"លោកមកទីនេះតាំងពីពេលណានឹង?" នាងជាជនជាតិចិន រាងតូចស្លៀកពាក់ស៊ីចស៊ី ដើរចូលមករាក់ទាក់nodted។
Nodtedញញឹមស្រស់ទៅកាន់នាងធ្វើអោយបេះដូងមួយគូរធ្លាក់ដល់បាត់ជ្រោះទៅហើយ។
"ជេនស៊ីមកទីនេះធ្វើអ្វីដែរបាទ!" Nodtedនិយាយឡើងផ្អែមជាមួយជេនស៊ីដែរជាកូនចិនកាត់អឺរុប ស្រស់ស្អាតមានត្រកូលជាអ្នកមានលំដាប់ប្រទេសផងដែរ។
"នាងខ្ញុំសួរលោកទេទើបត្រូវ នេះមកជាមួយអ្នកណានឹង?" ជេនស៊ីនៅឆ្លៀនអោយភ្នែកសម្លក់nooភ្លាមៗ ទោះមិនដឹងថានាយតូចជាអ្នកណាក៏ដោយតែនេះnodtedគីជាមនុស្សដែរនាងចាប់ចិត្ត។
"មិនសំខាន់អីទេ!" Nodtedគ្រាន់តែប្រាប់បែបនេះព្រោះមិនដឹងត្រូវឆ្លើយយ៉ាង។ ពេលមុនប្រាប់ថាជាមិត្តធ្វើអោយគេយល់ច្រឡំមានរឿងកើតឡើងទើបនិយាយបែបនេះ ទាំងមិនយល់ដល់ចិត្តម្នាក់ដែរអង្គុយចង់ចេញទឹកភ្នែកហើយនោះទេ។
"ខ-ខ្ញុំសូមទៅបន្ទប់ទឹកសិន!" ដោយសារភាពមិនចង់រំខាន់នាយតូចហាមាត់សូមទៅបន្ទប់ទឹកទុកពេលអោយពួកគេនិយាយគ្នា។
"នាំគេទៅបន្ទប់ផង!" Nooដើរចេញបាន2-3ជំហានក៏លីnodtedនិយាយប្រាប់ទៅlimធ្វើអោយទឹកភ្នែកដែរនៅក្នុងភ្នែកនោះក៏ស្រស់ចុះមកលើកថ្ពាលភ្លាមៗ
"លោកនៅតែសង្ហាដូចដើម បែបនេះស្រីតាមគ្រប់ទីសហើយ"
"មិនមាននោះទេហា" ពួកគេនិយាយគ្នាសើចរវើយយធ្វើអោយនាយតូចស្ដាប់លីតិចទៅតិចទៅ។
"ហឹកហឹក ត្រូវហើយខ្ញុំនេះមិនជាប់ពាក់ពន្ធនឹងគេនោះហេតុអ្វីត្រូវយំ? ហេតុអ្វីក៏ឈឺចាប់?" Nooអង្គុយយំក្នុងបន្ទប់តែម្នាក់ឯងមុននេះថាចូលបន្ទប់ទឹកតែលឺnodtedនិយាយបែបនោះក៏រត់មកបន្ទប់គេងវិញ។
Nooយំម្នាក់ឯងក្នុងបន្ទប់យ៉ាងយូររហូតដល់ម៉ោង2ជិត3ទើបនឹកចង់ចេញក្រៅដើរតាមមាត់ឆ្នេរខ្លះប្រហែលអាចព្រោះពេលនេះnodtedមិនឃាំងខ្លួនក្នុងបន្ទប់ទៀតនោះទេ។
"បងlimខ្ញុំចេញក្រៅបានទេ?" Nooបើទ្វាបន្ទប់ក្រោយពេលងូចទឹកសម្អាតខ្លួនស្អាត ពេលយំរួចរាស់។
"បងសួរចាហ្វាយសិន!" Limឆ្លើយភ្លាមៗមិនហ៊ានសម្រេចចិត្តខ្លួនឯងនោះទេ។
YOU ARE READING
ចំណងស្នេហ៍ម៉ាហ្វៀ(SS2)ចប់
عاطفيةចំណងជើងទី2 (ល្បែងស្នេហ៍ម៉ាហ្វៀកំណាច) nooជាមនុស្សនិយាយច្រើនលេងសើចច្រើនតែបែរជាមកធ្លាក់នរកទាំងរស់ដោយមិត្តតែមិនមែនមិត្ត ហើយក៏ជាម៉ាហ្វៀឈាមត្រជាក់ដែរតាមធ្វើបាបនាយតូចមិនអោយរស់ស្រួល។ "ហឹកហឹកឈប់ទៅnodted" nooលើកដៃទាំងគួរសំពះសូមការអាណិតពីមនុស្សគ្មានចិត្តម្នាក់...