❤️2❤️

25 1 0
                                    

ភាគ២

 
        ថ្ងៃថ្មីមួយទៀតក៏បានឈានចូលមកដល់ អ្នកកំលោះសម្ងំនៅក្នុងបន្ទប់ធ្វើកិច្ចការរបស់ខ្លួនតាមទម្លាប់ តែនាយក៏រៀងមានអារម្មណ៍ប្លែកៗ ថ្ងៃនេះបាត់មិនឃើញនាងតូចមកសោះ ប្រហែលជាដោយសារតែរឿងដែលបានកើតឡើងកាលពីម្សិលមិញហើយ គេក៏គិតថាវារៀងជ្រុលហួសហេតុបន្ដិចដែរ ។ កំពុងស្លុងអារម្មណ៍ក៏ឃើញនាងតូចអើតក្បាលតាមបង្អួចបន្ទប់ផ្លឹមៗដូចពស់ប្រលិតត្រាំទឹក ឃើញហើយគួរឲអស់សំណើចអត់មិនបានក៏ពោលហៅឡើង៖

« នៅអើតលើមដូចចោរដល់ណាទៀត ប្រយ័ត្នពូប្ដឹងប៉ូលីសចាប់ណា៎ »ឮដូច្នេះភ្លាមនាងតូចក៏ប្រញាប់ក្រោកឈរយ៉ាងលឿនបង្ហាញឲឃើញសម្លៀកបំពាក់ប្លែក ព្រោះធម្មតានាងចូលចិត្តស្លៀកពាក់រ៉ូបក្រោមជង្គង់បន្ដិច តែថ្ងៃនេះនាងពាក់អាវយឺតខើចខ្លួនបញ្ចេញរាងចង្កេះអង្ក្រង ជាមួយខោប៊យខ្លីទម្លាក់សក់ដោយមានត្រឹមដង្កៀបរូបផ្កាមួយប៉ុណ្ណោះ ឯផ្ទៃមុខក៏មិនបានតុបតែងច្រើនស្ពាយកាបូបតូចចំហៀង តែក៏មើលទៅស្រស់ស្អាតបែបខ្ជូតៗគួរឲស្រឡាញ់។ នាងតូចនៅឈរអឹមអៀនពេលត្រូវអ្នកកំលោះចាប់បាន មិនហ៊ានទាំងមើលមុខគេចំផង ក៏ត្រូវគេសួរបន្ដ៖

« តែងខ្លួនចេញក្រៅមែនទេ? »នាងមិនឆ្លើយតែក៏ងក់ក្បាលជាប់ស្អេកជំនួសចម្លើយ រួចក៏ពោលឡើង៖
« ខ្ញុំចង់បបួលពូទៅសួនកំសាន្ដ ពូទំនេរទេ? »
« អឺ...គឺ »
« មិនអីទេៗ ខ្ញុំទៅជាមួយមិត្តភក្ដិក៏បាន »ថេយ៉ុង គេមិនទាន់ទាំងឆ្លើយសម្រេចផង នាងក៏កាត់ន័យយកតែម្នាក់ឯង ព្រោះដឹងថាគេនឹងបដិសេធចង់នៅផ្ទះគូរគំនូរ តែចម្លើយរបស់គេក៏ធ្វើឲនាងសប្បាយអរចង់ហោះ។
« អត់ទេពូមានទាន់បដិសេធឯណា គ្រាន់តែពូភ្ញាក់ផ្អើលបន្ដិចប៉ុណ្ណោះ តោះ »។

+សួនកំសាន្ដ

     មកដល់សួនកំសាន្ដភ្លាមនាងតូច យូមី នៅមិនស្ងៀមទាជិះនេះជិះនោះគ្មានស្បើយ ឯគេដែលជាអ្នកដើរតាមនាងឡើងដូចជ្រូកពុល ផុតពីលេងគប់ប៉េងប៉ោង ក៏បង្ខំគេឲលេងជិះសេះហោះជាមួយទាំងដែលគេអាយុជិតរកក្ដារមឈូសស្អែកខានស្អែកទៅហើយ ខ្មាសគេផងអីផងតែក៏មិនហ៊ានប្រកែកពេលឃើញនាងតូចហាក់សប្បាយរីករាយខ្លាំង គេក៏បណ្ដោយខ្លួនឲនាងអូសបានតាមចិត្ត កន្ត្រក់វិល ទូកហោះ រទេះភ្លើងផ្ដាច់ប្រលឹង.... ទ្រាំលែងបានហើយ គ្រាន់តែចុះពីរទេះភ្លើងដល់ដីភ្លាមគេក៏ស្រវេស្រវារកកន្លែងក្អួត។

ស្នាមអតីត ( Shortly )Where stories live. Discover now