💚4💚(TY's POV)

20 1 0
                                    

ភាគ៤

Taehyung's POV:

        _មាននាងតូចម្នាក់មុខមាត់គួរឲស្រឡាញ់មកអង្គុយមើលខ្ញុំគូរគំនូររាល់ៗថ្ងៃ។ ថ្ងៃនេះនាងពាក់រូបផ្កាឈូកស្រាល ដៃតូចសំយ៉ុងលើជង្គង់ សក់ទម្លាក់ប្រាស់ស្មារមើលទៅគ្មានកន្លែងទាស់ នាងស្អាតណាស់ ស្អាតជាងគំនូរទៅទៀត។ ពេលនេះខ្ញុំកំពុងអង្គុយលួចគូររូបនាង អូ!ទេនាងងាកមកហើយ រូបនេះប្រហែលជាត្រូវបង្ហើយពេលក្រោយហើយ។

      _មិនដឹងជាយ៉ាងមិចទេពេលបានក្បែរនៅជិតៗនឹងនាងខ្ញុំពិបាកនឹងគ្រប់គ្រងខ្លួនឯងម្លេះ ក្លិននាងក្រអូបណាស់ ខ្ញុំចូលចិត្តក្លិនខ្លួននាង ខ្ញុំអាចនឹងមិនប្រយ័ត្នថើបនាងបានគ្រប់ពេលដែលសម្លឹងចំមុខនាង បើខ្ញុំមិនហាមខ្លួនឯង ហើយចុងក្រោយពួកយើងក៏បានថើបគ្នា បបូរមាត់នាងផ្អែមដូចជាទឹកឃ្មុំខ្ញុំមិនអាចប្រកែកបានឡើយ។
      
      _ថ្ងៃនេះចម្លែកណាស់បាត់នាងឲឈឹង តិចខឹងខ្ញុំថើបនាងកាលពីម្សិលមិញទៅ? តាមពិតនាងមករកខ្ញុំតើតែនាងលិបលរ។ ថ្ងៃនេះស្លៀកពាក់ប្លែកខុសធម្មតា? មកបបួលខ្ញុំដើរលេងសួនកំសាន្ដ? ឲខ្ញុំបដិសេដម្ដេចបានប្រាកដជាទៅហើយ។ កន្ត្រក់វិល...ទូកហោះ....រទេះភ្លើងហោះ.....។

       _បើខ្ញុំបដិសេធថាមិនទៅពេលនេះប្រហែលមិនត្រូវមកអង្គុយក្អួតចង់ស្លាប់ទេ នៅត្រូវនាងសើចចំអកទៀតពិតជាគួរឲខ្មាស់ តែយ៉ាងណាក៏បានធ្វើជាចំណែកមួយឲនាងសប្បាយចិត្តដែរ។

       _ពីមួយថ្ងៃទៅមួយថ្ងៃពួកយើងស្និទស្នាលទៅៗ អារម្មណ៍ស្រឡាញ់ក៏ចេះតែកើនឡើងទៅរហូតខ្ញុំបារម្ភថា តើថ្ងៃណាមួយខ្ញុំអាចនឹងរស់ខ្វះនាងបានទេ?

       _ហើយថ្ងៃនោះក៏មកដល់ពិតមែន ខ្ញុំសប្បាយរហូតភ្លេចគិតពីបញ្ហាដែលនៅចំពោះមុខខ្ញុំ។ ទូរស័ព្ទរោទ៍ ខ្ញុំទទួល ឮលោកគ្រូពេទ្យប្រាប់ខ្ញុំថា"ជំងឺលោកសល់ពេលមិនដល់២ខែទៀតទេ"....បេះដូងខ្ញុំខ្ទេចខ្ទាំ ខ្ញុំមិនក្លាហានអាចសូម្បីតែប្រាប់ទៅកាន់នាងនូវការពិត ខ្ញុំខ្លាច ខ្លាចខ្លាំងណាស់........

_ខ្ញុំចង់ឲនាងបំភ្លេចខ្ញុំហើយក៏មិនចង់ឲនាងបំភ្លេចខ្ញុំ វាស្រពិចស្រពិល តែខ្ញុំមិនអាចហើបមាត់ដេញនាងចេញបាននោះទេ ណាស់ហើយចឹងឲនាងស្អប់ខ្ញុំចុះដូច្នោះនាងនឹងឆាប់បំភ្លេចខ្ញុំបានលឿន នាងនៅក្មេងអនាគតនៅវែងឆ្ងាយ ហេតុអីត្រូវមកខ្វល់នឹងមនុស្សជិតស្លាប់ដូចខ្ញុំ?

       _នាងភ្លេចខ្ញុំហើយមែនទេ?កាត់ចិត្តបានពិតមែន?  នាងត្រូវទៅឆ្ងាយហើយ ពេលមិននៅក្បែរខ្ញុំនាងមានក្ដីសុខទេ? មានអ្នកដើរលេងជាមួយទេ? ពេលនេះជំងឺខ្ញុំធ្ងន់ធ្ងរឡើងហើយ ខ្ញុំចង់ទៅជូនដំណើរនាងលើកចុងក្រោយ តែខ្ញុំមិនអាចសូម្បីតែងើបចេញពីគ្រែ....សុំទោស។

        _រហូតដល់ដង្ហើមចុងក្រោយរបស់ខ្ញុំ បានត្រឹមផ្ដាំផ្ញើរប្អូនស្រីឲជួយមើលថែអ្វីគ្រប់យ៉ាងនៅផ្ទះនេះរង់ចាំនាង ខ្ញុំចង់ប្រគល់គ្រប់យ៉ាងដែលនៅសេសសល់ឲទៅនាង រូបគំនូររ៉ូបផ្កាឈូកនោះខ្ញុំប្រឹងគូរបង្ហើយវាទាំងជំងឺធ្វើទុកបណ្ដើរ រហូតដល់គូរវារួចរាល់ ប្អូនស្រីខ្ញុំខឹងនឹងខ្ញុំខ្លាំងណាស់ដែលនៅប្រឹងគូរទៀតឈឺថ្នាក់នេះហើយ តែវាជាអ្វីដែលខ្ញុំអាចធ្វើបានជាលើកចុងក្រោយ បើទោះមានក្ដីសង្ឃឹមតិចថាពេលនោះនាងនឹងអាចចងចាំខ្ញុំបានក៏ដោយ......។

សូមអង្វរកុំ....កុំភ្លេចខ្ញុំឲសោះ......

ស្នាមអតីត ( Shortly )Donde viven las historias. Descúbrelo ahora