★នៅក្នុងpub
មានមនុស្សយ៉ាងច្រើនកុះករមានប្រុសមានស្រីសុទ្ធតែយុវវ័យអ្នកខ្លះក៏មកដើម្បីជួបជុំសប្បាយជាមួយមិត្ដភក្ដិ ជាមួយមិត្ដប្រុស,មិត្ដស្រី ឯអ្នកខ្លះទៀតក៏មកដើម្បីបំភ្លេចទុក្ខសោកទាំងឡាយដោយការញាំស្រានិងរាំលេងជាមួយតន្រ្តីដ៏សម្បូរបែបនាពេលរាត្រីក្រោមពន្លឺភ្លើងពណ៌ក្នុងនោះក៏មាននូវក្រុមមិត្ដភក្តិរបស់Pieingយើងផងដែរ។
ដាវណ្ណវី: ហីយ៉ានេះម៉ោង8:30pmហើយPieingនៅមិនទាន់មកដល់ទៀត ពួកយើងក៏ផឹកមុនកន្លះម៉ោងហើយមែនទេ😆
នុន: ប្រហែលបន្តិចទៀតមកដល់ហើយមើលទៅ
ពី: នោះPieingមកហើយ(អ្នកទាំងអស់គ្នាក៏ងាកមើលព្រមៗគ្នា)
នុន :. Pieingពួកយើងនៅខាងនេះ(លើកដៃហៅព្រោះឃើញPieingកំពុងងាករកពួកខ្លួន)
Pieing:. Aww គ្នាមកយឺតហើយសុំទោសផងណា
ពី: មិនអីទេ ពួកយើងទើបតែចាប់ផ្ដើមដែរទេ នេះកែវរបស់Pieing(យកកែវដាក់នៅខាងមុខPieing)
នុន : ចាំខ្ញុំចាក់ស្រាឲណា
Pieing:. អត់មានទឹកកកទេហ៎
វ៉ាខៃ:. អ្នកណាគេទៅផឹកស្រាដាក់ទឹកកកទៅ បាត់បង់រសជាតិអស់ហើយ(និយាយទាំងមិនមើលមុខPieingទេធ្វើផឹកស្រាមិនដឹងខ្លួន)
Pieing:. ចេះនិយាយជាមួយយើងហើយហេស
វ៉ាខៃ: អ្នកណានិយាយជាមួយឯង យើងក៏និយាយចោលទេ
ពី:. ហីយ៉ា និយាយជាមួយគ្នាឲល្អបន្តិចទៅបានទេ វ៉ាខៃ
វ៉ាខៃ:. នេះបងក៏និយាយល្អបំផុតហើយតាសអូន😿
ពី:. អឺៗ...ល្អអស់ហើយមែនទេ?😆
ដាវណ្ណវី&នុន: បែបអស់ត្រឹមហ្នឹងហើយ🤣(ទាំងបីនាក់ក៏នាំគ្នាសើចយ៉ាងខ្លាំង)
វ៉ាខៃ:. មិនមានអ្វីល្អសើចសោះចេះនាំគ្នាសើចទៅកើត😒 បានហើយៗឈប់សើចមកលើកកែវឡើងcheer
(ជុលកែវហើយក៏នាំគ្នាផឹកបន្តិចរួចក៏នាំគ្នានិយាយជជែកគ្នាពីនេះពីនោះ តែនុនបែរជាចាប់អារម្មណ៍ទៅនឹងPieingដែលអង្គុយក្បែរខ្លួនទៅវិញ)នុន: ហឺយ...Pieingករបស់Pieingកើតអីហ្នឹង(និយាយដោយភាពភ្ញាក់ផ្អើល)
Pieing:. ហាស៎កខ្ញុំកើតអី😳
YOU ARE READING
ស្រឡាញ់ពីសូន្យដល់មួយរយ 🔥🔞
Romanceក្រោយពីការប្រព្រឹត្ដនូវទង្វើអចេតនាមួយបានធ្វើឲមនុស្សពីរនាក់ដែលមិនធ្លាប់ស្គាល់គ្នាពីមុនមកប្រែក្លាយជាអ្នកស្គាល់និងខិតចូលទៅរកគ្នាបន្តិចម្ដងៗថែមទាំងមានបង្កប់នូវកូនចិត្តអាណិតស្រឡាញ់បារម្ភខ្វល់ខ្វាយពីគ្នាស្ទើគ្រប់វិនាទី។