Ep:1 អាតានេះរោគចិត្តទេដឹង!!??

4.9K 128 0
                                    

សង្គមសម័យនេះវាជារឿងធម្មតាទៅហើយដែលមានក្រុមបងធំបងតូចកាន់កាប់ក្នុងតំបន់មួយៗហើយអ្នកមានមុខមាត់ធំៗមួយចំនួនក៏រកសុីសុចរឹតដើម្បីលាក់បាំងមុខរបរខុសច្បាប់របស់ខ្លួនតែប៉ុណ្ណោះឯង។

<យ៉ាងម៉េចហើយរឿងយើងឲ្យឯងធ្វើ?>សំឡេងគ្រល័មួយបានបន្លើរឡើងខណៈខ្លួននាយកំពុងអង្គុយលើកៅអីដៃកាន់ស្រាក្រហមគ្រវីតិចៗកែវភ្នែកខ្មៅក្រិបសម្លឹងមើលទៅទិសភាពខាងក្រៅក្រុមហ៊ុនរំលេចឲ្យឃើញអគារខ្ពស់ៗជាច្រើន សកម្មភាពទាំងនេះវា.ស.បញ្ជាក់ថានាយម្នាក់នេះជាម្ចាស់ក្រុមហ៊ុននេះយ៉ាងប្រាកដ។

ចន ជុងគុកមានវ័យ32ឆ្នាំជាទាយាទតែម្នាក់គត់នៃត្រកូលចន នាយជាមនុស្សអត្តនោម័ត ផ្តាច់ការចំពោះការងារ សព្វថ្ងៃនាយជាម៉ាហ្វៀមានកេរ៌ឈ្មោះល្បីរន្ទឺជាងគេនៅសេអ៊ូក៏ដូចជាប្រទេសកូរ៉េខាងត្បូងទាំងមូល។ក្រៅពីនេះនាយកាន់កាប់ក្រុមហ៊ុនផលិតស្រាក្រហមនិងក្រុមហ៊ុនផលិតឡាន.តពីឪពុកហើយក៏មានក្លឹបកម្សាន្តរាត្រីផងដែរ។ហើយមុខរបរខុសច្បាប់របស់នាយគឺជួញដូរអាវុធខុសច្បាប់នេះឯងត្បិតថាមានអំណាច លុយ ឡានក៏ពិតមែនតែនាយមិនមានភរិយាទេ។ឪពុកម្តាយស្លាប់ចោលអស់រស់នៅតែម្នាក់ឯងមករហូតតាំពីអាយុ21ឆ្នាំទើបនាយក្លាយជាមនុស្សស្ងៀមស្ងាត់ជាពិសេសគឺឃោឃៅ....

<រាប់រយល្អណាស់ចៅហ្វាយ!!គ្មានអ្នកណាចាប់អារម្មណ៌ទេ!!!>គីវ៉េត នាយម្នាក់នេះគឺជាកូនកាត់អូស្រ្តាលី-កូរ៉េ។នាយជាដៃស្តាំរបស់ជុងគុក ការងាទាំងអស់គឺប្រគល់ឲ្យនាយមើលការខុសត្រូវបន្ទាប់ពីជុងគុក

<ល្អជូនយើងទៅភូមិគ្រឹះ>

<បាទទាន!!>គីវ៉េត ឱនគំនាបបន្តិចរួចទើបដើរមកកន្លែងចតឡានរងចាំបើកទ្វាឲ្យអ្នកជាចៅហ្វាយ

៚នៅតាមផ្លូវ

ផ្លូវSejong-ro ឬ Gangwhamun Square គឺជាផ្លូវដ៏ស្រស់ស្អាតដែលនាំទៅដល់ផ្លូវទៅកាន់វិមានសំខាន់របស់ទីក្រុងសេអ៊ូលគឺវិមាន Gyeongbokgung ។ ផ្លូវដ៏សំខាន់នេះធ្លាប់ជាផ្លូវធំជាងគេនៅក្នុងប្រទេសក្នុងអំឡុងរាជវង្ស Joseon ។

🍑🔥My daddy Joen Kookei 🔥🔞Where stories live. Discover now