ភាគទី១

117 1 0
                                    

ភាគទី​១​

នៅក្នុង​បារ៍​រាត្រីដ៏ទំនេីប​មួយ​កន្លែង​  ដែល​ ភាគ​ច្រើន​គឺ​ជា​តារា​ៗ​ល្បីៗ​ដែល​ឧស្សាហ៍​មក​កម្សាន្ត​អារម្មណ៍​នៅ​កន្លែង​បែបនេះ​ ព្រោះ​បារ៍​នេះ​មាន​លក្ខណៈ​ផ្ទាល់​ខ្លួន​  គេ​មិន​ឲ្យ​ពួក​អ្នក​កាសែត​យក​ព័ត៌មាន​ឡេីយ​ គឺ​មាន​កា​យាមកាម​តឹងតែង​ ម៉ត់ចត់​ខ្លាំង​ណាស់​។

មនុស្ស​ម្នា​គ្រប់​គ្នា​ចូល​មក​កម្សាន្ត​សប្បាយ​  ភ្លេីង​ពណ៌​ចម្រុះ​  សម្លេង​តន្ត្រី​ប្រគំ​រងំ​ ជាពិសេស​ នៅ​ចំហៀង​ខាង​ស្តាំ​ដៃ​មាន​អាង​ទឹក​មួយនៅក្នុង​នោះ​  ស្រីៗ​ខ្លះ​ស្លៀក​ឈុត​ប៊ីគីនី​​ក៏​ហែល​ទឹក​លែង​ ខ្លះ​ក៏​ដេីរចុះដេីរឡេីង​ ខ្លះ​ក៏​ឈរ​ជជែក​គ្នា​យ៉ាង​សប្បាយ​ នារី​ៗ​ស្អាត​ៗស្លៀក​ ប៊ីគីនី​ដើរ​កាន់​កែវ​ស្រា​ ឈរអម​ក្បែរ​ បុរស​សង្ហា​រ​រូប​ស្រស់​ មួយរូប​។

គេមាន​ទម្រង់​មុខ​ដូច​ទេវបុត្រ​  ច្រមុះ​ស្រួច​ ចិញ្ចើម​កោងស្អាត​ សាច់​មុខ​រលោង​ដូច​ ពងមាន់​បក​សំបក​ កែវភ្នែក​ពណ៌​សូកូឡា​ មាន​មន្ត​ស្នេហ៍​ បបូរមាត់​ក្រាស់​ក្រហម​តិចៗ​បែប​ធម្មជាតិ​ ចំណែក​សក់លែង​ស្ទាយ៍​បែប​យុវវ័យ​សម័យ​ថ្មី​  សម្លៀកបំពាក់​ អាវ​ស​សឺមី​ពណ៌​ខ្មៅ​​ចំហឡែវ​បញ្ចេញ​ដើម​ទ្រូង​រឹងមាំ​ហាប់ណែន​នឹងខោសាច់ក្រណាត់ពណ៌​ខ្មៅ​ពិត​ជា​ Perfect​តែម្តង​ ។

«ពួកនាង​ពិត​ជា​គួរឲ្យ​ស្រលាញ់​មែន!» គេលូកទៅ​ច្បិច​ថ្ពាល់​នារី​ម្នាក់​ បែប​ខិល​  រីឯ​ដៃម្ខាងទៀត​របស់​គេ​ឱប​ចង្កេះ​នារី​ម្នាក់​ទៀត​

«ជីមីន​​!  លោកសម្តី​​ផ្អែម​ណាស់​»

នារី​ម្នាក់​នោះ​ ធ្វើ​មុខ​ជា​អឹម​អៀន​ យកដៃ​គក់​ទ្រូង​រឹងមាំ​តិចៗ​ បែប​ម្ញ៉ិកម្ញ៉ក់​  នាង​ពិតជា​ពេញចិត្ត​នឹង​រូបរាង​របស់​គេណាស់​  ព្រោះ​គេ​ជា​តារា​ សម្តែង​និង​ បង្ហាញ​ម៉ូដ​មួយ​ដ៏ល្បី​ ដែល​ទេីប​តែ​ត្រឡប់​មកពី​បរទេស​វិញ​ ស្រីៗ​ ជាច្រើន​ដែល​មាន​បំណង​ចង់​ចាប់​អ្នកកម្លោះ​ធ្វើ​ជា​គូ​គប់​  រួម​ទាំង​នាងដែរ​  តែ​គួរឲ្យ​ស្ដាយ​ គេ​ជាបុរស​ដែល​មាន​ចំណង​ត្រឹម​តែ​ផ្លូវ​កាយ​ ពេលរួចរាល់ក៏​ជះលុយ​ឲ្យ​រួច​ក៏លេង​ពាក់​ព័ន្ធ​នឹង​គ្នា​ទៀត​ គេ​ដូរ​ស្រី​ដូរជា​ដូរ​ខោអាវ​ អីចឹង​  គិត​បែប​នេះ​ហេីយនាង​ក៏លេង​ប្រាថ្នា​  ត្រឹម​តែ​ បាន​ក្បែរ​កាយគេ​បែបនេះ​ក៏​បានដែរ។

ស៊ុបភេីស្តារ​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​BGWhere stories live. Discover now