ភាគ:18 « ដឹងថាមុននេះអូនបំភ័យបងទេ »

4.1K 361 20
                                    

    អំឡុងពេលតែមួយជាមួយគ្នាភ្លាមៗវត្តមានរបស់ប្រពន្ធក៏ស្រាប់តែលេចឡើងមកឈរនៅចំពោះមុខប្ដី ថែមទាំងបានឃើញហេតុការណ៍មួយដែលនាយមិនបានតាំងចិត្តឲកើតឡើងទៀតផង។ ជុងហ្គុកសម្លឹងទៅមើលប្រពន្ធទាំងចិត្តបារម្ភនៅពេលដែលឃើញគេយំ នាយមិនបានតាំងចិត្ត នាយដឹងថានេះជាផែនការដែលរៀបចំឡើងដើម្បីឲថេយ៉ុងបានឃើញនិងឲពួកគេឈ្លោះគ្នាប៉ុន្ដែថេយ៉ុងគេមិនដឹង គេមិចនិងអាចគិតដល់ថាវាជាអ្វីឲប្រាកដនោះបើចូលមកក៏ឃើញប្ដីឈរឱបថើបជាមួយស្រីទៅហើយនោះ។

  ថេយ៉ុងឈរយំញ័រខ្លួនសស្រាក់សម្លឹងមកប្ដីខ្លួនឯង ហឹុស! ឯណាទៅពាក្យដែលឲថាស្រឡាញ់? ឯណាទៅពាក្យសន្យាកាលពីប៉ុន្មានថ្ងៃមុននោះហឹុកៗ វាត្រឹមជាសន្យាខ្យល់តែប៉ុណ្ណោះ គេជាមនុស្សប្រុសមិចនិងអាចផ្គាប់ចិត្តនាយបានដូចមនុស្សស្រីទាំងនោះទៅ?? ។

« ថេយ៍មិនមែនបែបហ្នឹង ស្ដាប់បងសិន~ »ជុងហ្គុក នាយបោះជំហ៊ានទៅរកប្រពន្ធទាំងញ័របបូរមាត់សស្រាក់ខណ:ឯអ្នកជាប្រពន្ធគ្រាន់តែឃើញប្ដីដើរមកក៏ប្រញាប់រំកិលខ្លួនចេញខាងមិនឲនាយប៉ះបាននោះទេ ។

« ថយចេញ កុំមកជិតអូន » ឮសម្ដីប្រពន្ធហើយជុងហ្គុកបានត្រឹមឈប់ស្ងៀមឈរត្រង់មួយកន្លែង តើគួរធ្វើយ៉ាងមិចទើបល្អទៅហើយកំពុងគិតមិនបានប៉ុន្មានភ្លាមៗយ៉ុងអ៊ុនក៏ស្រាប់តែចូលមកគៀកដើមដៃមាំរបស់នាយជាប់ថែមទាំងពោលពាក្យសម្ដីយ៉ាងស្និតស្នាលជាមួយថែមទៀតផង ហេតុនាំឲថេយ៉ុងឮហើយក៏រឹតតែយំលើសដើម។

« ហឹុម! លោកចនកុំខ្វល់អី ពួកយើងឆាប់មកបន្តក្ដីសុខជាមួយគ្នាវិញទៅល្អដែរទេ? មកមានក្ដីសុខសប្បាយៗបែបដែលយើងធ្លាប់ធ្វើជាមួយគ្នា~ »យ៉ុងអ៊ុន ពោលពាក្យទាំងញញឹមចុងមាត់លួចដៀងភ្នែកទៅមើលទឹកមុខរបស់អ្នកទាំងពីរ ធ្វើឲនាងសមចិត្តជាខ្លាំងមិនគួរពួកគេឆាប់ចូលអន្ទាក់របស់នាងយ៉ាងងាយបែបនេះសោះ។

« ស្ងាត់មាត់ភ្លាមទៅ កាង យ៉ុងអ៊ុន!!!!! »ជុងហ្គុក ក្ដាប់ម្រាមដៃខ្លាំងៗសម្លឹងមើលនាងពោពេញដោយកំហឹងនេះបើមិនយល់ថាថេយ៉ុងនៅទីនេះម្ល៉េះជីវិតនាងអស់ត្រឹមនេះហើយ។

ស្នាមស្នេហ៍ចំណងបេះដូង💖 Where stories live. Discover now