ភាគទី27: ត្រូវថ្នាំពុល

1.9K 125 11
                                    


ដោយសារតែប្រញាប់ប្រញាលប៊ែកអ៊ុនមិនបានងាកមើលឆ្វេងស្ដាំទេថាមានមនុស្សលបមើលក្រោយពីប៊ែកអ៊ុនចេញផុតអ្នកដែលលបមើលនោះក៏ដើរចូលមក

"ខ្ញុំធ្លាប់ប្រាប់ហើយថាខ្ញុំចាំតែដើរតាមពីក្រោយនាងទេ"ម្នាក់នេះជាថេហ្យុងនិងហើយបន្ទាប់ពីរាងក្រាសគេងលក់រាងតូចក៏ប្រញាប់ចុះមកក្រោមដោយសារតែកូនចៅគេរាយការណ៍

"ហឹស! ..ប្រាវ!!"ថេហ្យុងយកកន្ត្រកស្រ្តបឺរីដែលប៊ែកអ៊ុនចាក់ថ្នាំនោះទៅលាក់ទុកក្រោមទូជំនួសអោយស្ត្របឺរីថ្មីដែលសេននូរត់យកមក រួចរាងតូចក៏ក្រវាស់ឆ្នាំងផ្លែប៉ោមឆឹងស្កផ្អែមដែលប៊ែកអ៊ុនធ្វើនោះកំពប់ខ្ទិច

"សម្លេងអីនឹង? នែ..បង្អែមរបស់យើង.."ប៊ែកអ៊ុនរត់មកនិងសម្លក់ថេហ្យុងដែលធ្វើអោយកំពប់បង្អែមដែលនាងបានធ្វើ

"សុំទោសអ្នកបង..ចាំខ្ញុំធ្វើថ្មីអោយ.."ថេហ្យុងធ្វើជាសំុទោសព្រោះរាងក្រាសកំពុងតែដើរមក

"មានរឿងអី?"ជុងហ្គុកក៏ចូលមកសួរ

"វាធ្វើអោយកំពប់បង្អែមរបស់អូន.."ប៊ែកអ៊ុនចង្អុរមុខ
ថេហ្យុង

"និយាយអោយស្រួលបួលហៅអ្នកណាថាវា.."ជុងហ្គុកក្រហឹមដាក់ប៊ែកអ៊ុន

"បងកាន់ជើងគេរហូតលើកនេះវាខុសមកធ្វើអោយបង្អែមដែលអូនធ្វើសម្រាប់បងកំពប់ បងនៅកាន់ជើងវាទៀត"ប៊ែកអ៊ុនទន្រាំជើងមិនសុខចិត្ត

"គ្រាន់តែរឿងបង្អែមប៉ុណ្ណឹងក៏ឡូឡាដែរ.."ជុងហ្គុក

"បានហើយលោកចនអូនអ្នកខុសមែនដែលទៅធ្វើកំពប់របស់អ្នកបង ចាំអូនធ្វើបង្អែមថ្មីអោយ"ថេហ្យុងចាប់ដើមដៃនាយក្រាសនិងនិយាយដោយសម្លេងផ្អែម

"តែអូនមិនបាច់ធ្វើ..."ជុងហ្គុក

"អូនធ្វើបានបងទៅងូតទឹកទៅនិងអាងចុះមកញាុំអាហារ"ថេហ្យុងក៏អោបដៃនិងរុញនាយក្រាសចេញជុងហ្គុកក៏ញញឹមយល់ព្រមតើមនុស្សប្រុសប៉ុន្មានអ្នកដែលមិនស្រលាញ់ចូលចិត្តភរិយាសម្ដីផ្អែមថេហ្យុងគេដឹងពីរបៀបនៃការបន្ទន់ចិត្តនិងរក្សាចិត្តរាងក្រាសកុំអោយចេះធុញទ្រាន់និងគេគឺសម្ដីផ្អែមគ្រប់កាលៈទេសៈមិនថាខឹងមិនថាមានរឿងអីក៏ដោយនោះនាយនិងចិត្តទន់ជាមួយគេគ្រប់ពេល

បាត់បង់ស្នាមញញឹមpt.2 (Losing smile pt.2) [Complete✅]Donde viven las historias. Descúbrelo ahora