💜1💜

52 2 0
                                    

ភាគ១

        ខ្យល់ធ្លាក់ជំនោរមករំភើយៗ ពាំនាំឲស្លឹកឈើដែលនៅលើមែកចាប់បករវិចៗទៅតាមជំនោរខ្យល់ គួបផ្សំអាកាសធាតុស្រស់ស្រាយផ្ទៃមេឃស្រឡះល្អ សាកសមជាថ្ងៃដែលមនុស្សគ្រប់គ្នាគួរទម្លាក់ទុក្ខព្រួយនឹងភាពស្មុកស្មាញរបស់ខ្លួនចោលមួយដុំ ហើយនាំគ្នាដើរកំសាន្ដលំហែកាយ។ ក្មេងស្រីវ័យ១៨ឆ្នាំពាក់រ៉ូបដៃតូចសំយ៉ុងចុះក្រោមរំភើយលើជង្គង់បន្ដិចពណ៍ផ្កាឈូកស្រាល បូកផ្សំនឹងសក់ត្រង់ក្រាស់ប្រាស់ស្មា មើលទៅស្រស់ស្អាតហាក់ដូចទេពធីតាដើរដី កំពុងសម្លឹងមើលទៅតាមបង្អួចរំពៃទៅទេសភាពសួនផ្ការុក្ខជាតិ ដែលដុះអមលម្អរនៅជុំវិញផ្ទះវីឡាដ៏ប្រណិតនេះ មើលដេញរហូតក្រលេកមកក្នុងផ្ទះ មកសម្លឹងបុរសអាយុក្បាលជិតចូលខ្ទង់៣០ឆ្នាំ មាឌមាំសង្ហា ច្រមុះស្រួច កែវភ្នែកស្រទន់ នឹងដៃដ៏វែងស្រឡូនដែលកំពុងកាន់ជក់ជ្រលក់ពណ៍ មកគូសវាសលើផ្ទាំងក្រណាត់ផាត់ពណ៍ យ៉ាងម៉ត់ចត់និងយកចិត្តទុកដាក់បំផុត ធ្វើឲនាងតូចច្រម៉ក់តាមសម្លឹងមើលគ្រប់សកម្មភាពនាយគ្មានរំលង។ នាយគឺ គីម ថេយ៉ុង កំលោះរូបស្រស់សង្ហារតែម៉ឺងម៉ាត់មិនសូវមាត់កមើលទៅគេរៀងគ្រោតគ្រៀតបន្ដិច ចូលចិត្តចំណាយពេលស្ទើរពេញមួយថ្ងៃអង្គុយគូរគំនូរនៅក្នុងបន្ទប់គំរូរបស់គេដែលដាក់តាំងស្កេកស្កាសទៅដោយគំនូរដែលជាស្នាដៃរបស់នាយផ្ទាល់ពាសពេញបន្ទប់មើលយូរៗដូចជាសារមន្ទីតាំងពិព័រគំនូរ។

« យូមី ថ្ងៃនេះទំនេរគ្មានការងារទេឬ? បានជាមកអង្គុយមើលពូគូររូបបែបនេះ »ថេយ៉ុង សួរទៅកាន់មនុស្សស្រីតូចច្រម៉ក់គួរឲស្រឡាញ់នៅនឹងមុខទាំងមិនងាកមើលចំ ធ្វើឲយូមីភ្ញាក់ព្រឺត អង្គុយលួចមើលគេជាងកន្លះថ្ងៃហើយគេមិនមាត់មិនកស្មានតែគេចាត់ទុកនាងជាជញ្ចាំងទេតើ។

« គឺអត់មាននឹងហើយណា៎! អផ្សុកក៏មកមើលពូទៅ »ការពិតគឺនាងមិនមានការងារអ្វីធ្វើមែន បញ្ចប់ថ្នាក់វិទ្យាល័យហើយតែក៏មិនទាន់ចង់ធ្វើជានិសិត្សនៅសកលវិទ្យាល័យស្អីដែរ ចង់នៅអង្គុយមើលបុរសម្នាក់ដែលបានលួចឆក់យកបេះដូងនាងទៅនេះគូរគំនូរវិញ នាងមិនចូលចិត្តការរៀនប៉ុន្មានទេចង់ក្លាយជាវិចិត្រករ តែឪពុកម្ដាយវិញសុទ្ធសឹងតែជាគ្រូបង្រៀននឹងមិនចង់ឲនាងក្លាយជាវិចិត្រករ វិចិត្រត្កួយស្អីអស់នឹងដែរ ចឹងហើយទើបនាងគេចៗមិនចង់នៅផ្ទះទាល់តែសោះ។

ស្នាមអតីត ( Shortly )Where stories live. Discover now