្លាចថា វេកាស ដឹងថាគេជាជំពូកមនុស្សប្រុសដែលអាចពរពោះនិងបង្កើតកូនបាន... គេខ្លាចថាដោយសារតែរឿងនេះធ្វើឱ្យទំនាក់ទំនងស្នេហារវាង វេកាស និង ភេត្រា ល្អក់កករ។ ខណៈនេះគេចង់ក្រេបយកសេចក្ដីសុខឱ្យបានពេញទីពេលណាដែល វេកាស ដឹងថា ភេត្រា ស្លាប់ហើយនោះវត្តមានរបស់ ភីត នឹងលែងមានក្នុងជីវិតរបស់ វេកាស ដូចគ្នា។ ភីត ប្រៀបដូចជាស្រមោលរបស់ ភេត្រា ត្រឹមជាតួជំនួសពេលណាដែលលេចវត្តមានឬដឹងពីអវត្តមានរបស់តូចតន់លើផែនដីនេះគេនឹងវិនាសសាបសូន្យទៅ...
«ត្រូវហើយខ្ញុំដឹង» បេះដូងរបស់ ភីត លោតញាប់រន្ថើនដោយគ្រាន់តែឮពាក្យប៉ុន្មានម៉ាត់របស់ វេកាស។
«លោកដឹងមកពីណា? អ្នកណាប្រាប់?» ភីត នៅតែជម្រិតសួរដោយទឹកមុខចង់យំតែប្រឹងទប់។ ទប់រហូតភ្នែកគេឡើងក្រហមអស់ទៅហើយ...

~~~~~~~~~~~~~~~~~~~~~~~~~~~~~
ចាប់ពីភាគនេះទៅខ្ញុំប្រហែលផុសរាងយឺតបន្តិចព្រោះជិតដល់ថ្ងៃប្រឡងឆមាសមែនទែនហើយ 💙 តែបើស្អែកខ្ញុំខ្ជិលមើលមេរៀនប្រហែលមកផុសរឿងជូនធម្មតា xD

Thanks for reading 💙
~Nerissa/ណេរីសសា 🌻

ចំណងស្នេហ៍មួយរាត្រី {ចប់}Where stories live. Discover now