រត់​ចេញ​

6 1 0
                                    

"ម៉េច​ក៏​គិត​បែប​នេះ​កូន?" នេះ​ជា​អ្វី​ដែល​បាន​ចេញ​ពី​បបូរ​មាត់​របស់​គាត់​ ក្រោយ​​ខ្ញុំ​បាន​ស្វាគមន៍​គាត់​ឱ្យ​ចូល​មក​។ ញើស​ស្រក​ពី​ចង្ការ​​របស់​គាត់​មកលើឥដ្ឋនៃ​បន្ទប់​ទទួល​ភ្ញៀវ​។ ​ខ្ញុំ​ក៏​មិន​ដឹង​ថា​គួរ​តប​យ៉ាង​ម៉េច​ដែរ​។ វា​ដូច​ជា​ចាប់​ផ្តើម​ពី​អារម្មណ៍​អណ្តែត​អណ្តូង​មួយ​... ខ្ញុំ​លេប​ទឹក​មាត់​ បន្សើម​ក​រួច​បែរ​ទៅ​រក​គាត់​។ គ្រាន់​តែ​ខ្សែ​ភ្នែករបស់​យើង​ទាំង​ពីរ​បាន​ធ្លាក់​មកលើ​គ្នា​ ពាក្យ​ពេចន៍​ដែល​ខ្ញុំ​បាន​រៀប​ចំ​យ៉ាង​ស្អាត​បាត​នៅ​ក្នុង​ចិត្ត​ វា​រអិល​ចុះ​ពី​ខួរ​ ដូច​ច្រួចទឹក​នៅ​លើ​ស្វ៊ែរ​ ច្របូក​ច្របល់​ជា​មួយ​អារម្មណ៍​ខ្មាស​អៀន​និង​ភាព​ងឿង​ឆ្ងល់​។ ធ្មេញ​លើ​របស់​ខ្ញុំ​សង្កៀត​នឹង​បបូរ​មាត់​ក្រោម​ដោយ​ខ្លួន​ឯង​ ជា​អំពើ​សភាវគតិ​ដែល​ខ្ញុំ​មិន​បាន​ផ្ចង់​អារម្មណ៍​នឹង​វា​ខ្លាំង​ទេ​។ ខ្ញុំ​ជូត​ផ្ទៃ​មុខ​ដែល​ស្ងួត​ពី​ទឹកភ្នែក​ គិត​ថាទំនប់​នឹង​បែក​ជា​លើក​ទី​ពីរ។ អស់​រយៈ​ពេល​ប្រាំ​មួយ​ឆ្នាំ​ហើយ​ដែល​ខ្ញុំ​បាន​សន្យាថា​នឹង​មិន​យំ​នៅ​ចំពោះ​មុខ​អ្នក​ណា​ទាំង​អស់​ សូម្បី​តែ​ម៉ាក់​ប៉ា សមាជិក​គ្រួ​សារ ឬ​មិត្ត​ភក្តិ​...​ ពួក​គេ​ចាត់​ទុក​ខ្ញុំ​ជា​មិត្ត​ភក្តិ​?​ ទាំង​ដែល​យើង​មិន​ដែល​ធ្វើ​អ្វី​ទាំង​អស់​ ក្រៅ​ពីចែក​កិច្ចការ​ផ្ទះ​គ្នា​ចម្លង​ និង​ញញឹម​ដាក់​គ្នា​នៅ​ពេល​ជីវិត​របស់​ពួក​យើង​បាន​ប្រទាក់​ក្រឡា​គ្នា​?​

កម្តៅ​ឧណ្ហ​ៗ​និង​កម្លាំង​ដ៏​ទន់​ភ្លន់​បាន​ទម្លាក់​មក​​លើ​ស្មា​ខាង​ស្តាំ​របស់​ខ្ញុំ​។ "ក្រែង​ តិមា កូន​ មើល​មុខ​គេ​ទៅ​ភ័យ​និយាយ​មិន​​ចេញ​។ អ៊ីចឹង​កុំ​មើល​មក​ខ្ញុំ​ ហើយ​និយាយ​មក។​ ខ្ញុំ​ចាំ​ស្តាប់​គ្រប់​យ៉ាង​" សម្តី​របស់​គាត់​ធ្វើ​ឱ្យ​ទ្រូង​ខ្ញុំអួល​ ឯភ្នែក​ខ្ញុំ​កើន​កម្តៅ​បន្តិច​។

"សុំ​ពេល​បន្តិច​ លោក​គ្រូ!​" ​ដង្ហើម​ដែល​ខ្ញុំ​បាន​ដក​ចូល​ក្នុង​ការ​ត្រៀម​លក្ខណៈ​នេះ​ ស្តាប់​ទៅ​ដូច​កំពុង​ដង្ហក់​ទៅ​វិញ​។ "អូខេ... គឺថា... គឺ​ថា...!"

ផ្តាច់​ចេញ​ពី​គន្លង​Nơi câu chuyện tồn tại. Hãy khám phá bây giờ