EP: 16 គ្រោះថ្នាក់ធំបំផុតនៃស្នេហាគឺបេះដូងបែងចែកមិនច្បាស់លាស់💔

918 60 6
                                    

ថ្មិចបើកៗក៏ចូលមកដល់ថ្ងៃខួបកំណើតរបស់ជុងគុកល្មមគ្រប់គ្នាក្នុងផ្ទះប្រឹងរៀបឬកពារដូចថ្ងៃធម្មតាអីចឹងណាមួយរាល់លើកនាយមិនដែរខ្វល់ខ្វាយរឿងនឹងទេទើបមិនបានចាប់អារម្មណ៍ថាថ្ងៃនេះជាថ្ងៃពិសេសរបស់ខ្លួន។

<ជុងហា៎.....បងទៅធ្វើការទេ??>ដៃកំពុងរាប់ចំពូកដែលគេងមាត់ស្រែកសួរទៅអ្នកដែលកំពុងមុជទឹកក្នុងបន្ទប់ទឹកនឹងអាងត្រៀមសម្លៀកបំពាក់ទុកឲ្យហើយមិនឲ្យពិបាកប្តីទេ🤭

<បាទ!>អ្នកម្ខាងទៀតក៏ចេញពីបន្ទប់ទឹកល្មមដៃកាន់កូនកន្សែងញីសក់សើមអាក្រាតខ្លួនផ្នែកខាងលើទាក់ទាញឲ្យថេយ៉ុងងាកមុខចេញយ៉ាងរហ័ស(ប្តីខ្លួនឯងសោះ🥲ខ្លាចអីកូន)

<ចឹងអូនទៅក្រោមហើយណាបងស្លៀកពាក់ទៅអូនចាំហិហិ>ថាហើយថេយ៉ុងរត់ត្រុយចេញទៅបាត់ទុកឲ្យកម្លោះសង្ហារនៅអស់សំណើចម្នាក់ឯង

<ក្មេងនេះ!!>ស្មានតែនាយមិនដឹងឬថាគេកំពុងអៀនឬ??

___________តុញុាំអាហារ...

<លោកប្តីអង្គុយមក>គ្រាន់តែជុងគុកចុះមកដល់ភ្លាមថេយ៉ុងរត់ត្រុយទៅចាប់ទាញដៃនាយឲ្យមកអង្គុយនៅតុបាយបង្កើតជាឆម្ងល់ដល់នាយភ្លាមយ៉ាងមិចទេមួយរយៈនេះម្តងស្និតម្តងតោះតើយម្តងផ្អែមម្តងសាប!មិនយល់!!មិនយល់គ្រប់យ៉ាង!!

<យ៉ាងមិចអូនទៀតហើយ!?ហឹម??សឺត>ជុងគុកអង្គុយតែក៏មិនភ្លេចទាញនាយតូចឲ្យអង្គុយលើភ្លៅរួចឆ្មក់ទៅថើបថ្ពាល់ក្រអូបៗនោះមួយដង្ហើមទើបដកមាត់ចេញមកវិញ

<លោកប្តីចេញពីធ្វើការម៉ោងប៉ុន្មាន!??>

<គឺប្រហែលជាល្ងាចបន្តិចព្រោះបងត្រូទៅមើលក្លឹប!អូនមានរឿងអីឬ!??>រាល់ដងដូចមិនសួរអីទេតែនេះ????វាចម្លែកម្លេះ

<អូនចង់ឲ្យបងទិញស្រ្តបឺរីឲ្យអូនផងបានទេ>អីចឹងឬ??ដែលសួរនាំយកចិត្តនេះក៏ព្រោះតែរបស់ញុាំ??ហ៊ើយប្រូគុកអើយយើងគ្មានតម្លៃស្មើស្រ្តបឺរីគេផង
༎ຶ‿༎ຶ

<យ៉ា!!នេះចង់បោកបងប្រើ???>

<ហិហិអត់ទេ!អូនឃ្លានវានឹងណា....ណាៗ>ថេយ៉ុងចាប់ផ្តើមពេបមាត់ដូចកូនក្មេងមើលចុះបើគេខ្ជូតម្លឹងៗអ្នកណាដាច់ចិត្តមិនទិញឲ្យនោះ>-<

🍑🔥My daddy Joen Kookei 🔥🔞Where stories live. Discover now