part45(ពាក្យថាគ្រួរសារតចប់)

424 58 21
                                    

2ថ្ងៃក្រោយមក

Nodtedក៏បានដឹងខ្លួនតែដៃមិនទាន់ប្រើការកើតស្រួលបួលនោះទេនាយត្រូវបានnooមើលថែជាប្រចាំ មិនទទួលបានការរាងរាំងពីkinnបន្តនោះទេ និយាយអោយចំគឺkinnបានយល់ព្រមអោយពួកគេស្រឡាញ់គ្នាហើយព្រោះយល់ថាតាំងពីដើមមកគីមានnodtedនេះហើយដែរមើលថែប្អូន។

"បងចង់ញាំអីទេ?" Nooកំពុងតែជូតខ្លួនអោយnodtedនាពេលព្រឹកក៏សួរនាយក្រាសសម្រាប់អាហារពេលព្រឹក។

"ចង់ញាំអូន! អួយយ" Nodtedធ្លោយមាត់និយាយចេញមកមិនបានគិត ធ្វើអោយnooមួលយ៉ាងខ្លាំងនូវចំនុចផ្លួវនាយ

"មាត់នេះមិនបាច់ញាំបានល្អ ហើយនៅគេងទីនេះរហូតនឹងទៅ!" Nooពាក់អាវអោយនាយហើយក៏ស្ដីអោយខ្លាំងៗ

"គេងទីនេះក៏បាន អោយតែមានអូននៅក្បែរចឹង បងសុខចិត្តឈឺមួយជីវិត" nodtedមិនត្រឹមនិយាយដៃដែរមិនឈឺម្ខាងទៀតចាប់ទាញចង្កេះnooអោយមកអង្គុយលើគ្រែក្បែរនាយ។

"ឈឺមួយជីវិតហេ? ប្រយ័ន្នអូនគ្មានពេលមកមើលបងទេ" nooនិយាយទាំងឌីៗតិចៗ

"មិចក៏មិនមាន?ប្ដីឈឺទាំងមូល!" Nodtedអោបចង្កេះnooហើយក៏បែរអោយនាយតូចមើលមុខខ្លួន។

"គឺរវល់មើលអ្នកផ្សែង!.."

"អ្នកណា?" Nooនិយាយមិនទាន់ចប់ផងnodtedស្រែកចង់បែកបន្ទប់ទៅហើយ

"..." nooមិននិយាយហើយហៀបងើបចេញតែនាយចាប់ជាប់ដដែល

"Nooអូនកុំធ្វើបែបនេះ ក្នុងទ្រូងបងពេលលឺអូននិយាយបែបនេះម្ដងៗវាឈឺចង់ស្ទះទៅហើយ" nodtedធ្វើមុខកម្សត់ដាក់ចង្កាលើស្នារnooថ្នមៗ

"អូនធ្វើលេងទេ! អូនមានរឿងចង់សួរបង?" Nooចាប់មុខnodtedដោយដៃទាំងសងខាងនឹងចង់នាយខ្លះៗ

"កុំធ្វើបែបនេះទៀតបេះដូងបងលែងចង់ដើរហើយណា! មានរឿងអ្វីមែនទេ?" Nodtedកាន់ដៃnooដែរដាក់នៅមុខខ្លួនធ្វើភ្នែកភ្លឺសគួរអោយស្រឡាញ់។

"Veniceមិនមែនកូនបង? មិចមិនប្រាប់អូន? នៅរឿងអ្នកនាងជេនស៊ីនោះទៀត ទោះអូនមិនខឹងបងតែបងក៏គួរបកស្រាយប្រាប់អូនណា ដឹងទេថារឿងថ្ងៃនោះអូនភ័យណាស់" nooនិយាយហើយក៏នឹកថ្ងៃដែរគេបាញ់ខ្លួនហើយnodtedរងជំនួស។

ចំណងស្នេហ៍ម៉ាហ្វៀ(SS2)ចប់Where stories live. Discover now