ភាគទី3:គ្មានបំណងជួយ

98 15 1
                                    

ឡានពណ៌រលោងស្រិលបរទៅមុខក្រោមការវាយប្រហារពីមនុស្សប្លែកមុខបើកប្រកៀកដេញទាំងបាញ់បញ្ឆិតកង់ឡានជារឿយៗ ចុងក្រោយនៅតែយកអា1208និងមកទើសជើងទាល់តែបាន!!

"បុាំង បុាំង"ស្តេវិនអើតកពីកញ្ចក់បញ្ឆិតខ្លួនស្របបាញ់តដៃជាមួយក្រុមអ្នកបើកម៉ូត៉ូធំទាំងអស់នោះតែបាញ់ច្រើនគ្រាប់ក៏នៅមិនអាចបង្កជារបួសទៅកាន់ក្រុមគ្នីគ្នាទំនើង ទំនងជាអ្នកបើកម៉ូត៉ូអាជីពទើបអាចគេចខ្លួនរួចពីក្តីស្លាប់។

"ឈូ"មេឃកាន់តែងងឹត ទេវតាចិត្តបានស្រាប់តែបង្អុលភ្លៀងឥតអាសូរម្ចាស់កាយធំបើកឡានទាំងពិបាក ភ្លៀងធ្លាក់មកខ្លាំងទឹកស្រក់ជោគជាំពាសពេញផ្ទៃកញ្ចក់ឡានពិបាកមើលផ្លូវជាទម្ងន់។

«ចង្រៃយ៍ ស្តេវិនតេហៅជេកមក»យ៉ុនហ្គីបន្ថយល្បឿនក្រោយទទួលដឹងថាកង់ឡានខាងក្រោយបានផ្ទុះបែកក្រោមស្នាដៃពួកអាម៉ូត៉ូធំ ពួកអាអស់និងបើមិនលក់ក៏ជក់ដែរទើបអាចដឹងគ្រប់កន្លុកកន្លៀតនៃច្រកសម្ងាត់ នាយគេចទីណាវាមកចាំស្ទាក់យ៉ាងស្ទាត់ជំនាញ។

«អ្ហើយ ម្ចាស់តូចអាណាគេឈ្មោះជេក»កំពុងតែមមាញឹកក្នុងការបាញ់បក ចាហ្វាយចិត្តបានអោយតេហៅជំនួយពីអ្នកណាក៏មិនដឹង។

«អាត្រងោលនិងហើយអាភ្លើ»រាងក្រាស់ជេរប្រទិចស្របពេលដៃចាប់ចង្កូតក្នុងការទប់លំនឹង មេឃភ្លៀងផ្លូវរអិលពិបាកធ្វើដំណើរមធ្យមងំបែកកង់ក្រោយទៀយ!! 

ស្តេវិនទទួលបានក្រាបចុះទំនាក់ទំនងទៅកាន់អង្គរក្សក្បាលត្រងោល ឆ្លងកាត់ស្ពានទៅត្រើយម្ខាងទៀតឡានស្ពតទំនើបធំមួយដែលគ្មានផ្លាកលេខបានបើកសម្តៅទៅជិតឡានយ៉ុនហ្គីយ៉ាងលឿន។

«ពួកឯងសម្រុកចូល»មេក្លោងម៉ូត៉ូធំកាន់កាំភ្លើងហក់ចេះពីម៉ូត៉ូសម្តៅទៅកាន់គ្នីគ្នាយ៉ុនហ្គីខណៈអ្នកម្ខាងកំពុងផ្លាស់ប្តូរឡានចូលទៅជ្រុងម្ខាង អាវុធដាក់តែកាំភ្លើងខ្លីមកតាមខ្លួន មានគ្រាប់គ្រប់គ្រាន់ឯណាក្នុងការបាញ់រះ។

«ម្ចាស់តូច កាំភ្លើងច្រើនប្រភេទណាស់»អាត្រងោលបើកគូទឡានបង្ហាញអោយឃើញកាំភ្លើងជាច្រើន រាងសង្ហាញញឹមធ្វើសញ្ញាបញ្ជាក់អោយស្តេវិនចូលចាំក្នុងឡានមុនចំណែកនាយនិងជេកត្រូវបញ្ចប់ជីវិតពួកអាប្រហើន។

You've reached the end of published parts.

⏰ Last updated: Nov 27, 2022 ⏰

Add this story to your Library to get notified about new parts!

🖤មនុស្សយន្តV1208🤖Where stories live. Discover now