ភាគ:05 «បងខ្ញុំមិនចង់ ខ្ញុំអាចជំនួសគាត់បាន»

5K 449 14
                                    

កម្មវិធីចាប់ផ្ដើមថេយ៉ុងនិងជីណាបន្ទាប់ពីបង្ហាញខ្លួនឲចាស់ទុំបានមើលរួចក៏ត្រូវមករងចាំទទួលភ្ញៀវនៅឯទ្វារខាងមុខ ទឹកមុខគ្រប់គ្នាបានបំពាក់ទៅដោយស្នាមញញឹមនៃភាពរីករាយជាពិសេសគឺអ្នកស្រីចន ភីរ៉ាយ៉ា និងលោក គីម ដេយ៉ុង រួមជាមួយអ្នកស្រីថេហ្សាដែលត្រូវជាភរិយាលោក ឯថេហ្យុនវិញគេគ្រាន់មកឲតែមានវត្តមាននិងគេប៉ុណ្ណោះបើតាមចិត្តចង់គេនិងមិនមកនោះទេបើប៉ាម៉ាក់គេមិនបង្ខំនោះ។

ក្រោយទទួលភ្ញៀវរួចរាល់កម្មវិធីក៏ដំណើរការទៅមុខបន្តដោយពេលនេះពួកគេកំពុងឈរនៅលើឆាកខ្ពស់មួយនៅចំពោះមុខភ្ញៀវគ្រប់គ្នាដោយមានលោកឪនៅឈរចំកណ្ដាលកាន់សៀវភៅមួយដើម្បីឲពួកគេនិយាយពាក្យស្បថសច្ចារវាងគ្នានិងគ្នានិងអាលបានបំពាក់ចិញ្ចៀនឲគ្នាដើម្បីបង្គ្រប់កិច្ចនៃការរៀបការមួយនេះខណ:ឯកូនកំលោះកូនក្រមុំម្នាក់ៗក៏កំពុងតែឈរភ័យខ្លួនតែម្ដងនៅពេលឮលោកឪសួរមកកាន់ពួកគេ។

« តើលោកគីម ថេយ៉ុងព្រមទទួលអ្នកនាងចន ជីណាធ្វើជាភរិយានិងព្រមស្រឡាញ់ការពារនាងអស់មួយជីវិតដែរឬទេ~ »លោកឪ សួរសំណួរដែលគាត់តែងប្រើទៅកាន់គូរស្នេហ៍ដែលរៀបការគ្រប់គ្នាដោយស្នាមញញឹមប៉ុន្ដែដោយឡែកអ្នកដែលបានឮសំណួរគាត់ហើយបែរជាស្ងាត់ម្រាមដៃស្រឡូនក្ដាប់ជាយអាវតិចៗគេឈរទាំងទាក់ទើមិនដឹងថាគួរឆ្លើយបែបណា ឯជីណាវិញនាងក៏ភ័យមិនចាញ់ថេយ៉ុងដែរបើអាចនាងនិងស្រែកប្រាប់អ្នករាល់គ្នាថានាងមិនចង់រៀបការទេ នាងមានមនុស្សដែងនាងស្រលាញ់រួចហើយតែមិនអាចនាងបានត្រឹមគិតក្នុងចិត្តប៉ុណ្ណោះឯភ្នែកក៏ព្យាយាមក្រឡេកមើលបងប្រុសនាងដែរ។

« គឺ..គឺខ្ញុំយល់ព្រម! »ថេយ៉ុង ចុងបញ្ចប់គេនៅតែឆ្លើយដដែល ។

« អ្នកនាងចន ជីណាតើអ្នកនាងយល់ព្រមទទួលលោកគីម ថេយ៉ុងធ្វើជាស្វាមីនិងព្រមស្រឡាញ់ស័្មគ្រស្មោះរស់នៅជាមួយគ្នាអស់មួយជីវិតដែរឬទេ »លោកឪ បង្វែរមុខមករកជីណាម្ដង ឯគ្រប់គ្នាក៏រងចាំមើលពួកគេទាំងអន្ទះសារព្រោះពួកគេឆ្លើយមិនទាន់ចិត្តពួកគាត់ទាល់តែសោះ។

ជីណាវិញនាងអស់ជម្រើសហើយក្រឡេកទៅណាក៏មិនឃើញស្រមោលបងនាងបែបនេះ នាងក៏សម្រេចចិត្តថានិងឆ្លើយអ្វីដែលគ្រប់គ្នាចង់ឮប៉ុន្ដែបម្រុងនិងឆ្លើយទៅហើយទ្វារក៏បន្លឺឡើងទាក់ទាញ់ចំណាប់អារម្មណ៍គ្រប់គ្នាឲបែរទៅរកអ្នកដែលមកកាត់ចង្វាក់អារម្មណ៍ពួកគេក៏ឃើញមនុស្សប្រុសមាឌមាំខ្ពស់សង្ហារគ្រងដោយសម្លៀកបំពាក់ខ្មៅ ដូចទៅនិងឈុតកូនកំលោះដើរចូលមករកអ្នកទៅពីដែលនៅលើឆាកដោយមិនខ្វល់ពីការតាមសម្លឹងរបស់អ្នកនៅទីនោះសូម្បីបន្តិច ឯអ្នកស្រីភីរ៉ាយ៉ាឃើញកូនបែបនេះគាត់មានការត្រេកអរខ្លាំងណាស់តែក៏ឆ្ងល់ដែរថាហេតុអីនាយឡើងទៅលើនោះម្ដេចក៏មិនមករកគាត់។

ស្នាមស្នេហ៍ចំណងបេះដូង💖 Where stories live. Discover now