★ថ្ងៃត្រូវឡើងអត្ថាធិប្បាយរបស់Pieing with team
បញ្ចាំងឲឃើញទិដ្ឋភាពនៅក្នុងបន្ទប់មួយដ៏មមារញឹកមានសិស្សជាច្រើនក្រុមកំពុងរងចាំដើម្បីឡើងអត្ថាធិប្បាយនិងធ្វើបទបង្ហាញពីកិច្ចការក្រុមរបស់ខ្លួនដែលពួកគេទាំងអស់គ្នាបានខិតខំប្រឹងប្រែងធ្វើយ៉ាងសម្រិតសម្រាំងនិងអស់ពីសមត្ថភាពដែលពួកគេមានអស់រយៈពេល6ថ្ងៃនេះ ដើម្បីទទួលបាននៅពិន្ទុល្អរៀងៗខ្លួនក្នុងការឡើងទៅសិក្សាបន្តជានិស្សិតឆ្នាំទី3របស់ពួកគេ។
នេះគឺម៉ោង8ព្រឹកជាពេលវេលាដែលការប្រឡងតេស្តសមត្ថភាពរបស់និស្សិតប្រុសស្រីបានចាប់ផ្ដើមក្រាក......(សំឡេងបើកទ្វាបានបន្លើរឡើង)
លោកគ្រូប្រាក់ងឿង:. សួស្ដីកូនៗទាំងអស់គ្នា
សិស្សទាំងអស់:. បាទ/ចាស សួស្ដីលោកគ្រូ
លោកគ្រូប្រាក់ងឿង:. សុខសប្បាយទេកូនៗ បើតាមមើលនៀកឃើញថាទឹកមុខម្នាក់ៗស្រស់បស់ល្អណាស់នេះក៏មានន័យថាសុខទាំងអស់គ្នាហើយ។ អញ្ចឹងថ្ងៃនេះលោកគ្រូមិនមែនមកដាក់ពិន្ទុឲកូនៗទាំងអស់គ្នាតែម្នាក់ឯងទេ ក្នុងថ្ងៃនេះគឺយើងទាំងអស់គ្នាពិតជាមានកិត្តិយសយ៉ាងខ្លាំងក្រោមការចូលរួមពីសំណាក់លោកនាយកសាលារបស់យើងគឺលោកថេងប៊ុននិងជាពិសេសនោះគឺលោកវិសៈផារ៉ាដេតដែលជាអ្នកគ្រប់គ្រងនិងជាម្ចាស់នៃសកលវិទ្យាល័យរបស់យើងតែម្តង សូមស្វាគមន៍លោកទាំងពីរមកកាន់វេទិការណ៍
សិស្សទាំងអស់:. (ទះដៃអមដំណើរ ពេលលោកទាំងពីរដើរចូលមកកាន់កៅអីកិត្តិយសរបស់គណកម្មាធិការ)
លោកនាយកថេងប៊ុន&លោកឧកញ្ញាវិសៈផារ៉ាដេតបានដើរចូលមកហើយនិយាយសួស្ដីទៅកាន់សិស្សានុសិស្សរួចក៏ចាប់ផ្ដើមការប្រឡង។សិស្សានុសិស្សទាំងអស់បានឡើងអត្ថាធិប្បាយម្ដងមួយក្រុមៗដែលក្នុងនោះក៏មានក្រុមមួយដែលជាក្រុមរបស់Pieingផងដែរ វាមានដំណើរការល្អខ្លាំងណាស់ជាមួយនឹងការបញ្ចេញសមត្ថភាពរបស់សិស្សទាំង6ក្រុមហើយជាពិសេសគឺក្រុមរបស់Pieing គណកម្មការទាំងបីពេញចិត្ដថែមទាំងសសើរមិនដាច់ពីមាត់នឹងក្រុមមួយនេះខ្លាំងណាស់អង្គុយមើលនិងស្ដាប់ប្រកបដោយការញញឹមពេញចិត្ដយ៉ាងខ្លាំងដោយមិនមាននូវចន្លោះខ្វះខាតអ្វីសោះគឺស្រុះគ្នាល្អមែនទែន។តែធាតុពិតគឺមិនដូចដែលបានឃើញទាំងស្រុងទេ Pieingនិងវ៉ាខៃតាំងពីថ្ងៃដែលពួកគេឈ្លោះប្រកែកគ្នានោះមករហូតមកទល់ពេលនេះគឺមិនទាន់ត្រូវគ្នាវិញទេដោយមុនពេលចូលប្រឡងក៏មិនអង្គុយជិតគ្នា និយាយក៏មិននិយាយ មុខគ្នាក៏មិនចង់មើលដែរតែដោយសារតែភារកិច្ចទើបបង្ខំចិត្ដធ្វើការងាររួមក្រុមរបស់ខ្លួនដែលនៅសល់បន្តិចនេះឲល្អបំផុតតាមដែលអាចធ្វើបាន ហើយនៅក្នុងការអត្ថាធិប្បាយនេះគឺពួកគេឡើងនិយាយតាមកន្លែងរៀងៗខ្លួនដែលពួកគេបានចែកគ្នាតាំងពីដំបូងដោយវ៉ាខៃមិនបានយកកន្លែងរបស់Pieingទេគឺឡើងតាមធម្មតា ព្រោះ........
YOU ARE READING
ស្រឡាញ់ពីសូន្យដល់មួយរយ 🔥🔞
Romanceក្រោយពីការប្រព្រឹត្ដនូវទង្វើអចេតនាមួយបានធ្វើឲមនុស្សពីរនាក់ដែលមិនធ្លាប់ស្គាល់គ្នាពីមុនមកប្រែក្លាយជាអ្នកស្គាល់និងខិតចូលទៅរកគ្នាបន្តិចម្ដងៗថែមទាំងមានបង្កប់នូវកូនចិត្តអាណិតស្រឡាញ់បារម្ភខ្វល់ខ្វាយពីគ្នាស្ទើគ្រប់វិនាទី។