★ព្រឹកថ្ងៃថ្មីក៏បានចូលមកដល់🌤️🌄•In Call
Tathananakchai:. ជម្រាបសួរប៉ា ប៉ាcallមកកូនទាំងប្រលឹមបែបនេះមានការអ្វីមែនទេបាទ
Tathananak:. កូនសម្លាញ់របស់ប៉ា តែប៉ាcallទៅកូនហើយមិនចេះថាគ្មានការអីនោះទេ គឺថាបញ្ហាក្រុមហ៊ុនរបស់កូន កូនដោះស្រាយហើយនៅហាស? តាមបា៉ដឹងដំណឹងពីកូនTyvathដូចជាមិនសូវល្អប៉ុន្មានទេមែនទេ?
Tathananakchai:. គឺ....កូនបានស្រាយរួចហើយប៉ាតែមិនទាន់ដាច់ស្រេចទេ ព្រោះអាលោកKrittavongម្នាក់នោះបានបង្វែដានប៉ូលីសដោយការទម្លាក់កំហុសទាំងអស់ឲទៅមនុស្សម្នាក់ដែលដឹងមកថាជាដៃស្ដាំរបស់គេទៀតផងណាប៉ា
Tathananak:. ហីយ៉ា....មិចនឹងអាចទៅកូន បើជាដៃស្ដាំរបស់គេមែននោះច្បាស់ណាស់ថាពិតជាមនុស្សសំខាន់សម្រាប់krittavongនោះ តើហេតុអ្វីបានជាគេមិនទម្លាក់កំហុសឲអ្នកផ្សេងទៅហាស
Tathananakchai:. រឿងនោះវាមានហេតុផលណាប៉ា បងtyvathប្រាប់ថាដោយសារតែមនុស្សប្រុសម្នាក់ហ្នឹងមានចិត្ដស្រឡាញ់ទៅលើកូនប្រុសរបស់លោកkrittavongណាប៉ា ហើយលោកkrittavongគាត់មិនចូលចិត្ដប្រភេទមនុស្សស្រឡាញ់ភេទដូចគ្នាទេជាពិសេសគឺកូនប្រុសតែម្នាក់គត់របស់គាត់តែម្ដង អញ្ចឹងហើយទើបធ្វើឲលោកឆ្លៀតឱកាសនេះធ្វើបាបគេម្នាក់នោះទៅ
Tathananak:. អីក៏អាក្រក់ម្លេះទេ មិនដឹងថាក្មេងប្រុសដែលជាកូនរបស់krittavongម្នាក់ហ្នឹងគ្នាមានចិត្ដស្រឡាញ់ទៅលើកូនចៅប៉ាខ្លួនដែរឬអត់ទេណ៎ បើសិនជាគ្នាមានចិត្ដស្រឡាញ់វិញនោះត្រូវប៉ាបំបែកបំបាក់ចឹងគួរឲអាណិតណាស់។ ហើយតើកូនបានស្គាល់ឬធ្លាប់ឃើញកូនប្រុសគេម្នាក់ហ្នឹងដែរទេ?
Tathananakchai:. មិនដែរទេប៉ា ព្រោះប្រវត្ដិក្រុមគ្រួសាររបស់គាត់គឺត្រូវបានលាក់យ៉ាងអាថ៌កំបាំងគ្មានអ្នកណាដឹងទេថាប្រពន្ធនិងកូនរបស់គាត់ជានរណានោះទេ
Tathananak:. ដល់ថ្នាក់នេះហ៎ មនុស្សម្នាក់នេះមិនធម្មតាទេ កូនត្រូវប្រយ័ត្នខ្លួនឲបានខ្លាំងជាងមុនណាកូន ប៉ាប្រាប់ណាមនុស្សសម័យនៀកមិនគួរឲទុកចិត្ដទេ ហើយកូនរកធ្វើអ្វីបន្តទៀតចំពោះរឿងនេះហាស
YOU ARE READING
ស្រឡាញ់ពីសូន្យដល់មួយរយ 🔥🔞
Romanceក្រោយពីការប្រព្រឹត្ដនូវទង្វើអចេតនាមួយបានធ្វើឲមនុស្សពីរនាក់ដែលមិនធ្លាប់ស្គាល់គ្នាពីមុនមកប្រែក្លាយជាអ្នកស្គាល់និងខិតចូលទៅរកគ្នាបន្តិចម្ដងៗថែមទាំងមានបង្កប់នូវកូនចិត្តអាណិតស្រឡាញ់បារម្ភខ្វល់ខ្វាយពីគ្នាស្ទើគ្រប់វិនាទី។