2ថ្ងៃក្រោយមក
ថ្ងៃនេះគឺជាថ្ងៃទី3ហើយដែលជីមីនស្នាក់អាស្រ័យនៅផ្ទះរបស់ជុងហ្គុក។ ហើយល្ងាចបន្ដិចជុងហ្គុកក៏ចេញទៅធ្វើការមួយកន្លែងទៀតដែលជាការងារដូចយប់ម្សិលដោយទុកឲជីមីននៅផ្ទះម្នាក់ឯង ដូចសព្វដង។« ហ្ហើយ!នៅតែផ្ទះបែបនេះអផ្សុកណាស់! »ជីមីនរអ៊ូតិចៗទាំងដកដង្ហើមធំ ។
« គួរចេញក្រៅមើលគេមើលឯងខ្លះហើយ »ជីមីនរអ៊ូតិចៗរួចក៏រហ័សក្រោកដើរចេញទៅក្រៅដើម្បីលំហែរខួរក្បាលខ្លះព្រោះថាគេរត់ចេញពីប៉ារបស់គេមកដើម្បីសេរីភាពមិនមែនដើម្បីតែអង្គុយដកដង្ហើមចោលនៅក្នុងផ្ទះរបស់អ្នកដ៏ទៃដូច្នេះទេ ។
« ហូ៎! ទីនេះពិតជារស់នៅគ្មានសន្ដាប់ធ្នាប់ពិតមែន! »ជីមីនលាន់ក្រោយចេញមកក្រៅមកឃើញទដ្ឋិភាពដែលមិនធ្លាប់ឃើញព្រោះថានាយធ្លាប់តែរស់នៅក្នុងទ្រនំខ្ពស់មានអ្វីៗគ្រប់ហើយក៏ជាកន្លែងដែលល្អប្រណិតដល់មកឃើញទីនេះក៏លាន់មាត់បន្ដិចទៅ ។
« អេស៎? លោកជានរណាហ្នឹង? »រំពេចនោះសម្លេងមនុស្សស្រីម្នាក់បន្លឺក្បែរធ្វើឲជីមីនភ្ងាក់ខ្លួនព្រើតងាក ទៅរកនាងភ្លាមៗ ។
« អូ៎! សួស្ដី »ជីមីនរហ័សរាក់ទាក់ពេលឃើញមនុស្សស្រីដែលមានវ័យប្រហាក់ប្រហែលខ្លួនឈរចងចញ្ចើមដាក់នាយ ។
« ខ្ញុំសួរថាលោកជានរណាមិចក៏មកឈរនៅមុខផ្ទះនេះ? »នាងចោទសួរព្រមទាំងសម្លឹងទ្វារផ្ទះដែលបើកចោលទៀត ។
« ឬមួយលោកជាចោរ? »នាងចោទសួរម្ដងទៀតហើយក៏ធ្វើឲជីមីនបើកភ្នែកធំៗរហ័សប្រកែកភ្លាមៗ ។
« នែ៎! មិនមែនទេ..អ្នកនាងយល់ច្រឡំហើយ»ជីមីន
« ហើយបើមិនមែនជាចោរជាស្អីទៅវិញ? »នាងសួរទាំងមានការសង្ស័យ ។
« អឺ..គឺខ្ញុំស្គាល់គ្នាជាមួយម្ចាស់ផ្ទះហើយខ្ញុំក៏បានសុំកន្លែងគេស្នាក់អាស្រ័យមួយរយះរឿងគឺបែបនេះឯង »ជីមីនបកស្រាយដើម្បីកុំឲនាងគិតថាខ្លួនជាចោរតទៅទៀត ។
« ស្គាល់គ្នា? ធម្មតាបងជុងហ្គុកមិនចូលចិត្តនរណា
មកនៅក្នុងផ្ទះជាមួយទេ ច្បាស់ហើយថាបងជុងហ្គុក
អនុញ្ញាតឲមករស់នៅ? » នាងសួរបញ្ជាក់ព្រោះនៅមិនទាន់ជឿ ។
YOU ARE READING
Hold me tight if you can
Romanceស្នេហាដែលខុសវណ្ណះនិងខុសធម្មជាតិពិតជាពិបាកខ្លាំងណាស់ក៏ប៉ុន្ដែដោយសារតែអំណាចស្នេហ៍រវាងមនុស្សពីរនាក់វាពិតជាធំធេងជំនះរាល់រនាំងឧបសគ្គដែលមានចំពោះពួកគេ