Part2
>> បងble
សម្លេងរបស់មនុស្សស្រីម្នាក់បានហៅឈ្មោះរបស់គេខ្ញុំក៏ងាកទៅមើលតាមប្រភពសម្លេងក៏ឃើញថាជាស្រីម្នាក់ពីម្សិលមិញ ទឹកមុខរបស់bibleប្រែមកជាញញឹម ហើយគេក៏ងើបពីតុដើរទៅរកម្នាក់ស្រីនោះដែរឈរចាំនៅមុខច្រកចូលទាំងញញឹម បេះដូងរបស់ខ្ញុំពេលនេះបែកប្រេះចេញពីគ្នា ឈឺចាប់ក្នុងចិត្តប៉ុន្តែមិនបញ្ចេញអោយគេឯងដឹងខ្ញុំទ្រាំអង្គុយមើលពួកគេទាំងដើរចេញទៅទាំងឈឺចាប់ក្នុងទ្រូងអារម្មណ៍របស់ខ្ញុំពេលនេះវាឈឺជាគេយកកាំបិតមកចាក់ទៅទៀតតែក៏ប្រឹងធ្វើធម្មតា ខ្ញុំអង្គុយរៀនទាំងបេះដូងខ្ញុំពេលនេះឈឺសែនឈឺ ខ្ញុំទ្រាំឈឺចាប់រហូតដល់ម៉ោងចេញទៅផ្ទះ ខ្ញុំដើរចេញទៅផ្ទះតែម្នាក់ឯងជាលើកទីពីរ ខ្ញុំចង់ដឹងណាស់ថាម្នាក់ស្រីនោះសំខាន់សម្រាប់គេប៉ុណ្ណាព្រោះតាំងពីឡើងវិទ្យាល័យមកនិយាយអោយស្រួលស្ដាប់តាំងពីគេចេះមានសង្សារ គេមិនដែរទុកខ្ញុំចោលអោយដើរទៅផ្ទះម្នាក់ឯងទេ ទោះជាគេគេចម៉ោងទៅដើរលេងជាមួយសង្សារគេក៏ដោយក៏គេត្រឡប់មកដើរទៅផ្ទះជាមួយខ្ញុំដែរ តែពេលនេះមិនដូចមុនទេគេចាប់ផ្ដើមទុកខ្ញុំចោលហើយ ខ្ញុំអាចស្មានដឹងថាម្នាក់ស្រីនោះអាចជាមនុស្សស្រីតែម្នាក់តែbibleស្រឡាញ់ខ្លាំងហើយប្រហែលជាអនាគតមិត្តថ្លៃរបស់ខ្ញុំដែរ ខ្ញុំដើរមកដល់ចំណតឡានដាក់ខ្លួនអង្គុយនៅកៅអីរងចាំបន្តិចទាំងដែលផ្លូវទៅផ្ទះខ្ញុំមិនដោយសារឡានក្រុង ខ្ញុំដាក់ខ្លួនអង្គុយបានបន្តិចមេឃក៏ចាំផ្ដើមភ្លៀង ដំណក់ទឹកភ្លៀងធ្លាក់បណ្ដេញគ្នាជាច្រើនខ្ញុំអង្គុយអស់សំណើចនិងខ្លួន ភ្លាមនោះដំណក់ទឹកក្ដៅៗបានហូរចេញពីរង្វង់ភ្នែករបស់ខ្ញុំៗដឹងច្បាស់ថាវាជាទឹកភ្នែកដែរស្រក់ចេញមកដោយការឈឺចាប់ខ្ញុំយំបណ្ដេញគ្នាជាមួយទឹកភ្លៀងដែរកំពុងធ្លាក់ចុះមកពេលនេះខ្ញុំមិនខ្មាសអ្នកណាទេព្រោះគ្មានអ្នកអោយខ្ញុំខ្មាសព្រោះអីភ្លៀងខ្លាំងពេកគ្មាមអ្នកណាបើកបរ ខ្ញុំយកដៃជូតទឹកភ្នែកខ្លួនឯងចេញហើយក៏ងើបចេញពីកៅអីរងចាំដើរទៅផ្ទះទាំងភ្លៀងធ្លាក់ខ្លាំង ពេលដែរbuildដើរចេញពីចំណតរងចាំយើងក៏ឃើញមានកម្លោះមាឌមាំម្នាក់ខ្លួនទទឹកជោកដៃកាន់ឆ័ត្រម្នាក់ជាប់ ឈរសម្លឹងមកbuildទាំងដកដង្ហើមមិនដល់គ្នាហើយម្នាក់នោះគឺជា bible យើងនិងឯង

YOU ARE READING
Short novel bl
Cerita Pendekជាប្រភេទបែបរឿងពីរបីភាគចប់មានគ្រប់រស់ជាតិមានទាំង ផ្អែមល្ហែម កំសត់ កំប្លែង ប្រភេទបែបរោលរាល បើមានកំហុសខុសឆ្គងត្រង់ពាក្យសម្ដីណាមួយក៏សុំខណ្ឌទ័យអភ័យទោសផង 🙏