Eipsode 3

179 15 0
                                    


ក្រោក!
ដៃមាំលើករុញទ្វាផ្ទះបើករួចក៏ដើរចូលក្នុង
ដោយមានមាឌល្អិតដើរតាមពីក្រោយ...នូវទីបំផុត
ជីមីននៅតែនាំអំពុលទុក្ខដល់គេដដែល ។

« អង្គុយត្រង់នេះហើយ! »ជុងហ្គុកលាន់ប្រាប់ពេលឃើញជីមីនឈររេភ្នែកសម្លឹងមើលបរិយាកាសជុំវិញខ្លួន ។

« ! »ជីមីនស្ដាប់បញ្ជារដាក់ខ្លួនអង្គុយបើកភ្នែកម្មង់ៗតាមសម្លឹងមើលរាងក្រាស់ ។

« ផ្ទះខ្ញុំរាងចង្អៀតបន្ដិចហើយបើនៅបានក៏នៅបើនៅមិនបាននោះទ្វាស្វាគមន៍ជានិច្ច »ជុងហ្គុកនិយាយបណ្ដើរចាក់ទឹកផឹកបណ្ដើរចំណែកជីមីនពេលលឺនាយនិយាយប្រយោគចុងក្រោយហើយក៏សម្លក់
មុខនាយត្មែរមាត់នេះរកតែដេញគេតែរហូតតែម្មងហើយ ។

« អត់អីទេខ្ញុំនៅបាន! »ជីមីនរហ័សតបទាំងញញឹមៗតិចទាំងក្នុងចិត្តគិតផ្ទុយពីសម្ដីខាងក្រៅ ។

« ផ្ទះនេះតូចជាងផ្ទះបាយក្នុងផ្ទះខ្ញុំទៀត »ជីមីនគិតក្នុងចិត្តតែសម្លឹងមុខអ្នកដែលកំពុងអង្គុយឆ្ងាយពីខ្លួនជាង3ម៉ែត្រ ។

« ហើយឯងមកពីណាទៅណា?ទើបមកដើរសុំផ្ទះគេនៅបែបនេះ? »ជុងហ្គុកសំនួរហាក់គ្មានសម្ដីល្អជាមួយជីមីនបន្ដិចសោះឡើយតែបន្ទោសនាយក៏មិនកើតដែលព្រោះចរិតគេគឺត្រង់ៗបែបនេះស្រាប់ ហើយ។

« គឺ....គឺ....ខ្ញុំមកពីខេត្តមករកការងារធ្វើហើយក៏ត្រូវចោលលួចកាបូបនឹងវ៉ាលីហើយណាមួយក៏មិនស្គាល់នរណាទៀតមានតែសុំលោកនៅជាមួយបណ្ដោះអាសន្នសិន »ជីមីនព្យាយាមរកនឹកប្រឌិតប្រវត្តិខ្លួនឯងឡើងមកដើម្បីឲជុងហ្គុកជឿ ។

« ហើយអីក៏ភ្លើម្លេះទុកកាបូបនិងវ៉ាលីឲចោលលួចបាន! »ទៀតហើយតាំងពីជួបនាយដំបូងមកដល់ពេលនេះនាយដៀលជីមីនមិនក្រោយជាង10ដងទេ ។

« លោកចេះតែថាឲខ្ញុំហើយស្មានតែខ្ញុំចង់ឬ? »ជីមីនខ្នាញ់ពេកក៏ស្រែកតបតឲនាយវិញទាំងខាំមាត់ខឹងចិត្ត ។

« អំពុលទុក្ខណាស់  »ជុងហ្គុកក្រវីក្បាលតិចៗហើយក៏ក្រោកដើរចូលក្នុងបន្ទប់បាត់ទុកឲជីមីននៅអង្គុយធ្វើមាត់ជីបអូចលួចគេតែឯង ។

Hold me tight if you can Where stories live. Discover now