ភាគ:07 « ប្ដីជួយអូនផង អ្ហឹកៗ»

6.1K 459 25
                                    

ដើរចូលមិនបានប៉ុន្មានថេយ៉ុងក៏ត្រូវជុងហ្គុកជម្រិតសួរចម្លើយទើបគេខាំមាត់ដកដង្ហើមធំមួយហឹុស ទើបបើកភ្នែកមកសម្លឹងមុខជុងហ្គុកហាមាត់ផ្ដល់ចម្លើយឲនាយញញឹមពេញចិត្តស្ដូក។

« ខ្ញុំយល់ព្រម »ថេយ៉ុង ឮចម្លើយដែលខ្លួនចង់បានហើយជុងហ្គុកស្រាប់តែញញឹមឡើងសម្លឹងទៅកាន់ថេហ្យុនយ៉ាងកំណាច ឯចាស់ៗវិញក៏ញញឹមរីករាយនិងចម្លើយនេះដូចគ្នា ខុសប្លែកតែថេហ្យុនគេប្រឹងញញឹមទាំងបង្ខំខណះឯដៃក៏ប្រឹងក្ដាប់ទប់កំហឹងសឹងតែបាក់ក្រចកទៅហើយហេតុអីទៅជាបែបនេះ។

« ហឹុសៗ ល្អណាស់ថេយ៉ុងរបស់យើង »ជុងហ្គុក សើចសមចិត្តកែវភ្នែកក្រហមដិតបាញ់តម្រង់ទៅរកថេហ្យុនដោយកំហឹងអួលណែនពេញប្រអប់ទ្រូងនេះបើមិនយល់ថានៅចំពោះមុខថេយ៉ុងនិងអ្នកគ្រប់គ្នាទេម្ល៉េះពេលនេះនាយនិងមិនបណ្ដោយឲគេបានដកដង្ហើមលើសពី២នាទីឡើយ ។ ឆ្ងល់ទេថាហេតុអីសុខៗថេយ៉ុងស្រាប់តែយល់ព្រមចុះអេតាសីុវិលនិងជុងហ្គុកទាំងដែលមុននេះគេត្រូវថេហ្យុនគំរាមរួចនោះ
ហើយរួចចុះជុងហ្គុកកើតអ្វីទើបបានជាសុខៗនាយស្រាប់តែមានកំហឹងនិងថេហ្យុនដល់ថ្នាក់ចង់សម្លាប់គេបែបនេះ??។

ត្រឡប់ទៅមុននេះបន្តិច៚
ក្រោយពេលថេហ្យុនបាននាំថេយ៉ុងចេញទៅជុងហ្គុកនាយហាក់អាចទាយដឹងមុនថាមានរឿងអ្វីទើបនាយបញ្ជាឲលីអាន់តាមទៅមើលដោយសម្ងាត់និងថតខ្លីបវីដេអូឲនាយក្រោយមក វីដេអូរបស់ពួកគេឲក៏បានមកដល់ដៃនាយមិនអង្អង់ពេលយូរជុងហ្គុកក៏សុំចេញមកក្រៅដោយប្រាប់ថាមកនិយាយការងារ ជុងហ្គុកដៃការមើលវីដេអូបណ្ដើរឯជើងក៏ចេះតែបោះជំហ៊ានទៅមុខលឿនទៅៗ មកដល់នាយក៏ឈប់នៅជ្រុងម្ខាងជាមួយលីអាន់ទ្រាំមើលសកម្មភាពដែលថេហ្យុនធ្វើបាបទៅកាន់មនុស្សរបស់នាយទាំងកំហឹងខឹងក្រោធ ក្នុងដៃក៏ក្ដាប់កាន់ទូរស័ព្ទកាន់តែខ្លាំងទៅៗរហូតដល់វាមានស្នាមប្រេះលីអាន់វិញក៏បានត្រឹមតែជួយទប់នាយមិនឲចូលទៅ >< ក្រោយពេលថេហ្យុនដើរចេញទៅជុងហ្គុកក៏ប្រាប់ឲលីអាន់ទៅធ្វើយ៉ាងមិចក៏បានដើម្បីពន្យាពេលមិនឲគេចូលទៅក្នុងបន្ទប់ឯនាយក៏ចូលទៅនិយាយជាមួយថេយ៉ុង។

ស្នាមស្នេហ៍ចំណងបេះដូង💖 Where stories live. Discover now