ភាគទី២

30 0 0
                                    



"ហេ! អាមីន​ ឯង​ឆ្កួត​មែនទេ​?!​ យេីង​ឲ្យ​ឯង​ថេីប​ មិន​មែន​ឲ្យ​ឯង​ទៅ​ចាប់បឺត​មាត់​កូនស្រី​គេ​បែបនេះ​ទេ​វេីយ​ "

ថេយ៉ុង​ គេដេីរចូល​មក​ទះ​ស្មារ​ ជីមីន​​ខ្លាំងៗ​  ធ្វើ​មុខ​  ហួសចិត្ត​នឹង​ចរិត​ព្រាន​នារី​របស់​មិត្តភ័ក្ដិ​ខ្លួន​ដែល​កែមិនឡេីង​សោះ​

"​​ថេីប​ នឹង​បឺត​  វា​ដូច​តែគ្នាហ្នឹង​ វាខុសគ្នា​ត្រង់​ណា​? នេះ កុំឲ្យ​យេីងចាប់​អូសនាង​ចូល​បន្ទប់​ ឲ្យ​ហាត់​ប្រាណ​ជាមួយ​យេីងផង "​ ​ជីមីន​​និយាយច្រឡឺមនឹង​ទាំង​យកដៃ​អង្អែល​ថ្ពាល់​ដែល​ត្រូវនាង​ទះ​ថ្នម​ៗ​(យី! ស្រី​ស្អី​ កម្លាំង​ដូច​មនុស្ស​ប្រុស​  ឃើញ​មាឌតូច​ល្អិត​បែបនេះ​ទេ​តែ​ដៃ​ធ្ងន់​ដល់​ក​ បេី​បានជួប​គ្នា​លេីក​ក្រោយ​នឹង​ចាប់​បឺត​ឲ្យ​ស្លេក​ម្តង​ទៀតហេីយ​ចាំមេីល​ចុះ​ ស្រី​ស្អី​ មាត់​ផ្អែម​ដូច​ដាក់​ស្ករ)​ គេគិត​ទាំង​លួចគុំ​ក្នុង​ចិត្ត​នឹងនាង​ដែល​ហ៊ាន​ប្រហេីន​ទះ​កំផ្លៀង​គេ​បែបនេះ​ ខូច​មុខ​សង្ហារ​របស់​គេ​ឬអត់​ទេ​នៀក

"​អឺ...! សម្តី​ឯង​នេះ​ មិន​សម​នាង​ទះ​មួយ​កំផ្លៀង​ទេ​ សមតែ​ទះ​ឲ្យ​បែក​កញ្ចប់មាត់​ ចេញ​ឈាម​ម្តង​ ទេីប​ វាសមមុខ​ឯង​  "​ថេយ៉ុង​គ្រវី​ក្បាល​ រឹតតែ​ហួសចិត្ត​  គេ​រអែង​នឹង​មាត់​ អត់​គម្រប់​របស់​លោកម្ចាស់​មិត្ត​គេ​ម្នាក់​នេះហេីយ​លោកអេីយ​ និយាយ​គ្នា​មិន​ដឹងរឿង​ទាល់​តែ​សោះ​

"​ នែ៎​! ឯង​មិន​គិត​កាន់​ជើង​យេីង​ខ្លះទេ​ឬ​ ?​ម្តេច​ទៅកាន់​ជេីងនាងទៅវិញ?!  តែកុំភ្លេច​ណាវេីយស្អែក​យក​ឡាន​របស់​ឯង​មក​ចតទុក​នៅ​មុខ​ ខុនដូ​របស់​យេីងផង​ លាហេីយ​សម្លាញ់​"​ និយាយ​ហើយ​គេក៏​ដេីរចេញ​ ព្រមទាំង​រា​ដៃ​លាផង

"អឺៗ! យេីងដឹងហេីយវេីយ! ហេីយនេះ ឯង​ចង់​ទៅហេីយឬ​ យប់​នេះឯងមិន​គិត​យក​ស្រី​ទៅ​កំដរទេឬយ៉ាងម្តេច?!"​ ថេយ៉ុង​ ​ស្រែក​សួរ​ មិត្ត​របស់​ខ្លួន​  រឿង​រថយន្ត​មិនសំខាន់​សម្រាប់​គេ​ប៉ុន្មាន​ទេ​  តែគេ​ពិតជា​ចម្លែក​ចិត្ត​ណាស់​ នេះ​វា​កេីត​អី​ សុខៗក៏លែង​ចង់​បាន​មនុស្ស​ស្រី​យកទៅ​ដេក​កំដរ​ដូច​ជាកាលមុន​ទៀត​អីចឹង​?

ស៊ុបភេីស្តារ​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​BGWhere stories live. Discover now