សម័យកាលកាន់តែដើរទៅមុខ ខួរក្បាលមនុស្សក៏អភិវឌ្ឍទំនើបជាងយុគសម័យណាៗទាំងអស់ រហូតអាចបង្កើតនៅគ្រឿងចក្រមួយអោយឈ្មោះថា"ម៉ាសុីនឆ្លងពេលវេលាទៅកាន់អនាគតកាល"។ដោយហេតុចង់ដឹងតើអនាគតកាលផែនដីរលាយឫក្លាយជាអ្វី ជីវិតរស់រានលើភពផែនដីមានសណ្ឋានដូចម្តេចទើបក្រុមអ្នកវិទ្យាសាស្រ្តបានប្រមូលផ្តុំគ្នាបង្កើតម៉ាសុីននេះឡើងដោយចំណាយពេលជិត8ឆ្នាំឯណ្ណោះ។
ម៉ាសុីនមួយនេះប្រៀបដូចជាភពមួយដែលអាចអោយមនុស្សនៅសម័យបច្ចុប្បន្ននិងអនាគតជួបប្រាស្រ័យទាក់ទងគ្នាបានដោយគ្រាន់តែប្រើប្រាស់វា។អ្នកដែលបានបង្កើតវាឡើងគឺ"វិទ្យាស្ថាន មីន ដូវ៉ុន"
វិទ្យាស្ថានមីន ដូវ៉ុន ជាវិទ្យាស្ថានឈរជើងតាំងពីសតវត្សទី19មកម្លេះដោយមានអ្នកកាន់កាប់បន្តមកជាហូរហែរ អគារដ៏ធំល្បីល្បាញនេះស្ថិតនៅចំកណ្តាលទីក្រុងសេអ៊ូលនៃប្រទេសកូរ៉េខាងត្បូង។
«ជួយផង មានការថ្លោះធ្លោយ»ក្នុងបន្ទប់ពិសោធន៍សម្រាប់តម្កល់ម៉ាសុីនឆ្លងពេលវេលាអ្នកវិទ្យាសាស្ត្រមួយរូបធ្វើដំណើរចេញពីម៉ាសុីនទាំងទឹកមុខស្លេកស្លាក់ហាក់បីដូចកំពុងកើតមានរឿងខុសប្រក្រដី។
បុរសម្នាក់នោះដើរចេញសន្សឹមៗដោយត្រកងបីរាងកាយស្រលូនស្អាតចេញមកជាមួយបណ្តាលអោយអ្នកវិទ្យាសាស្ត្រគ្រប់គ្នាមានការភ្ញាក់ផ្អើលចំពោះទិដ្ឋភាពកម្រ គេទៅដោយដៃទទេហើយមកវិញជាមួយមនុស្សភពក្រៅទេដឹង?
គាត់ដាក់កាយស្រលូនលើគ្រែពណ៌សដោយថ្នាក់ថ្នមជាទីបំផុត ពន្លឺជះចេញពីអំពូលបានអោយយើងឃើញច្បាស់ពីមុខមាត់កម្លោះតូចមានសប្បុរសស្អាតប៉ុន្តែរាងកាយពុំដូចមនុស្សធម្មតាព្រោះនៅចំកណ្តាលទ្រូងមានប្រហោងអេឡិចត្រូនិចមួយតូចមួយប្រៀបដូចជាបេះដូង ឯថ្ពាល់ខាងស្តាំមានតែមសាក់មួយបោះត្រាខ្មៅ"1208"។
មនុស្សយន្តឫ?? ចម្ងល់ពាសពេញសាលប្រជុំស្របពេលអគ្គនាយកធំនៃវិទ្យាស្ថានបោះពួយចូលមកទាំងទឹកមុខខឹងសម្បារ បម្រាមក្នុងការចូលទៅក្នុងម៉ាសុីនគឺបានហាមប្រាមរួចជាស្រាច់ ហាមប៉ះពាល់សម្បត្តិធម្មជាតិឫនាំវត្ថុអ្វីផ្សេងចូលមកកាន់បច្ចុប្បន្នកាល។