Ep:2 គ្នានឃើញសង្ហារត្រង់ណាផង!

339 19 0
                                    

ក្នុងសាលារៀនមួយកន្លែងកណ្តាលទីក្រុងស៊េអ៊ូ។សិស្សគ្រប់គ្មាម្នីម្នានាំគ្នាចូលរៀនទៅតាមថ្នាក់នីមួយៗអង្គុយចាំគ្រូក្នុងថ្នាក់យ៉ាងមានសណ្តាប់ធ្នាប់។សម្លេងជួងបានបន្លឺឡើងមិនដល់5នាទីផងក៏មានវត្តមានលោកគ្រូដ៏ស្រស់សង្ហារខ្ទង់30ឆ្នាំប៉ុណ្ណោះបានបើកទ្ទារបោះជំហានដោយភាពជឿជាក់ចូលមកក្នុងថ្នាក់ លោកគ្រូកម្លោះចាស់នេះឈ្មោះ លី យ៉ុនជុន ជាគ្រូកន្ទុកថ្នាក់ទី12Aនេះផ្ទាល់តែម្តងលោកគ្រូបង្រៀនមុខវិទ្យាជីវៈវិទ្យា។មិនបង្អង់យូរលោគ្រូក៏ផ្តើមនិយាយមុន÷

"អារុណសួស្តីសិស្សៗសំណព្វចិត្ត ថ្ងៃនេះគ្រូមានរឿង មួយមកប្រាប់ណា"

"លោកគ្រូនិយាយផ្អែមបែបនេះដូចមិនស្រួលសោះមិនមែនឲ្យពួកយើងសម្អាតថ្នាក់ទៀតទេហី.."ដោយងឿងឆ្ងល់នឹងសម្តីរបស់លោកគ្រូកម្លោះចាស់យ៉ុនជុងសិស្សស្រីម្នាក់បានសួរបញ្ជាក់ដែលមាងមានឈ្មោះថា ហ្គី ណាមអុី ។

"ទេ...គឺថ្ងៃនេះយើងមានសិស្សចំណូលថ្មីម្នាក់ ថែមទាំងជាកម្លោះសង្ហារទៀតផងណា....ចង់ដឹងទេ?"

សិស្សគ្រប់គ្នានាំគ្នាឆ្ងល់និងកាន់តែចង់ដឹងថាជានណារដែលអាចឲ្យលោកគ្រូយ៉ុងជុនសសើរមិនដាច់ពីមាត់បែបនេះ?សង្ហារដល់កម្រិតណា?

"ឆាប់ចូលមក"លោគ្រូមិននិយាយតែមាត់ តែក៏រេ៎ភ្នែកទៅមាត់ទ្វារបន្ទប់ហាក់ឲ្យសញ្ញាទៅកាន់អ្នកដែលឈររង់ចាំឲ្យប្រញាប់ចូលមកក្នុងថ្នាក់។ មិនបង្អង់យូរនាយកម្លោះដែលឈរចាំខាងក្រៅក៏បានបើកទ្វារចូលក្នុង គ្រាន់តែចូលមកដល់ភ្លាម វត្តមាននាយហាក់ធ្វើឲ្យសិស្សគ្រប់គ្នាសសើរមិនដាច់ពីមាត់អំពីសម្រស់ដ៏ស្រស់សង្ហារពីធម្មជាតិ។ក្រោយឈរជ្រែងហោប៉ាវជះរាងសង្ហារកម្ពស់1.78mនិងកាយសម្បទារយ៉ាងរឹងមាំដូចកីឡាកាសមួយស្របក់នាយសង្ហារក៏បាននិយាយណែនាំខ្លួនតាមធម្មតា÷

"ខ្ញុំឈ្មោះ ចន ជុងគុក អាយុ 20ឆ្នាំ សូមជួយណែនផង"ក្រោយបញ្ចប់ប្រយោគដោយហីៗភ្លាមនាយសង្ហារក៏ដើរតម្រង់ទៅដាក់បង្គុយចុះនៅតុមួយក្បែរមាត់បង្អួចកញ្ចក់នៃថ្នាក់រៀន។

មិនទាន់ទាំងដាក់គូទអង្គុយស្រួលបួលផង សិស្សៗក្នុងថ្នាក់ក៏នាំគ្នាសសើរនាយ ខ្លះជ្រេញនឹងអត្តចរិតហីៗរបស់នាយ ខ្លះចង់ទៅរាក់ទាក់នាយតែដោយឃើញទឹកមុខស្មើរធេញដូចអាឡូកិនផ្លូវរបស់នាយបែបនេះហើយទើមម្នាក់ៗមិនហ៊ានចូលរាក់ទាក់

🔥កម្មសិទ្ធរបស់យើងតែម្នាក់💥🚫Where stories live. Discover now