ភាគទី១
នៅក្នុងបារ៍រាត្រីដ៏ទំនេីបមួយកន្លែង ដែល ភាគច្រើនគឺជាតារាៗល្បីៗដែលឧស្សាហ៍មកកម្សាន្តអារម្មណ៍នៅកន្លែងបែបនេះ ព្រោះបារ៍នេះមានលក្ខណៈផ្ទាល់ខ្លួន គេមិនឲ្យពួកអ្នកកាសែតយកព័ត៌មានឡេីយ គឺមានកាយាមកាមតឹងតែង ម៉ត់ចត់ខ្លាំងណាស់។
មនុស្សម្នាគ្រប់គ្នាចូលមកកម្សាន្តសប្បាយ ភ្លេីងពណ៌ចម្រុះ សម្លេងតន្ត្រីប្រគំរងំ ជាពិសេស នៅចំហៀងខាងស្តាំដៃមានអាងទឹកមួយនៅក្នុងនោះ ស្រីៗខ្លះស្លៀកឈុតប៊ីគីនីក៏ហែលទឹកលែង ខ្លះក៏ដេីរចុះដេីរឡេីង ខ្លះក៏ឈរជជែកគ្នាយ៉ាងសប្បាយ នារីៗស្អាតៗស្លៀក ប៊ីគីនីដើរកាន់កែវស្រា ឈរអមក្បែរ បុរសសង្ហាររូបស្រស់ មួយរូប។
គេមានទម្រង់មុខដូចទេវបុត្រ ច្រមុះស្រួច ចិញ្ចើមកោងស្អាត សាច់មុខរលោងដូច ពងមាន់បកសំបក កែវភ្នែកពណ៌សូកូឡា មានមន្តស្នេហ៍ បបូរមាត់ក្រាស់ក្រហមតិចៗបែបធម្មជាតិ ចំណែកសក់លែងស្ទាយ៍បែបយុវវ័យសម័យថ្មី សម្លៀកបំពាក់ អាវសសឺមីពណ៌ខ្មៅចំហឡែវបញ្ចេញដើមទ្រូងរឹងមាំហាប់ណែននឹងខោសាច់ក្រណាត់ពណ៌ខ្មៅពិតជា Perfectតែម្តង ។
«ពួកនាងពិតជាគួរឲ្យស្រលាញ់មែន!» គេលូកទៅច្បិចថ្ពាល់នារីម្នាក់ បែបខិល រីឯដៃម្ខាងទៀតរបស់គេឱបចង្កេះនារីម្នាក់ទៀត
«ជីមីន! លោកសម្តីផ្អែមណាស់»
នារីម្នាក់នោះ ធ្វើមុខជាអឹមអៀន យកដៃគក់ទ្រូងរឹងមាំតិចៗ បែបម្ញ៉ិកម្ញ៉ក់ នាងពិតជាពេញចិត្តនឹងរូបរាងរបស់គេណាស់ ព្រោះគេជាតារា សម្តែងនិង បង្ហាញម៉ូដមួយដ៏ល្បី ដែលទេីបតែត្រឡប់មកពីបរទេសវិញ ស្រីៗ ជាច្រើនដែលមានបំណងចង់ចាប់អ្នកកម្លោះធ្វើជាគូគប់ រួមទាំងនាងដែរ តែគួរឲ្យស្ដាយ គេជាបុរសដែលមានចំណងត្រឹមតែផ្លូវកាយ ពេលរួចរាល់ក៏ជះលុយឲ្យរួចក៏លេងពាក់ព័ន្ធនឹងគ្នាទៀត គេដូរស្រីដូរជាដូរខោអាវ អីចឹង គិតបែបនេះហេីយនាងក៏លេងប្រាថ្នា ត្រឹមតែ បានក្បែរកាយគេបែបនេះក៏បានដែរ។
YOU ARE READING
ស៊ុបភេីស្តារធ្លាក់ក្នុងអន្លង់ស្នេហ៍BG
Romanceផ្តើមរឿង:កម្លោះសង្ហារវ័យ២៧ឆ្នាំ ផាក ជីមីនគេជាតារា សម្តែងនិង តារាបង្ហាញម៉ូដមួយដ៏ល្បីល្បាញ មានកេរ្តិ៍ឈ្មោះ ខ្ទរខ្ទារ ដែលទេីបតែត្រឡប់មកពីបរទេសវិញ ស្រីៗ កន្លះផែនដី សុទ្ធតែមានបំណងចង់ចាប់អ្នកកម្លោះធ្វើជាគូគប់ចិន្តា...