Eipsode 8

169 25 5
                                    


« កើតអី? »ជុងហ្គុកចាប់ដៃជីមីនជាប់ហើយសួរនេះមួយថ្ងៃពេញហើយដែលមាឌល្អិតនិយាយចុងមាត់ចុងពាក្យជាមួយគេហាក់ដូចមនុស្សមិនដែលស្គាល់គ្នា ។

« គ្មានអីទេ! »ជីមីនតបទាំងព្យាយាមបេះដៃគេចេញ

« នៅខឹងខ្ញុំរឿងយប់មិញឬ? »ជុងហ្គុកចោទសួរទាំងមិនអស់ចិត្តត្បិតតែជីមីនថាគ្មានអីប៉ុន្ដែគេដឹងច្បាស់ណាស់ថាប្រាកដជារឿងនោះហើយ ។

« ខ្ញុំគ្មានហេតុផលអីត្រូវខឹងនឹងលោកទេ! »ជីមីន

« អញ្ចឹងក៏សម្លឹងមុខខ្ញុំឲចំមកហើយនិយាយគ្នាឲច្បាស់ថាថីបានជាជីមីនប្រងើយៗដាក់ខ្ញុំបែបនេះ »ជុងហ្គុកមិននិយាយតែម៉ាត់ប៉ុន្ដែដៃមាំទាំងសងចាប់ក្រសោប មុខជីមីនឲបែរមកចំមុខខ្លួន ។

« មើស៎!..លែងខ្ញុំ...នែ៎! »ជីមីនព្យាយាមរើគេចចេញតែថាកម្លាំងមិនឈ្នះជុងហ្គុកទេ ។

« ឯងប្រចណ្ឌ័នខ្ញុំ? »សំនួរនេះបានធ្វើឲជីមីនហាក់គាំងភ្លាមៗ ។

« ខ្ញុំគ្មានហេតុផលអីត្រូវមកប្រចណ្ឌ័ននឹងលោកទេ! លោកចង់ធ្វើអីវាជាសិទ្ធរបស់លោក »ជីមីនតបផាំងទាំងខាំមាត់សម្លក់រាងសង្ហារត្មែរ ។

« បើអញ្ចឹងមិចក៏ធ្វើរឹកងក់ងរបែបនេះ? បើស្រលាញ់ខ្ញុំក៏ប្រាប់ត្រង់មក »ជុងហ្គុកចាប់ផ្ដើមញោះពេលឃើញថ្ពាល់ជីមីនក្រហមព្រឿងគួរអោយខាំច្បិចបែបនេះ ។

« ឡប់សតិ! »ជីមីន

« និយាយដោយស្មោះត្រង់ចុះខ្ញុំក៏មិនចង់ធ្វើការងារអីបែបនោះដែលប៉ុន្ដែជីវភាពវាបង្ខំបើខ្ញុំមិនធ្វើបែប នេះនោះទេ...ម្ដាយខ្ញុំក៏គ្មានឪកាសបានគេងសម្រាកនៅមន្ទីពេទ្យដែលមួយយប់ៗត្រូវបង់រាប់រយដុល្លាដែរ »ជុងហ្គុកពន្យល់ទៅកាន់ជីមីនខណះឯដៃនៅតែក្រសោបថ្ពាល់ទន់ៗដដែល ។

« លោកធ្វើបែបនេះយូរប៉ុណ្ណាហើយ? »ជីមីនដាច់ចិត្តសួរដោយប្រើកែវភ្នែកស្រទន់សម្លឹងជុងហ្គុកវិញ ។

« ប្រហែលតាំងពីម្ដាយខ្ញុំធ្លាក់ខ្លួនឈឺធ្ងន់...នរណាៗក៏ចង់បានការងារល្អហើយក៏ចង់រស់នៅជីវិតសមប្រកបដែលប៉ុន្ដែពួកគេគ្មានសិទ្ធរើសឡើយថាត្រូវកើតកន្លែងណានិងជាមួយនរណា » ជុងហ្គុកពន្យល់ជីមីនបន្ថែមព្រោះស្ថានភាពនាយរស់នៅរាល់ថ្ងៃវាគ្មានស្រស់បំព្រងសម្រាប់ជីវិតនាយឡើយប៉ុន្ដែនាយត្រូវតែទ្រាំព្រោះវាជាវាសនាទៅហើយ ។

Hold me tight if you can Where stories live. Discover now