ភាគទី23: អាក្មេងចោ!!

2K 133 20
                                    

មុនពេលដែលថេហ្យុងមកអង្គុយផឹកស្រារាងតូចបានឈាងចូលមកផ្ទះវិឡាKingរបស់គេដែលមានស្រ្តីចំណាស់ម្នាក់រស់នៅគឺ..អ្នកស្រីវុនដែលត្រូវជាម៉ាក់របស់មីនហូ ថេហ្យុងបានរកសីុចិញ្ចើមគាត់ហើយគាត់ក៏ជាដុកទ័រនៅមន្ទីពេទ្យល្បីមួយផងដែរ

"ហេតុអ្វីក៏កូនទៅពាក់ព័ន្ទនិងមនុស្សប្រភេទដូចពួក
គេទៀតហ្ហា..ថេយ៍.."អ្នកស្រីវុនអង្អែលក្បាលរាងតូចស្របពេលដែលថេហ្យុងកំពុងតែអោបចង្កេះគាត់

"ពួកវាធ្វើអោយបងមីនហូស្លាប់ពួកវាត្រូវតែសងវិញគ្រប់យ៉ាង"ថេហ្យុង

"មីនហូគេស្លាប់យូហើយ..ហ្ហឹកៗ..ម៉ាក់មិនចង់បាត់បង់កូនម្នាក់ទៀតទេ"អ្នកស្រីវុននិយាយហើយក៏ហូទឹកភ្នែកមកគាត់ឈឺចាប់ដែលកូនប្រុសតែម្នាក់របស់គាត់ស្លាប់មីនហូជាក្មេងល្អណាស់ចេះជួយម្ដាយតាំងពីក្មេងថែមទាំងជាមនុស្សស្លូតបូតទៀតផង តែគាត់ក៏មិនចង់អោយថេហ្យុងទៅពាក់ព័ន្ធនិងពួកមានអំណាចចិត្តបិសាចនោះទេ

"ហ្ហឹកៗ..ទេ..កូនមិនព្រមអោយបងមីនហូស្លាប់ទទេៗទេហើយក៏មិនព្រមអោយពួកវាជាន់ឈ្លីកូនហើយវារស់នៅបានសុខដែរ.."ថេហ្យុងយំដោយការអាណិតអ្នកស្រីវុនចិត្តខឹងនិងគុំគួនកាន់តែកើនឡើងពេលដែលឃើញទឹកភ្នែកនៃភាពឈឺចាប់របស់អ្នកស្រីវុន

ក្រោយពីនិយាយរួចនិងលេងជាមួយគាត់មួយសន្ទុះថេហ្យុងក៏ទៅផឹកស្រានិងបបួលជីមីនទៅជាមួយបន្ទាប់ពីផឹករៀបរាប់ក្នុងចិត្តរួចរាល់ថេហ្យុងក៏ចេញដើម្បីត្រឡប់ទៅផ្ទះវិញទាំងមេឃជិតយប់ស្រាងៗ

#ភូមិគ្រិះចនជុងហ្គុ

ងឺត!!!!

ឡានRoll Royceស៊េរីទំនើបបំផុតបានមកថតនៅពូមុខភូមិគ្រិះថេហ្យុងមិនបានស្រវឹងខ្លាំងនោះទេព្រោះគេមិនជំនាញខាងផឹក ដំណើរល្វត់ល្វន់ចុះពីលើឡានដោយដៃជ្រែងហោប៉ៅម្ខាងដើរចូលផ្ទះទាំងមុខស្មើរ

"នេះឬប្រពន្ធថ្មីកូនជុងថ្មានេះទើបតែចូលផ្ទះ តែងខ្លួនលេចរឹកសមនិងឈ្មោះប្រពន្ធចុងគេពិតមែន"អ្នកស្រីក្រោកឈមកវិភាគរូបរាងថេហ្យុងដោយប៊ែកអ៊ុននៅឈពីក្រោយគាត់អោបដៃញញឹម

បាត់បង់ស្នាមញញឹមpt.2 (Losing smile pt.2) [Complete✅]Donde viven las historias. Descúbrelo ahora