+ភូមិគ្រឹះចន🏯
ឡានទំនើបBMWពណ៌ខ្មៅបានបើកចូលមកក្នុងភូមិគ្រឹះនាពេលយប់ប្រហែលម៉ោង10យប់។គ្រាន់តែចុះមកពីឡានភ្លាម អ្នកបម្រើប្រមាណជិត10នាក់ឱនគំនាបគោរពដំណើរអ្នកជាចៅហ្វាយចូលក្នុងភូមិគ្រឹះ
<សួស្តីអ្នកប្រុសធំ>អ៊ំយ៉ីសាងគឺជាម៉ែដោះរបស់ជុងគុក
<បាទ អ៊ុំមានរឿងអីមែនទេ?><គឺ..គឺលោកប្រុសគាត់ដូចជាមានរឿងអី តាំងពីគាត់ត្រលប់មកពីក្រុនហ៊ុនវិញគាត់ដូចជាស្មុកស្មាញក្នុងរឿងការងារណាស់ អ្នកប្រុសជួយទៅមើលគាត់ផង>
<បាទ មិនអីទេ អ៊ុំជួយរៀបចំអាហារទុកឲ្យខ្ញុំផង ខ្ញុំឡើងទៅជួបលោកប៉ាបន្តិច>
<ចាស អ្នកប្រុស>
បញ្ចប់ការសន្ទនារួយនាយកម្លោះប្រញាប់ឡើងទៅជួបអ្នកជាឪពុកដោយមិនភ្លេចផ្តាំឲ្យអ៊ុំយ៉ីសាងរៀបចំអាហារពេលល្ងាច ព្រោះនាយមិនទាន់បានបាយចូលក្រពះតាំងពីថ្ងៃមកម្លេះ។
ក្នុងបន្ទប់របស់លោកចន........
<លោកប៉ា..! >មកដល់បន្ទប់ភ្លាមអ្នកកម្លោះប្រញាប់ហៅអ្នកជាឪពុកភ្លាមៗទាំងអារម្មណ៌ព្រួយបារម្ភនិងចម្ងល់ជាច្រើនលាយឡំគ្នា
<ប្រុសធំ!?មកពីសាលាហើយហេស៎?>ចន សុីជាំង
ជាឪពុករបស់ជុងគុកគាត់ពុំសូវមានពេលវេលាឲ្យកូនៗប៉ុន្នានទេ ប៉ុន្តែលោកសុីជាំងស្រឡាញ់កូនៗខ្លាំងណាស់ជាពិសេសជុងគុកតែម្តង តាំងពីអ្នកស្រីចន ស្លាប់ទៅគាត់ព្យាយាមធ្វើការខ្លាំងណាស់ដើម្បីមើលថែទាំកូនទាំងពីរនេះ ប៉ុន្តែកាន់តែព្យាយាមធ្វើការទំនាក់ទំនងរវាងឪកូនកាន់តែសោះកក្រោះទៅៗជាពិសេសជាមួយកូនប្រុសពៅគឺ ចន ជីអា។<បាទ តែលោកប៉ាមានរឿងអីមែនទេ?>មិនបង្អង់យូនាយកម្លោះប្រញាប់សួរទៅកាន់អ្នកជាប៉ា នាយដឹងច្បាស់ថាប៉ារបស់នាយពូកែលាក់អារម្មណ៌ មានរឿងក៏បៀមទុក្ខម្នាក់ឯង មិនចង់ឲ្យនាយចូលទៅរញ៉េរញ៉ៃឡើយ។តែនាយធំហើយ នាយចង់ជួយ ចង់សម្រាលការងារឪពុកខ្លះ សូមឲ្យនាយអាចបំពេញតួនាទីជាកូនខ្លះផង នាយក៏ស្រឡាញ់នឹងបារម្ភពីឪពុកដូចគ្នា
YOU ARE READING
🔥កម្មសិទ្ធរបស់យើងតែម្នាក់💥🚫
Short Storyសុំទោសដែលរយៈពេល10ជាងនេះបងឲ្យអូនរស់នៅយ៉ាងឯកា សុំទោសគ្រប់យ៉ាង តែបងនឹងសង សងអ្វីគ្រប់យ៉ាងដែលបងធ្លាប់ធ្វើខុសលើអូន💜